Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការជួសជុលតួកណ្តាលប្រាសាទតុបខាងលិច ក្រុមការងារកំពុងសម្រេចបាន៦០ភាគរយហើយ

ដោយ Pothe Thun
19/07/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការសហការគ្នារវាងក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងដំណើរការយ៉ាងមមារញឹកក្នុងការជួសជុលតួប្រាង្គកណ្តាលនៃប្រាសាទ តុបខាងលិច ដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុង ដោយសារកត្តាអាយុកាល មនុស្ស និងកត្តាធម្មជាតិ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលជាង ៦០ភាគរយហើយ។

បើតាមលោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិ ណារ៉ា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងការរៀបផ្គុំឡើងវិញនេះ ក្រុមការងាបានប្រើប្រាស់ថ្មថ្មីដោយមិនបានឆ្លាក់ក្បាច់ឱ្យដូចថ្មដើមវិញទេ គឺគ្រាន់តែឆ្លាក់ជាហេតុៗប៉ុណ្ណោះ ប្រហែលពី២០ ទៅ២៥ភាគរយ ជំនួសថ្មចាស់ដែលពុកផុយ និងបាត់បង់។ គម្រោងនេះដែរក្រុមការងារគ្រោងនឹងបញ្ចប់នាកំលុងខែមិនា ឆ្នាំ២០២២ខាងមុខ។ ជាបន្តបន្ទាប់ទៀតក្រោយពីបញ្ចប់គម្រោងនេះ វិទ្យាស្ថានជាតិណារ៉ា នឹងបន្តធ្វើការជួសជុលកែលម្អរចនាសម្ពន្ធជុំវិញ ព្រមទាំងខឿនមុខប្រាសាទជាបន្តទៀត។

លោកបន្តទៀតថា មុនឈានដល់ការជួសជុលតួកណ្តាលនេះ វិទ្យាស្ថានជាតិណារ៉ា ធ្លាប់បានចូលរួមជួសជុលតួខាងត្បូង និងខាងជើងរបស់ប្រាសាទតុបនេះ នាចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ រហូតដល់ពេលនេះយើងបានធ្វើកិច្ចការសំខាន់ៗជាច្រើនទៅតាមបច្ចេកទេសអាណាស្ទីឡូ (Anastylosis) ដោយធ្វើការរុះរើទាំងស្រុងតួប៉មកណ្តាលចាប់ពីដំបូលចុះមកគ្រឹះថ្មបាយក្រៀមចាស់ រួចធ្វើការបង្ហាប់ពង្រឹងបណ្តាទីតាំងចន្លោះប្រហោងនៅផ្នែកខាងក្រោម ដែលជាចំណុចបង្កឱ្យមានការស្រុតរលំតួប្រាសាទ ហើយធ្វើការរៀបផ្គុំតួប៉មឡើងវិញទៅតាមលំនាំដើមទាំងស្រុង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណ ក្រុងអង្គរធំ នៅទិសនិរតីប្រាសាទបាយ័ន្ត ជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប៉ម៣ នៅលើខឿនតែមួយបែរមុខទៅទិសខាងកើត។ ប្រាសាទនេះគេយល់ថា សម័យដែលសាងនោះគឺសតវត្សរ៍ទី១០ ប៉ុន្តែប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ គឺជាការកែបន្ថែមបន្ថយខ្លះដែលធ្វើឡើងចាប់ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៧៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទតុបខាងលិចអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ និងមានអ្នកជាសះស្បើយ ១៣៤នាក់ នៅថ្ងៃទី១៨ ខែកក្កដានេះ

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ និងមានអ្នកជាសះស្បើយ ១៣៤នាក់ នៅថ្ងៃទី១៨ ខែកក្កដានេះ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ហើយនៅព្រឹកមិញនេះ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ហើយនៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.