Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប សន្យាបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលប្រកបរបរប្រឈមផ្ទាល់ជាមួយវិស័យទេសចរ

ដោយ Pothe Thun
29/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
104
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចែកអំណោយមនុស្សធម៌ដល់ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កក្នុងក្រុងសៀមរាប ដែលកំពុងខ្វះខាតស្បៀងក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ កាលពីព្រឹកមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នឹងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរប្រឈមផ្ទាល់ជាមួយវិស័យទេសចរ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម និង ជូនដល់ពលរដ្ឋគ្រប់រូប ក្នុងករណីមានវ៉ាក់សាំងមកជាបន្តបន្ទាប់ទៀតនោះ ខណៈកន្លងមក ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កចំនួនជាង៤០០នាក់ បានទទួលការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២រួចហើយនោះ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងជូនបងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត សម្រាប់បង្ការជំងឹកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស គឺដើម្បីត្រៀមខ្លួនក្នុងការស្ដារសេដ្ឋកិច្ចខេត្តសៀមរាបឡើងវិញ ក៏ដូចជាត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរនៅត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះផងដែរ ។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ការឆ្លងរាលដាលជាសកលនៃជំងឺជំងឺកូវីដ-១៩ ពិសេស ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានបង្កផលប៉ះពាល់ជាក់ស្ដែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និង បានធ្វើឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរងគ្រោះធ្ងន់ធ្ងរ ដែលធ្វើឱ្យពិបាកក្នុងការរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ តែយ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ត់ចត់ និងខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ គឺ ១.ពាក់ម៉ាសគ្រប់ពេល , ២. លាងដៃឱ្យបានញឹកញាប់ , ៣. រក្សាគម្លាតបុគ្គល និង ៣កុំ គឺ១. កុំទៅកន្លែងមនុស្សច្រើន , ២. កុំនៅកន្លែងបិទជិត , ៣. កុំប៉ះពាល់ ឬចាប់ដៃគ្នា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមអ្នករត់ម៉ូតូរ៉ឺម៉កក្នុងក្រុងសៀមរាប ដែលកំពុងខ្វះខាតស្បៀងក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩ ចំនួន៤៤១គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន៣០គីឡូក្រាម , មី១កេស , ត្រីខ១យួរ , ទឹកត្រី និងទឹកស៊ីអ៊ីវ១យួរ រីឯក្រុមហ៊ុន បាលិលេយ្យ បានជូនបាយ១ប្រអប់ និងដបបាញ់អាកុល ១ផងដែរ ៕

អត្ថបទ និង រូបភាព ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ចាក់វ៉ាក់សាំងការពារជំងឺអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តដឹកឈើប្រភេទលេខ១ ខុសច្បាប់១គ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើជីក្រែងបង្ក្រាបបាន

រថយន្តដឹកឈើប្រភេទលេខ១ ខុសច្បាប់១គ្រឿងត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើជីក្រែងបង្ក្រាបបាន

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ១៥នាក់

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ១៥នាក់

បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារនៅស្រុកអង្គរធំ ទទួលបានអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន

បងប្អូនសាសនិកឥស្លាមចំនួន២៣គ្រួសារនៅស្រុកអង្គរធំ ទទួលបានអំណោយជាកញ្ចប់អាហារសម្រាប់ស្រាយបួស ក្នុងខែរ៉ម៉ាឌន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.