Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល

ដោយ Pothe Thun
17/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលជាការឆ្លើយតបទៅនឹងគ្រួសារដែលរងគ្រោះពីការរីករាលដាលនៃជម្ងឺកូវីដ.១៩។ ដោយមានវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាបបានចូលរួមផងដែរ។

អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសធម៌របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារៈមួយចំនួនសម្រាប់ប្រើសប្រាស់ក្នុងការប្រយុទ្ធប្រឆាំងបង្កាដើម្បីទប់ស្កាត់ជំងឺកូវិដ.១៩ ដល់រដ្ឋបាលខេត្តសៀមរាប ក៏ដួចជាតាមបណ្តាស្រុកនានាផងដែរ។ ដែលប្រទេសកម្ពុជាយើង កំពុងជួបប្រទះនូវវិបត្តិជំងឺឆ្លងកូវិដ.១៩នេះ យើងត្រូវចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងទាំងអស់គ្នា។

បច្ចុប្បន្ន អាជ្ញាធរខេត្តក៏បានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក ជាបន្តបន្ទាប់ស្ទើជារៀងរាល់ថ្ងៃកន្លងមក រួមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ.១៩ បាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុង ក្រុង ស្រុក ជាដើម។
លោក បន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលនោះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយើង ដោយខេត្តយើងនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់រហូតឈានដល់ការចាក់វ៉ាក់សាំងអោយបងប្អូនប្រជាពលរដ្ខបានគ្រប់ៗគ្នាក្នុងក្រុង និងតាមបណ្តាស្រុកនានាជាដើម។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍ របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងរួចហើយនោះក្តី ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អំណោយជាសម្ភារៈ សម្រាប់បម្រើក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ.១៩ ជារួមមាន៖ ថ្នាំពេទ្យ ចំនួន ៤កេស , ម៉ាស់សម្រាប់គ្រូពេទ្យ ១៥កេស , ទឹកថ្នាំសម្លាប់មេរោគ ចំនួន ៤៥កាន , ម៉ាស់ CORI ចំនួន ១៥កេស និង ម៉ាស់កេសធំ ចំនួន ២កេស៕


អត្ថបទ និងរូបភាព៖ស៊ាន សុផាត

Tags: រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះមូលដ្ឋានឃុំជីក្រែងនាំយកទៀនវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ៤វត្ត

ក្រុមការងារចុះមូលដ្ឋានឃុំជីក្រែងនាំយកទៀនវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ៤វត្ត

មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប រកឃើញករណីឆ្លងកូវីដ-១៩ ពីរករណី ខណ:មួយករណីបានជាសះស្បើយ 

មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប រកឃើញករណីឆ្លងកូវីដ-១៩ ពីរករណី ខណ:មួយករណីបានជាសះស្បើយ 

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.