មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានអំពាវនាវដល់សប្បុរសជនជំនួយឧបត្ថម្ភ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ ខណ:មន្ទីរពេទ្យកំពុងជួបការខ្វះខាត រួមមានឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩, សម្ភារ:ឯកសណ្ឋានបរិក្ខាពេទ្យ ក្នុងពេលដែលមន្ទីពេទ្យមានគម្រោងរៀបចំកន្លែងសម្រាប់ដាក់អ្នកមានវិជ្ជមានកូវីដ-១៩ ឱ្យនៅដោយឡែក។ ការអំពាវនេះក្រោយពេល មន្ទីរពេទ្យមួយនេះ បានរកឃើញករណីវិជ្ជកូវីដ-១៩ចំនួន២ រកណីទៅលើកុមារពីររូបមកពីមកពីខេត្ដព្រះវិហារ និងខេត្ដកំពងធំ ដែលនេះជាការកឃើញដំបូងក្នុងមន្ទីរពេទ្យទេវតាមួយនេះ។
លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនង សាធារណ:ប្រចាំប្រទេសកម្ពុជា បានអោយដឹងតាមប្រព័ន្ធទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ការរកឃើញករណីវិជ្ជមានជំងឺកូវីត-១៩ ជាលើកដំបូងនេះ ជាកុមារមកពីខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ ដែលម្ដាយរបស់គាត់យកមកព្យាបាលកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោកស្រីបានបន្ដថា អ្នកជំងឺវិជ្ជមានម្នាក់មានអាយុវ៨ខែ មកពីខេត្ដព្រះវិហារ បានជាសះស្បើយ ហើយត្រឡប់ទៅវិញផ្ទះវិញហើយ ដែលអ្នកជំងឺនោះ អាចឆ្លងពីម្ដាយព្រោះម្ដាយរបស់គេមានវិជ្ជមានកូវីដ-១៩។ ដោយឡែកអ្នកជំងឺម្នាក់ទៀត មានអាយុ១ខួប៤ខែ មកពីខេត្ដកំពង់ធំ ប៉ុន្ដែម្ដាយរបស់គេអវិជ្ជមានកូវីដ-១៩ បច្ចុប្បន្ន កុមាររូបនេះ កំពុងដាក់ដាច់ដោយឡែកអោយសម្រាកនៅមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប។
លោកស្រីបន្ដទៀតថា ក្រោយពីរកឃើញវិជ្ជមានកូវីដ-១៩ភ្លាមៗក្រុមគ្រូពេទ្យបានបញ្ជូនទៅព្យាបាលនៅកន្លែងណាក៏គេមិនទទួលដែរ ដែលក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភពីអ្នកជំងឺ ហើយបានសម្រេចចិត្ដបង្កើតសាលសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ នៅដាច់ដោយឡែក ប៉ុន្ដែខ្វះលទ្ធភាព។ តំណាងមន្ទីរពេទ្យកុមារអង្គររូបនេះ បានអំពាវដល់សប្បុរសជន សូមជួយឧបត្ថម្ភដល់មន្ទីរ ពេទ្យព្រោះថា នាពេលនេះមន្ទីរពេទ្យ កំពុងជួបបញ្ហាខ្វះឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត-១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារ ជាពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារ:ឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ (COVID-19 Ward) ដាច់ដោយឡែក។ ការរកឃើញករណីវិជ្ជមានជំងឺកូវីត-១៩ ជាលើកដំបូងនេះ ពិតជាធ្វើឲ្យគណ:កម្មការគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ ព្រមទាំងក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកមន្ទីរពេទ្យផងដែរ។ ការខ្វះខាតនូវឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត-១៩ សម្រាប់អ្នកជំងឺនេះ ទាមទារការបរិច្ចាគត្រឹមតែម្នាក់ $១០ ឬច្រើនជាងនេះ ក្នុងពេលឥឡូវនេះ គឺអាចជួយទៅលើការផ្គត់ផ្គង់ជាបន្ទាន់នូវឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីត-១៩ និងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកគ្រូពេទ្យ រួមទាំងសម្ភារ:បរិក្ខារពេទ្យបន្ទាន់ជាច្រើនទៀត។
កាលពីថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២១កន្លងទៅនេះ មានកុមារពីររនាក់ មកពីខេត្ដកំពង់ធំ និងខេត្ដព្រះវិហារ បានមកព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គរ ដោយសារមានអាការ:មិនស្រួលខ្
លួន ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់រួចមក លទ្ធផលបង្ហាញថា កុមារទាំងពីររូបមានវិជ្ជមានកូវីដ-១៩។
បើតាមលោកស្រី ស៊ិន កេតអរុណ លើកឡើងថា បើទោះបីស្ថានការណ៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះមានការរីករាលជំងឺកូវីដ-១៩ក្ដី ប៉ុន្ដែមន្ទីរពេទ្យកុមារអង្គរ នៅតែបន្តទទួលពិនិត្យ និងព្យាបាលកុមារ ដែលមានជំងឺជាច្រើន ប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដោយឥតគិតកម្រៃ៕
អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ លីវ សុខុន!!!