Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ

ដោយ Pothe Thun
01/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី2 ជូនពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានដំណើរការហើយ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សំបួរ ក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុកដែលមានទីតាំងចាក់វ៉ាក់សាំងនៅក្នុងសាលាបឋមសិក្សាសំបួរ ។
លោក វរៈសេនីយ៍ឯក ឌិន សុភិន នាយរងសេនាធិការភូមិភាគ៤ និងជាប្រធានក្រុមទី៤ការចាក់វ៉ាក់សាំង នៅសង្កាត់សំបួរ បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋនាថ្ងៃទី០១ខែសីហានេះគឺត្រូវចាក់ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១កាលពីថ្ងៃទី១០ ទី១១ខែកក្កដា ក្នុងពេលតែមួយគឺដោយសារផែនការចាក់វ៉ាក់សាំងដុសទី២ត្រូវចាប់ផ្តើមនៅថ្ងៃទី៣១ខែកក្កដា ត្រូវបានលើកមកថ្ងៃទី០១ខែសីហាវិញគឺសម្រាប់ទីតាំងចាក់វ៉ាក់សាំងក្នុងសង្កាត់សំបួរ ។ លោក វរៈសេនីយ៍ឯក ឌិន សុភិន បានបន្តទៀតថាតាមផែនការគឺធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋក្នុងថ្ងៃនេះប្រមាណជា១.៤០០នាក់គឺទៅតាមចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១កាលពីថ្ងៃទី១០ទី១១ខែកក្កដាកន្លងមក ។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងសង្កាត់សំបួរ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនាពេលនោះផងដែរ។
លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋាន សង្កាត់សំបួរ ក្រុងសៀមរាប បានមានប្រសាសន៍លើកឡើងថា «សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ១៩ទៀតផង តាមរយៈការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់» ហើយចំពោះ វ៉ាក់សាំងដែលត្រូវចាក់នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឥតគិតថ្លៃ។លោកបានបន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ។ ក្នុងនោះដែរលោក ច័ន្ទ សុខុមចិត្តា និងក្រុមការងារក៍បានធ្វើការនែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកធ្វើការចាក់វ៉ាក់សាំងសូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ នឹងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងការពារជម្ងឺកូវីដ-១៩ ពីព្រោះថា កូវីដ-១៩ មិនរើសអើងអ្នកណាម្នាក់ឡើយ ៕
អត្ថបទ និងរូបភាព ទ្រា ពន្លឺ

Tags: ការចាក់វ៉ាក់សាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាក់វ៉ាក់សាំងកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ៥២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ៥២នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០១ ខែសីហានេះ

តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ

តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ

ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ  ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.