Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”

ដោយ Pothe Thun
14/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទោះពុំមានពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០០២១ដូចបណ្ដាឆ្នាំកន្លងមកក៏ដោយ សម្ដេចតេជោ នៅតែបង្ហាញការយកចិត្តទុក និងណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ខ្ជាប់ការអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ជាពិសេសប្រសាសន៍របស់សម្ដេចកាលពីជំនួបលើកទី៤ គឺគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។

នេះបើយោងតាមសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមករាម្សិលមិញនេះ។

តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ បានកោតសរសើរ ចំពោះស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ ទាក់ទងនឹងការវិវត្តនៃជំងឹកូវីដ-១៩ ជាពិសេសការផ្សព្វផ្សាយវិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចតេជោ ក៏បានរំលឹកផងដែរថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ រាជរដ្ឋាភិបាលបានផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នព័ត៌មាន ដើម្បីជួយសម្រួលការលំបាកក្នុងការចុះបំពេញការរបស់អ្នកសារព័ត៌មានគាំពារដោយច្បាប់រដ្ឋទាំងអស់។ ផ្ទុយទៅវិញ អ្នកសារព័ត៌មានបំពានច្បាប់ ប្រព្រឹតត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន រួមមានការជំរិតទារប្រាក់ជាថ្នូរ មិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ដើរតួជាចៅក្រមដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គម ។ល។ ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន អ្នកទាំងអស់នោះ ក៏នឹងត្រូវទទួលទោសចំពោះមុខច្បាប់ផងដែរ។

គួរជម្រាបថា ថ្ងៃទី១៤ ខែមករារៀងរាល់ឆ្នាំ គឺជាថ្ងៃប្រារព្ធពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ហើយកម្មវិធីនេះត្រូវបានរៀបចំចំនួន៤លើករួចមកហើយ ដោយលើកទី៤ មានអ្នកសារព័ត៌មានចូលរួមសរុបជាង៥០០០នាក់ នៅសាលសន្និសីទកោះពេជ្រ រាធានីភ្នំពេញ។ ដោយឡែកជំនួបលើកទី៥នេះ ត្រូវបានផ្អាក ដោយសារតែ វិបត្តិនៃជំងឹកូវីដ-១៩ នៅតែបន្តគម្រាមគំហែងដល់សុខភាពសាធារណៈ និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

អត្ថបទ៖ សេង ផល្លី

Tags: កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិតអ្នកសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាបបង្ហាញថា វិស័យកសិកម្មក្នុងខេត្តកំពុងមានសន្ទុះកើនឡើង ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩

ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី បង្ហាញពីការខិតចូលកាន់តែជិតរវាងអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ

ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី បង្ហាញពីការខិតចូលកាន់តែជិតរវាងអាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការកែលម្អមណ្ឌលរដ្ឋបាលមន្ទីរខេត្ត ឲ្យកាន់តែមានភាពស្រស់ស្អាត មានអនាម័យ និង បរិស្ថានល្អ រួមទាំងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.