Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរ ក្នុងស្រុកវ៉ារិន

ដោយ Pothe Thun
30/07/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តចំនួនពីរ ក្នុងស្រុកវ៉ារិន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២១ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកវ៉ារិន តំណាងឲ្យលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានដឹកនាំសមាជិកសមាជិកា នាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួនពីរ ក្នុងស្រុកវ៉ារិន មាន៖ វត្តសុវណ្ណសុគន្ធារីរតនារ៉ាម ស្ថិតក្នុងភូមិអូររំចេក ឃុំស្រែណូយ និងវត្តព្រៃសហគមន៍ភ្នំទឹកធ្លាក់ចង្ក្រានរយ ស្ថិតក្នុងភូមិបាយដុត២ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ សម្រាបទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាសម្រាបវត្តទាំងពីរ ក្នុង១វត្តទទួលបាន៖ ទៀនព្រះវស្សា ចំនួន២ដើម ,អង្ករ១ការ៉ុងស្មើ៥០ គីឡូក្រាម ,ស្លាដក់១គូ ,មី ៣កេស ,ទឹកបរិសុទ្ធ ៥កេស និង ៣០យួរ ,ទឹកផ្លែឈើ ២កេស ,ម៉ាស់ ៥០០ម៉ាស់ ,ទឹកត្រី ៣យួរ ,ទឹកស៊ីអ៊ីវ ២យួរ និងបច្ច័យ ៣០ ម៉ឺនរៀលផងដែរ ។

លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកវ៉ារិន មានប្រសាសន៍ថា សម្ភារៈ និងទេយ្យវត្ថុទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន សម្រាប់ចំណាយទិញ និងប្រគេនដល់ព្រះសង្ឃនៅក្នុងវត្ត នៅរដូវកាលដែលព្រះសង្ឃ ត្រូវធ្វើវដ្តប្រតិបត្តិ ចូលព្រះវស្សាអស់កាលត្រីមាស សម្រាប់ជាចតុប្បច្ច័យភិក្ខុសង្ឃប្រើប្រាស់ ក៏ដូចជាតបទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលជួបការលំបាកដោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។

លោកមានប្រសាសន៍ទៀតថា នៅក្នុងបរិបទជំងឺកូវីដ-១៩ នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ក្នុងការធ្វើអនាម័យជាប្រចាំ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។ ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង ៣ការពារ ដើម្បីរួមគ្នាការពារទប់ស្កាត់កុំឱ្យមេរោគដ៍សាហាវនេះរីករាលដាលបន្តឆ្លងចូលសហគមន៍ ក្នុងនោះត្រូវការពារដោយការពាក់ម៉ាស់ , ការលាងសំអាតដៃឱ្យបានញឹកញាប់ , ការរក្សាគម្លាតសុវត្ថិភាពសង្គមបុគ្គលពីម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និង កុំចូលទៅទីកន្លែងបិទជិតខ្វះខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន , កុំទៅទីដែលមានមនុស្សច្រើនកុះករ , កុំប៉ះពាល់គ្នា និង កុំជួបជុំគ្នាច្រើនជាដើម ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ខេង ឧត្តម
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ៥២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ៥២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែសីហានេះ

តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ

តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.