Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

ដោយ Pothe Thun
05/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៦ ក្រុងសៀមរាប និងស្រុកពួក ដើម្បីផ្ដល់ឱកាសជូនដល់ប្រជាពលរដ្ឋ លើកឡើងនូវបញ្ហា ក៏ដូចជាសំណួរសំណូមពរផ្សេងៗមកកាន់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាពជំនាញធ្វើការដោះស្រាយ។ វេទិកានេះ មានការដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ស្ថិតនៅក្នុងបរិវេណសាលាក្រុងសៀមរាប។

ក្នុងវេទិកាសាធារណៈនោះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន១៤ ពាក់ព័ន្ធ ទៅលើបញ្ហាដីធ្លី និង សំណង់ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា , ការសុំធ្វើបណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លីក្នុងតំបន់បុរាណដ្ឋាន, ការរៀបចំប្រព័ន្ធលូបង្ហូរទឹក និង ប្រព័ន្ធទឹកស្អាត, បញ្ហាបរិស្ថាន និងសំរាម តម្រូវការហេដ្ឋារចនាសម្ព័ន្ធ និង សំណូមពរសុំកំណត់ ឲ្យបានច្បាស់រវាងព្រំប្រទល់ទីទួលបុរាណដ្ឋាន និងលំនៅដ្ឋាន។

ចំពោះសំណួរ-សំណូមពរទាំង១៤ខាងលើ មន្ត្រីជំនាញមកពីមន្ទីរ-អង្គភាព-ស្ថាប័នក្នុងខេត្ត បានឆ្លើយបំភ្លឺភ្លាមៗ ជូនប្រជាពលរដ្ឋ។ ដោយឡែក ការលើកឡើងរបស់ប្រជាពលរដ្ឋ ជាលាយលក្ខណ៍អក្សរចំនួន ១៦សំណួរនិងសំណូមពរ អង្គវេទិកា នឹងយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត នឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរ តាមពេលវេលាសមគួរ តាមរយៈមេឃុំ-ចៅសង្កាត់នៅមូលដ្ឋាននីមួយៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពាក់ព័ន្ធនឹងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា លោកអភិបាលរងខេត្ត បញ្ជាក់ថា៖ ពេលកន្លងមកអាជ្ញាធរខេត្ត និង អាជ្ញាធរជាតិអប្សរា បានធ្វើការបង្រួមទំហំតំបន់បុរាណដ្ឋាន ដោយបានកាត់ឆ្វៀលជូនបងប្អូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់។ ជាមួយនោះ លោក ក៏បានជំរុញដល់អាជ្ញាធរក្រុងសៀមរាប សហការជាមួយអង្គភាព-ស្ថាប័នជំនាញ ចុះសិក្សានិងកំណត់ លើតំបន់ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ឱ្យច្បាស់នូវតំបន់ទីទួលបុរាណ និងតំបន់ណា ដែលមានភាពមិនច្បាស់លាស់ជាត្រពាំង ឬទីទួលបុរាណ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋអាស្រ័យផល និងរស់នៅស្របច្បាប់ ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ដោយឡែក ក្នុងនាមអាជ្ញាធរខេត្ត លោក លី សំរិទ្ឋ ក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក៖ ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ ទីប្រជុំជន ធ្វើយ៉ាងណាថែរក្សាអនាម័យ បរិស្ថាន និងពង្រឹងសមត្ថភាពគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ អាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបលុបបំបាត់ ចៀសវាងអសន្តិសុខនៅក្នុងមូលដ្ឋានខ្លួន។

លោក លី សំរិទ្ឋ រពឹងថា៖ ក្រោយពីវិបត្តិកូវីដ-១៩ និង ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ ទីក្រុងសៀមរាបនឹងប្រែក្លាយទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលសេដ្ឋកិច្ចអភិវឌ្ឍជាតិ និងជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត។

មានប្រសាសន៍បិទអង្គវេទិកានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គូសបញ្ជាក់ថា៖ វេទិកាសាធារណៈនេះ ពិតជាជំរុញដល់ដល់ការអនុវត្តមុខងាររបស់ខ្លួន កាន់មានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.