Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ

ដោយ Pothe Thun
24/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញរួចមក លោកក៏បានណែនាំបន្តដល់ព្រះគ្រូ ព្រះអនុគណក្រុង ស្រុកក្នុងទូទាំងខេត្ត ឲ្យគ្រប់វត្តទាំងអស់ត្រូវអនុវត្តចាប់ពីម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយព្រឹកមិញនេះ លោកក៏បានទទួលសេចក្ដីរាយការណ៍ពីព្រះអនុគណក្រុង ស្រុកមួយចំនួន ថាបានអនុវត្តហើយ ហើយលោកនឹងតាមដាននូវការងារនេះជាបន្តទៀត ។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងធម្មការ និងសាសនា បានចេញសារាចរណែនាំ ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដែលសកម្មភាពនេះ គឺជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ដោយត្រូវអនុវត្តចំនួន៥ដងក្នុង ១ថ្ងៃ គឺ ៖ លើកទី១ នៅម៉ោង ៥ព្រឹក , លើកទី២ នៅម៉ោង ១១ព្រឹក , លើកទី៣ នៅម៉ោង ២រសៀល , លើកទី៤ នៅម៉ោង ៥ល្ងាច និង លើកទី៥ នៅម៉ោង ៨យប់ ។

ព្រះវិបុលសត្ថា រី សាត ព្រះរាជគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តកេសរារាម ស្ថិតក្នុងក្រុងសៀមរាប មានថេរដីកាថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំនេះហើយ នៅវេលាម៉ោង៥ទាបភ្លឺព្រឹកមិញនេះ វត្តកេសរារាម បានអនុវត្តដោយការវាយគងផង វាយជួងផង និងទូងស្គរផង ដើម្បីចូលរួមរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទគ្រប់ៗរូប ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣កុំ” ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះចៅអធិការវត្តកេសរារាម មានថេរដីកាទៀតថា ជាទំនៀមទម្លាប់ខ្មែរពីបុរាណមកដល់បច្ចុប្បន្ននេះ ការវាយជួង និងទូងស្គរតាមវត្តអារាមនានានៅតែជាជំនឿមួយដែលព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទតែងតែជឿនិងអនុវត្តតៗមក ដើម្បីពញ្ញាក់ស្មារតីអ្នកភូមិស្រុក បានដឹងពីហេតុភេទមិនល្អ គ្រោះភ័យចោររខ្មួយចូលភូមិ ឬព្រះចៅអធិការវត្តទទួលអនិច្ចធម្ម ដើម្បីជាសញ្ញាបណ្តេញនូវឧបទ្រុឌចង្រៃផ្សេងៗ រួមទាំងការអបអរសាទរនូវសមិទ្ឋផលនានា ឬក៍ជោគជ័យផ្សេងៗក្នុងមូលដ្ឋានស្រុកភូមិ និងទីអារាមនានាផងដែរ ជាពិសេសសំឡេងទូងស្គរ ជានិច្ចការតែងប្រើនៅក្នុងរដូវចូលព្រះវស្សា ដើម្បីជាសញ្ញាប្រាប់ម៉ោងពេល ហើយឲ្យបរិស័ទ បានដឹងឱ្យដឹងថាដល់វេលា ឈប់សម្រាកពីការងារហើយ និងដាស់ឱ្យភ្ញាក់ពីនិន្ទ្រាបន្តកិច្ចការរៀងៗខ្លួនទៀត ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទូងស្គរវាយជួង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.