Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកក្រឡាញ់ និងស្រុកស្រីស្នំជាគោលដៅទី១នៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២០

ដោយ Pothe Thun
16/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្រុកក្រឡាញ់ និងស្រុកស្រីស្នំជាគោលដៅទី១នៃការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២០
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន អាណត្តិទី៣ ឆ្នាំ២០២០ នៅគោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋ គ្រូបង្រៀន និងសិស្សានុសិស្ស មកពីចំនួន២ស្រុក គឺស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ពិសេសវេទិកានេះ នឹងផ្ដល់នូវឱកាសយ៉ាងធំធេងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបានលើកឡើងពីបញ្ហាប្រឈម ក្ដីកង្វល់ សំណូមពរនានា ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការដែលបានលើកឡើង។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា វាគ្មិននឹងធ្វើការបកស្រាយបំភ្លឺនូវសំណួរ សំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង បានសមស្របតាមគោលបំណងនៃសាមីសំណួរសំណូមពរចង់បាន។

លោក នាក់ ណេរ៉ុន ក៏បានលើកឡើងផងដែរ អំពីគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តសៀមរាប ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី៣ ដែលថា ចាប់ពីពេលនេះ គប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមនៅមូលដ្ឋាន ដោយការធ្វើកំណែរទម្រង់ចក្ខុវិស័យថ្មី ដោយការប្រើប្រាស់គម្រោងសាងសង់ផ្លូវបេតុងវិញ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវជនបទ ដែលជាបទដ្ឋានថ្មីសម្រាប់អនាគត។ លោកក៏បានជម្រុញឲ្យអាជ្ញាធរស្រុក-ឃុំ សិក្សារៀបចំឲ្យមានប្លង់គោលសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ចៀសវាងមានបញ្ហាប្រឈមនានាសម្រាប់ថ្ងៃអនាគត ដែលទាក់ទងទៅនឹងដំណោះស្រាយគោលនយោបាយនៃផលប៉ះពាល់នោះ។ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ត្រូវតែមានភាពច្បាស់លាស់ ព្រោះវាមិនត្រឹមតែមានប្រយោជន៍ ក្នុងការផ្តល់កម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋបានប្រើប្រាស់ប៉ុណ្ណោះទេ តែក៏មានសារសំខាន់ សម្រាប់ការថែរក្សាការពារ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ដែរថា នៅក្នុងវេទិកានេះ វាគ្មិនបានដោះស្រាយសំណួរ និងសំណូមពរ ដែលបានលើកឡើងដោយប្រជាពលរដ្ឋ មេភូមិ និងគ្រូបង្រៀនចំនួន១២សំណួរ-សំណូមពរ ដែលក្នុងនោះ ៧០ភាគរយ លើកឡើងអំពីបញ្ហាផ្លូវថ្នល់ និង៣០ភាគរយទៀត លើកឡើងអំពីវិស័យអប់រំ អគ្គីសនី និងជាសំនួរចម្ងល់លើបញ្ហាផ្សេងៗ៕

អត្ថបទ និងរូបភាព: លោក ងិន គីមឡេង ,លោកស៊ាន សុផាត
កែសម្រួល៖អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្រុកក្រឡាញ់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងារ រយៈពេលមួយឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប

ប្រជាជនប្រមាណ ២លាននាក់នៅវៀតណាម ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

ប្រជាជនប្រមាណ ២លាននាក់នៅវៀតណាម ត្រូវបានបញ្ជាឲ្យស្ថិតនៅផ្ទះរយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

កូរ៉េខាងត្បូង សម្រេចកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបន្ថែម សម្រាប់ប្រជាជន២៣លាននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.