Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

ដោយ Pothe Thun
05/03/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ
អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការចូលរួមរបស់ស្រ្តីនៅក្នុងមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញឲ្យឃើញពីភាពក្លាហាន ពីតម្លៃរបស់ស្រ្តី ថាអាចធ្វើបានមិនចាញ់បុរសនោះទេ ។ ការគាំទ្រ ការលើកទឹកចិត្ត ការបង្កើនសមត្ថភាព និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដល់ស្រ្តីដើម្បីសមភាពយេនឌ័រនៅក្នុងសហគមន៍ គឺបានជួយឲ្យស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងដោះស្រាយបញ្ហាជាច្រើននៅក្នុងសហគមន៍ជាមួយស្រ្តីដូចគ្នា ជាពិសេសក្មេងស្រីដែលងាយរងគ្រោះដោយអំពើហិង្សា ឬការបំពានផ្លូវភេទជាដើម ។

លោកស្រីសូ ស្រីណុច រស់នៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង បានលើកឡើងថា ស្រ្តីពិតជាមានភាពក្លាហានជាងបុរស ក្នុងការចូលរួមជាមួយសហគមន៍ ដើម្បីអភិវឌ្ឃក្នុងមូលដ្ឋាន បើសិនជាមានការផ្ដល់នូវឱកាសដល់ពួកគាត់បានចូលរួម និងមានការលើកទឹកចិត្ត ។

លោកស្រី សូ ស្រីណុច បានលើកឡើងថា៖

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

17/11/2025

(មនុស្សស្រីគឺមានភាពក្លាហានជាងមនុស្សប្រុស ហើយនិយាយរួមខ្ញុំឃើថា តាមសាលារៀនភាគច្រើន ច្រើនតែស្រ្តីឆ្លាតជាងប្រុស ដល់ពេលអញ្ចឹង ភាគច្រើន ច្រើនតែគេមិនសូវឲ្យតម្លៃដល់មនុស្សស្រី ដូចរឿងអីមួយអញ្ចឹង គេថាមនុស្សស្រីមានភាពទន់ខ្សោយច្រើន ប៉ុន្តែអត់ទេ នឹងមកពីយើងអត់ឲ្យឱកាសគ្នា ។ ឥលូវអត់ទេ ស្រ្តី និងប្រុស គឺមានសិទ្ធិស្មើគ្នា )។

ពាក់ព័ន្ធទៅនឹងការចូលរួមរបស់ស្ត្រីជាមួយសហគមន៍ និងដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងមូលដ្ឋាន ឬកន្លែងណាមួយ លោកស្រី ជ្រះ ធីតា ជំទប់ទី១ ឃុំកន្ទ្រាំង បានមានប្រសាសន៍ថា ៖

(ទាក់ទងទៅនឹងស្រ្តីដែលគាត់ចង់ក្លាយជាអ្នកដឹកនាំនៅមូលដ្ឋាន ទី១ ត្រូវពង្រឹងសមត្ថភាពតាមរយៈការចូលរួមសកម្មភាពសង្គម ដូចជាការចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅមូលដ្ឋាន ដូចជាការពង្រឹងជាមួយនឹងអង្គការដៃគូ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ចុះទៅរកស្រ្តីមួយចំនួនដែលធ្វើជាអ្នកស្ម័គ្រចិត្ត ក៏ដូចជាគម្រោងថ្នាក់ឃុំដែលជ្រើសរើសមួយចំនួន គាត់សុំតាមរយៈខ្ញុំផ្ទាល់ ឬតាមរយៈដាក់ពាក្យ ហើយស្រ្តីមួយចំនួនដំបូងគាត់ថា គាត់ទៅអត់រួចទេ គាត់ថាគម្រោងនេះខ្ញុំទៅអត់រួចមក ខ្ញុំសុំលាហើយ ប៉ុន្តែក្រោយការជំរុញរបស់យើង អ្វីក៏ដោយ ការធ្វើតែងតែមានឧបសគ្គ តែយើងត្រូវតែជម្នៈឧបសគ្គដោយការខិត្តខំប្រឹងប្រែង មានខ្ញុំ យើងចូលរួមដោះស្រាយទាំងអស់គ្នា បានន័យថា យើងជួយជំរុញគាត់ លើកទឹកចិត្តគាត់ ជួយគាត់ ធ្វើម៉ិចឲ្យគាត់បានឈរនៅថ្នាក់មូលដ្ឋានអាចជួយដោះស្រាយបញ្ហាពលរដ្ឋមួយចំនួន)។

លោកស្រី ជ្រះ ធីតា បានបញ្ជាក់ថា ការលើកកម្ពស់សមត្ថភាពស្រ្តី គឺយើងមិនអាចធ្វើត្រឹមអាជ្ញាធរតែម្នាក់ឯងនោះទេ ទាល់តែមានការចូលរួមពីអង្គការដៃគូ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធទាំងអស់ គាំទ្រ ជួយជំរុញ និងលើកទឹកចិត្តដល់ស្រ្តីឲ្យក្លាយជាថ្នាក់ដឹកនាំនៅមូលដ្ឋាន ដូចជាថ្នាក់ឃុំ ថ្នាក់ភូមិ ឬមិនទ្រាំតែជាថ្នាក់ដឹកនាំតាមស្ថាប័នផ្សេងៗនោះទេ ប៉ុន្តែ គឺជាអ្នកដឹកនាំនៅក្នុងគ្រួសារដ៏ល្អ ហើយរឹងមាំ ផងដែរ ។

លោកស្រីបានបន្តថា សម្រាប់ស្រ្តីមួយចំនួនដែលគាត់មិនមានភាពក្លាហានធ្វើជាអ្នកដឹកនាំបាន ព្រោះពួកគាត់ខ្វះខាតផ្នែកចំណេះដឹង ភាពក្លាពនៅមានកម្រឹត ជាពិសេស នៅតាមជនបទ ពួកគាត់គិតត្រឹមការងារផ្ទះ និងការប្រកបមុខរបររកស៊ីតែរៀងៗខ្លួន ។ ហើយការចូលរួមរបស់ស្រ្តីដើម្បីធ្វើជាអ្នកដឹកនាំមានប្រហែលជា៣០% ប៉ុណ្ណោះ ។

អត្ថបទៈ ទិត្យ សំបូរ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនចាស់ជរាគ្មានទីពឹងម្នាក់នៅឃុំត្រីញ័រ

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនចាស់ជរាគ្មានទីពឹងម្នាក់នៅឃុំត្រីញ័រ

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.