Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារចុះមូលដ្ឋានឃុំជីក្រែងនាំយកទៀនវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ៤វត្ត

ដោយ Pothe Thun
17/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារចុះមូលដ្ឋានឃុំជីក្រែងនាំយកទៀនវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ៤វត្ត
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្ភារ និងទេយ្យវត្ថុមានដូចជា សាដក ទៀនចំណាំវស្សា អង្ករ ភេសជ្ជៈនិងគ្រឿងទេសមួយចំនួនត្រូវបាន ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំជីក្រែង ដឹកនាំដោយលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបនិងសមាជិសមាជិកា បាននាំយកទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៤ស្ថិតក្នុងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១។

ពិធីនេះបានធ្វើឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តព្រះឥន្ទឧស្សាហ៍ហៅវត្តជីក្រែងស្ថិតក្នុងឃុំជីក្រែងស្រុកេជីក្រែងខេត្តសៀមរាប។វត្តនីមួយៗទទួលបាន – សាដក១ ទៀនចំណាំវស្សា ២ដើម អង្ករ២ការ៉ុង មី៥កេសទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធVital៥កេស ទឹកក្រូច២កេស អំបិល២គីឡូក្រាម ថវិកា៣២ម៉ឺនរៀល និងជូន ដូនជី តាជី ១៧នាក់ ម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនរៀល។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក ទា គឹមសុទ្ឋ មានប្រសាសន៍ថា៖ការនាំយកនូវទៀចំណាំវស្សានិងទេយ្យវត្តុគ្រឿងឧបភោគបរិភោគមួយចំនួនយកមកវេរប្រគេនព្រះសង្ឃនេះធ្វើឡើងទៅតាមជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ដែលដូនតាខ្មែរបានបន្សល់ទុកតរៀងមកហើយកូនខ្មែរយើងប្រតិបត្តិលុះមកដល់បច្ចុប្បន្នដែលជាទូទៅក្នុងពេលចូលវស្សាមានរយៈពេល៣ខែ ព្រះសង្ឃមិនត្រូវបានអនុញ្ញាតិឱ្យចេញគោចរទៅតាមទីផ្សេងៗរហេតរហូតឡើយ គួបផ្សំជារដូវភ្លៀងផង តាមវត្តអារាមនានាតែងតែត្រូវការនូវគ្រឿងឧបភោគបរិភោគ ពោលគឺចតុប្បច្ច័យសម្រាប់ទ្រងទ្រង់ជីវភាពរស់នៅមិនខានទេ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ទា គឹមសុទ្ឋ បានជំរុញដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទាំងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩ ដោយបានស្នើដល់អាជ្ញាធរមូលដ្ឋានជួយពន្យល់ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុលឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម ជាដើម និងអនុវត្ត៣កុំ គឺកុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម ពីព្រោះបច្ចុប្បន្នជំងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ សំខាន់នៅកម្ពុជាយើងក៍កំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីជំងឹនេះផងដែរ ។

ជាមួយគ្នានោះលោក ទា គឹមសុទ្ឋ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានសហការសម្របសម្រួលឯកសារនានានិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា តាមគោលការណ៍ស្ម័គ្រចិត្តនិងឥតគិតថ្លៃ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ទៀនវស្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប រកឃើញករណីឆ្លងកូវីដ-១៩ ពីរករណី ខណ:មួយករណីបានជាសះស្បើយ 

មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប រកឃើញករណីឆ្លងកូវីដ-១៩ ពីរករណី ខណ:មួយករណីបានជាសះស្បើយ 

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ដល់ឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ដល់ឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.