Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងប្រមាណជិត ៥លាននាក់មកហើយ ឈរក្នុងលំដាប់លេខ ពីរ នៅតំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ច្រើនជាងគេ

ដោយ Pothe Thun
12/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងប្រមាណជិត ៥លាននាក់មកហើយ ឈរក្នុងលំដាប់លេខ ពីរ នៅតំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ច្រើនជាងគេ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី២ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកធ្វើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណជិត ៥លាននាក់មកហើយ និងកំពុងបន្តធ្វើការចាក់អោយបានគ្រប់ចំនួនតាមផែនការប្រមាណ ១០លាននាក់ នៅទូទាំងប្រទេស។ ដូច្ចេះតាមរយះការប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងនេះ បើធ្វើការប្រៀបធៀបធៀបប្រទេសកម្ពុជា ទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ជាពិសេស នៅតំបន់អាស៊ាននេះ គឺប្រទេសកម្ពុជាឈរក្នុងលំដាប់លេខ២ ដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានច្រើនជាងគេ។

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានធ្វើការរំលឹកអំពីការអនុវត្តន៏សិទ្ធិ ក៏ដូចជាការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យ នៅក្នុងបណ្តាប្រទេសនីមួយៗ គឺវាអាស្រ័យស្ថានភាពជាក់ស្តែង បទពិសោធន៏ក៏ដូចវប្បធម៏សង្គមនីមួយៗ។ ដូច្នេះហើយការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យ វាមិនមែនគំរូស្តង់ដា មួយដែលត្រូវយកមកអនុវត្តន៏នៅក្នុងបណ្តាប្រទេស អោយបានដូចៗគ្នានោះទេ ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានកោតសរសើរចំពោះប្រពន្ធ័ផ្សព្ធផ្សាយរបស់ជាតិទាំង៣ ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដែលបានខិតខំក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងរយះពេលកន្លងមក ក៏ដូចជាបានផលិតកម្មវិធីផ្សេងៗ និងបទយកការណ៏ រួមទាំងបានចាក់ផ្សាយនូវស្ពត អប់រំខ្លីៗ ទាក់ទងជំងឺកូវីដ ក៏ដូចជាកិច្ចការងារអប់រំផងដែរ ។ ឯកឧត្តម បានជម្រុញឲ្យអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ធ្វើការប្រមូលចងក្រងនូវរាល់ស្នាដៃបទភ្លេងប្រពៃណីដែលកន្លងនេះ បានធ្វើហើយខ្លះដែរ តែត្រូវបន្តបង្កើននូវការប្រមូលចងក្រងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបំរើតន្រ្តីអារម្មណ៏របស់ទស្សនិកជនអ្នកគាំទ្រ ក៏ដូចជាផ្តល់នូវចំណេះដឹងដល់ អ្នកស្តាប់ជំនាន់ក្រោយដែលជាយុវជន បានដឹងពីស្នាដៃ និងអត្ថន័យនៃបទចំរៀងបែបប្រពៃណីដែលបង្កប់ក្នុងបទចម្រៀង ថាតើត្រូវប្រើនៅក្នុងកម្មវិធីអ្វីជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាមួយកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុពិនិត្យពន្លឿនក្នុងការស្វែងរកទិញឧបករណ៏ធ្វើតេស្តរហ័ស រកមេរោគកូវីដ ដើម្បីផ្តល់អោយអគ្គនាយកដ្ឋនទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ការសារព័ត៌មានកម្ពុជា ទុកប្រើប្រាស់សម្រាប់មន្ត្រី និងអ្នកយកព័ត៌មាន ដែលត្រូវចុះទៅយកព័ត៌មាន ឬផលិតកម្មវិធីផ្សាយផ្សេងៗ ។ ជាមួយនេះក៏ទុកសម្រាប់ប្រើប្រាស់ពិនិត្យ ចំពោះវាគ្មិន និងភ្ញៀវកិតិយស ដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធី ធ្វើបទសំភាសន៏ នានានៅក្នុងស្ទីតយោផ្សាយ វិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើលមេរោគកូវីដ សម្រាប់ ជាការ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺកូវីដ-១៩ ហើយធានាបាននូវនិរន្តភាព ក្នុង ការផ្សព្វផ្សាយដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ទទួលព័ត៌មានគ្រប់ពេលវេលាដោយគ្មានការអាក់ខាន។ សម្រាប់គ្រប់គណ:កម្មការនានា នៅក្នុងក្រសួងព័ត៌មានត្រូវបន្តពង្រឹង នូវរាល់កិច្ចសហការជាមួយគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ហើយត្រូវបង្កើតជាគណនេយ្យមួយ ដើម្បីធ្វើយ៉ាងណាអោយការគ្រប់គ្រងចំណូលចំណាយ ដែល គណ:កម្មការនីមួយៗ ប្រើប្រាស់ឲ្យមានតម្លាភាព និងសន្សុំសំចៃនៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដនេះ។

តាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនថា សម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៏នេះដែរ ថ្នាក់ដឹកនាំ ទាំងអស់បានពិនិត្យមើលលើវឌ្ឍន៏ភាពការងារ របស់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំនុះអោយក្រសួងព័ត៌មាន ក៏ដូចជាគណ:កម្មការ ផ្សេងៗដែលដឹកនាំដោយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ដែលមានភារកិច្ចដឹកនាំបំរើកិច្ចការងារប្រចាំថ្ងៃ របស់ក្រសួងព័ត៌មាន ដោយក្នុងនោះ បានបង្ហាញពីលទ្ធផលការងារដែលប្រព្រឹត្តទៅសម្រេចបានតាមផែនការដែលបានដាក់ចុះ ហើយក៏ត្រូវបន្តអនុត្តន៏អោយបានជោគជ័យ ក៏ដូចជាមានប្រសិទ្ធភាព ទៅលើផែនការណ៏ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏បន្តទៅមុខទៀត៕

Tags: ក្រសួងព័ត៌មានអ្នកចាក់វ៉ាក់សាំង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពួកគាត់

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពួកគាត់

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១០៦នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១០៦នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដានេះ

មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.