Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពួកគាត់

ដោយ Pothe Thun
13/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពួកគាត់
71
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតចាប់ពីថ្ងៃទី១០ ដល់ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាង៤៤៩០០ អង្គ/នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ដែលការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើឲ្យពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៍កាចសាហាវមួយនេះ។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាក្រុមគ្រូពេទ្យដែលបានយកចិត្ដទុកដាក់ដល់ពួកគាត់។

បើតាមប្រជាពលរដ្ឋរស់នៅសង្កាត់សៀមរាប ពួកគាត់បានបង្ហាញអារម្មណ៍ដូចគ្នាថា ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ខណៈដែលនៅក្នុងក្រុងសៀមរាប បាននឹងកំពុងរីករាលដាលជំងឺនេះកាន់តែច្រើនឡើង។ ពួកគាត់បានបន្ដថា ការទទួលបានវ៉ាក់សាំងអាចជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ ជាងនោះទៅទៀតពួកគាត់ខ្លះជាអ្នកជំនួញ អ្នកលក់ដូរ អ្នកធ្វើការងារផ្នែកទេសចរណ៍ ហើយពេលបានទទួលវ៉ាក់សាំងនេះ ងាយស្រួលបានដើរទៅទស្សនា ក៍ដូចជាអ្នកទេសចរណ៍បានធ្វើដំណើរចេញពីប្រទេសមួយទៅប្រទេសមួយទៀត ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៍ដោយ។

ជាមួយគ្នានោះដែរពួកគាត់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃពិសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា ដែលបានស្វះស្វែងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះដែរពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ-១៩ អោយបានឆាប់ៗនាពេលខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមលោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកនេះថា ការចាក់វ៉ាក់សាំងជូនពលរដ្ឋធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះគិតត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដានេះ មានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ រស់នៅទូទាំងក្រុងសៀមរាបមានចំនួនជាង ៤៤៩០០ អង្គ/នាក់ហើយ ដែលត្រូវបានចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ដោយរដ្ឋបាលខេត្ត បាននឹងកំពុងបន្តចាក់ជាបន្តបន្ទាប់នៅតាមទីតាំងទាំង ៣៨កន្លែងដែលរដ្ឋបាលបានគ្រោងទុករួចហើយសម្រាប់ការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ។ ចំពោះទីតាំងទាំងនោះគឺ នៅមន្ទីរពេទ្យខេត្ត, មណ្ឌលសុខភាព និងតាមសាលារៀន ក្នុងសង្កាត់នីមួយៗ ដែលបានត្រៀមរៀបចំចាក់ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ខេត្តសៀមរាប និងក្រុមគ្រូពេទ្យយោធានៃក្រសួងការពារជាតិ ដោយក្នុងរយ:ពេល ៣ថ្ងៃកន្លងមកនេះ គឺបានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរគួរកត់សម្គាល់។

គួរឲ្យដឹងដែរថា បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធានក្រុមការងារចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ បានបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការចាក់វ៉ាក់សាំងបង្កាកូវីដ១៩នេះ មិនមានការលក់ដូរ ឬគិតកម្រៃជើងសារពីប្រជាពលរដ្ឋណាឡើយ ហើយបើសិនមានជនខិលខូចណាលួចលក់វ៉ាក់សាំងអោយពលរដ្ឋ និងត្រូវចាត់វិធានការផ្លូវច្បាប់។ លោកបន្ដថា ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ ពួកគាត់មកទទួលវ៉ាក់សាំងជាង១ម៉ឺននាក់ ទៅជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ និងមានក្រុមគ្រូពេទ្យប្រតិបត្ដិការជាង ៣៥០នាក់ ដែលតាមផែនការចាក់ជូនពលរដ្ឋនៅក្រុងសៀមរាប មានចំនួនជាង២១ម៉ឺនាក់។ ជាមួយនោះលោកក៍សូមអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងត្រូវអនុវត្ដវិធានការការពារតាមការណែនាំពីក្រសួងសុខាភិបាល ៣ការពារ៣កុំ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី ,លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋក្នុងក្រុងសៀមរាបវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១០៦នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១០៦នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ១០៩នាក់ និងស្លាប់ចំនួន១នាក់ នៅថ្ងៃទី១២ ខែកក្កដានេះ

មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

មន្ត្រីសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅមិនគួរធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដោយខ្លួនឯង ប្រសិនបើមិនមានការយល់ពីបច្ចេកទេសក្នុងការប្រើប្រាស់

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.