Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជីវករផ្សារក្រោមខេត្តសៀមរាបម្នាក់ ត្រូវតុលាការ ចោទពីបទគេចវេះពីការធ្វើចត្តាឡីស័ក និងចម្លងអ្នកដទៃ

ដោយ Pothe Thun
08/05/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជីវករផ្សារក្រោមខេត្តសៀមរាបម្នាក់ ត្រូវតុលាការ ចោទពីបទគេចវេះពីការធ្វើចត្តាឡីស័ក និងចម្លងអ្នកដទៃ
185
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញដីការបង្គាប់ឱ្យឃុំខ្លួនបុរសវ័យ ២២ឆ្នាំម្នាក់ ជាអាជីវករ ស្ថិតនៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅពន្ធនាគារខេត្តសៀមរាប បន្ទាប់ពីជនត្រូវចោទ គេចវេះពីការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តីពីការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។

តាមអង្គហេតុ របស់សមត្ថកិច្ច បង្ហាញថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបិទហាងកាហ្វេលឹង្គ១០០០ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩។ ជាមួយនោះ អាជ្ញាធរខេត្តបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទទួលសេវានៅ ទីតាំងកាហ្វេនេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវរួសរាន់មកផ្ដល់សំណាករកមេរោគកូវីដ-១៩ នៅសាលាគរុកោសល្យខេត្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ។

សមត្ថកិច្ច បញ្ជាក់ថា៖ ក្នុងនោះ ជនត្រូវចោទឈ្មោះ អ៊ឹង ថៃលី ធ្លាប់បានចេញចូលហាងកាហ្វេនេះ និងបានដឹងថា មិត្តរបស់ខ្លួន មានវិជ្ជមានកូវីដ-១៩ ក៏បុគ្គលរូបនេះ នៅបន្តលក់ដូរជាធម្មតា និងទៅកន្លែងដទៃទៀត។ លុះដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ទើបក្រុមការងារស្រាវជ្រាវរកឃើញ និងបញ្ជូនទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត និងវិជ្ជមានកូវីដ-១៩ នៅពីរថ្ងៃបន្ទាប់។ ការគេចវេះមិនធ្វើចត្តាឡីស័ករបស់ ជនត្រូវចោទឈ្មោះ អ៊ឹង ថៃលី បានចម្លងជំងឺកូវីដ-១៩ ទៅអាជីវករលក់ដូរនៅផ្សារក្រោម ចំនួន០៧នាក់ផ្សេងទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យឈ្មោះ អ៊ឹង ថៃលី ត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវធ្វើវិភាគវត្ថុសំណាកម្តងទៀតនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ៕

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង
កែសម្រួល៖ សេង ផល្លី

Tags: បទគេចវេះពីការធ្វើចត្តាឡីស័ក និងចម្លងអ្នកដទៃអាជីវករផ្សារក្រោម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត កាលពីម្សិលមិញ ជាអ្នកមកពីរាជធានីភ្នំពេញ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់បន្ថែមទៀត កាលពីម្សិលមិញ ជាអ្នកមកពីរាជធានីភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៩គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៩គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកនៅស្រុកប្រាសាទបាគង !

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកនៅស្រុកប្រាសាទបាគង !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.