Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ដោយ Pothe Thun
22/04/2021
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ រួមមាន ៖ ឃុំវ៉ារិន រលំផ្ទះចំនួន៧ខ្នង , របើកដំបូលផ្ទះ ចំនួន ១៣ខ្នង និងឃុំស្រែណូយ រលំផ្ទះចំនួន១ខ្នង និង របើកដំបូលផ្ទះចំនួន៣ខ្នង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្នុងនោះ ៖ គ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល ហើយគ្រួសាររបើកដំបូល ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយក្នុងនាមគណៈកម្មាធិការសាខា សូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ឯកឧត្តម គុជ លីណា មានប្រសាសន៍បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី

ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.