Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រឹកមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនចាស់ជរាគ្មានទីពឹងម្នាក់នៅឃុំត្រីញ័រ

ដោយ Pothe Thun
07/03/2021
នៅក្នុង វប្បធម៌ និង ទេសចរណ៍
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមជាមួយនឹងរដ្ឋបាលស្រុកពួក បានប្រគល់ផ្ទះមនុស្សធម៌ទី៧៧ រួមជាមួយនឹងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ជូនដល់ចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះ ប៊ិន ហ៊ាវ អាយុ ៨៦ឆ្នាំ មានទីលំនៅភូមិត្រីញ័រ ឃុំត្រីញ័រ ក្នុងស្រុកពួក ក្រោមការចូលរួមគាំទ្រពីសំណាក់សប្បុរសជន ដែលជាចលនាកសាងផ្ទះមនុស្សធម៌ ។

លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម បាលិលេយ្យ ដែលជាសប្បុរសជនម្ចាស់អំណោយផ្ទះមនុស្សធម៌ទី៧៧ បានថ្លែងថា៖ តាមរយៈនៃចលនាកាកបាទក្រហមកម្ពុជា បាននាំមកនូវការបង្កើត និង ជំរុញឲ្យមានចលនាសង្គមជាតិមួយ ដោយផ្តោតទៅការជួយគ្នាក្នុងគ្រាលំបាក ដែលទាំងនេះវាបានបង្ហាញអំពីភាពរឹងមាំនៃសាមគ្គីធម៌ប្រជាជាតិខ្មែរ តាមគន្លងត្រួសត្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺការធ្វើឲ្យចលនានៃសិល្បៈចែករំលែក បានក្លាយជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជា ។

លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានប្រសាសន៍ថា ៖ ចលនាកសាងផ្ទះមនុស្សធម៌ ជាផ្នែកមួយនៃបេសកកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ទុរគតជនគ្មានទីពឹង កំពុងបន្តនិរន្តរភាពរបស់ខ្លួន ក្រោមការចូលរួម និងគាំទ្រពីសំណាក់បងប្អូនសប្បុរសជន ដូច្នេះក្នុងឱកាសនេះ សូមថ្លែងនូវការកោតសរសើរ ចំពោះមន្រ្តីអនុសាខា និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការស្រាវជ្រាវរកទុរគតជន ដើម្បីកាកបាទក្រហមកម្ពុជា បានបំពេញតួនាទី និងបេសកកម្មមនុស្សធម៌របស់ខ្លួន បានទាន់ពេលវេលា និងចំគោលដៅពិតប្រាកដ ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

19/11/2025
រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

17/11/2025

ក្នុងឱកាសនោះ លោកយាយ ប៊ិន ហ៊ាវ បានសម្ដែងនូវក្តីអំណរអរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្ដីសប្បាយរីករាយជាពន់ពេក ចំពោះវត្តមានលំនៅដ្ឋានថ្មីនេះ ដែលត្រូវបានជំនួសខ្ទមចាស់ទ្រុឌទ្រោមរបស់គាត់ ដែលធ្លាប់បានផ្ញើការរស់នៅដោយលំបាកកន្លងមក ។

គួររំលឹកថា លោកយាយ ប៊ិន ហ៊ាវ ពុំមានដីស្រែអាស្រ័យផលនោះទេ ហើយក្នុងរយៈពេលប្រហែលជា៣០ឆ្នាំចុងក្រោយនេះ លោកយាយរស់នៅម្នាក់ឯង គ្មានកូនចៅ ដែលរស់នៅអាស្រ័យដោយអ្នកជិតខាងជួយផ្តល់ជាស្បៀងអាហារ បាយទឹក ម្ហូបអាហារជាដើម ។

ជាមួយគ្នានោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់នូវអំណោយមួយចំនួនទៀតជូនដល់លោកយាយនៃគ្រួសារក្រីក្រ ចំនួន៥នាក់ផ្សេងទៀត សម្រាប់ការដោះស្រាយជីវភាពប្រចាំថ្ងៃនៅចំពោះមុខនេះ ៕
អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និង លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ផ្ទះ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.