Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩

ដោយ Pothe Thun
23/03/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីចូលរួមក្នុងសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ-១៩
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលអំណោយពីលោកស្រី កែវ សុជាតា អគ្គនាយិកាក្រុមហ៊ុន ហ្រ្គីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីន ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពបង្ការ ទប់ស្កាត់នូវជម្ងឺកូវីដ-១៩។ ក្នុងនោះរដ្ឋបាលខេត្តទទួលបានអង្ករ១តោន មី៦០កេស និងម៉ាស៣ពាន់ម៉ាស់ និងសាខាកាកបាទក្រហមខេត្ត ទទួលបានអង្ករ១តោន មី៦០កេស និងម៉ាស៣ពាន់ម៉ាស់។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ បានបង្ហាញថា កន្លងមករដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្ត តែងតែបានទទួលអំណោយផ្សេងៗពីសប្បុរសជនទាំងថវិកា និងសម្ភារៈដែរជាស្មារតីមនុស្សសធម៌ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ដែលបច្ចុប្បន្ននេះជម្ងឺឆ្លងនេះ បាននឹងកំពុងយាយីក្នុងពិភពលោកមិនទាន់បានធូរស្បើយនៅឡើយ។ សម្រាប់កម្ពុជាប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងក្នុងសហគមន៍នៃបណ្ដាខេត្តរាជធានីមួយចំនួនក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។

ក្នុងឱកាសនោះក្នុងនាមឲ្យអាជ្ញាធរខេត្តលោកក៏សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយ ស៊ីន ឯ.ក ដែលបានប្រគល់ជូនអំណោយជូនដល់រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្តនាពេលនេះ ព្រោះវាជាតម្រូវការចាំបាច់ ដល់រដ្ឋបាលខេត្តនាពេលនេះ ហើយវាគឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលពិភពលោកក៏ដូចជានៅកម្ពុជាយើង បាននឹងកំពុងមានក្ដីព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោកបន្ថែមថាចំពោះអំណោយទាំងនេះ ក្រុមការងារនឹងចាត់បញ្ជូនឲ្យដល់អង្គភាពស្ថាប័នមូលដ្ឋានគោលដៅសំខាន់ៗ បានប្រើប្រាស់ក្នុងសកម្មភាពបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដើម្បីរួមគ្នាបង្ការទប់ស្កាត់មិនឲ្យមានការឆ្លងចូលដល់ក្នុងសហគមន៍ ខេត្តសៀមរាបបន្តទៅទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយស៊ីនរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ពេជ្រ ស្រស់ សុំអភ័យទោសជាសាធារណៈ ពាក់ព័ន្ធករណីបង្ហោះសារ ប្រើពាក្យមិនសមរម្យមកលើ អាជ្ញាធរខេត្តសៀមរាប

ឯកឧត្តម ពេជ្រ ស្រស់ សុំអភ័យទោសជាសាធារណៈ ពាក់ព័ន្ធករណីបង្ហោះសារ ប្រើពាក្យមិនសមរម្យមកលើ អាជ្ញាធរខេត្តសៀមរាប

ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ

ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.