Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការLotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋានចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ដោយ Pothe Thun
23/12/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
អង្គការLotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋានចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការ LotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋាន ចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ អង្គការក្រៅរដ្ឋាភិបាល ឡតទុសវើល (LotusWorld) ក្រោមជំនួយឧបត្ថម្ភរបស់ ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលហៅកាត់ថា KOICA បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ស្បៀងអាហារដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ រយៈពេល៥ខែ ក្នុងស្រុកគោលដៅចំនួន៣ នៃខេត្តសៀមរាប។

កញ្ញា ម៉ម ម៉ុប មន្រ្តី ទទួលបន្ទុកផ្នែកសង្គមកិច្ចរបស់អង្គការ ឡតទុសវើល (LotusWorld) បញ្ជាក់ឲ្យដឹងថា៖ ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតដោយសារតែវិបត្តកូវីដ-១៩ នៅសង្កាត់នគរធំនេះ មានចំនួន៨៨គ្រួសារ នៃប្រជាពលរដ្ឋរងការខ្វះខាតសរុបចំនួន ៥០០ របស់កម្មវិធីចែកគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារជំងឺឆ្លង ដល់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ចំពោះចំនួនគ្រួសារមានជីវភាពខ្វះខាតទាំងអស់នេះ អង្គការ រួមនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា ធ្វើការវាយតម្លៃទៅលើស្ថានភាពគ្រួសារ និងយោងទៅតាមបណ្ណសមធម៌ ប្រភេទក្រ ១ និងក្រ ២។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026

មន្រ្តីអង្គការដដែលនេះ បញ្ជាក់បន្ថែមថា សម្រាប់ខែធ្នូនេះ ជាខែចុងក្រោយ នៃកម្មវិធីជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយវិបត្តកូវីដ-១៩នេះ ដែលមានរយៈពេលប្រាំខែហើយ ដោយក្នុងមួយខែៗ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣២គ.ក ត្រី-ខ ប្រេងឆា និងសាប៊ូលាងចានជាដើម។ ក្រៅពីចែកស្បៀងអាហារ កម្មវិធីនេះ ក៏មានចុះទៅតាមភូមិគោលដៅមួយចំនួន ដើម្បីចែកម៉ាស បង្រៀនពីវិធីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមសាលារៀន វត្តអារាម និងទីផ្សាយជាដើម។

សកម្មភាពសប្បុរសធម៌របស់ កយកា និង ឡតទុសវើល (LotusWorld) គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងវិបត្តិកូវីដ-១៩ ដូចជាការផ្តល់ជូនសាច់ប្រាក់ជំនួយសង្គមជាដើម។

ស្រ្តី២រូប ដែលទទួលបានជំនួយឧបត្ថម្ភក្នុងគម្រោងនេះ លើកឡើងថា វិបត្តិកូវីដ-១៩ បានធ្វើឲ្យជីវភាពគ្រួសាររបស់ពួកគាត់ជួបការលំបាកកាន់ខ្លាំង និងពុំមានការងារធ្វើឡើយ។ ជំនួយរបស់រាជរដ្ឋាភិបាល និងកយកា បានជួយសម្រាលការលំបាករបស់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ។

គួរជម្រាបថា អង្គការ ឡតទុសវើល (LotusWorld) បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដើម្បីបេសកកម្មការងារជួយគាំពារកុមារ លើកកម្ពស់ជីវភាព សុខុមាលភាពប្រជាពលរដ្ឋ និងកិច្ចការសង្គមក្នុងខេត្តសៀមរាប។ ក្នុងនោះ អង្គការ បាននិងកំពុងជួយគាំទ្រ លើកទឹកចិត្ត និងឧបត្ថម្ភសិស្សក្រីក្រ បង្កនូវលទ្ធភាពសិក្សា ក្នុង១ឆ្នាំៗ ប្រមាណជាង៤០០នាក់ ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ តាមរយៈនៃគម្រោង សប្បុរសជនម្នាក់ ជួយសិស្សម្នាក់ ( one on one sponsor ) ៕

អត្ថបទ និងរូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលដោយ៖ លោក សេង ផល្លី

Tags: LotusWorldជំនួយឧបត្ថម្ភជីវភាពគ្រួសារឡតទុសវើលអង្គការLotusWorldអង្គការក្រៅរដ្ឋាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិកក្រុមប្រឹក្សាខេត្ត ប្រគល់យានយន្តនិងទូកនេសាទ ជូនគ្រួសារខ្មែរឥស្លាមក្រីក្រ ក្នុងក្រុងសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត ប្រគល់យានយន្តនិងទូកនេសាទ ជូនគ្រួសារខ្មែរឥស្លាមក្រីក្រ ក្នុងក្រុងសៀមរាប

ប្រជាពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃ១៤៤នាក់ មកដល់មណ្ឌលចត្តាឡីស័កខេត្តសៀមរាប!

ប្រជាពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃ១៤៤នាក់ មកដល់មណ្ឌលចត្តាឡីស័កខេត្តសៀមរាប!

រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

រដ្ឋសភាទទួលស្គាល់តំណាងរាស្រ្តថ្មីពីររូប ជំនួសតំណាងរាស្រ្តដែលចេញទៅកាន់តួនាទីថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.