Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគេនទ័យទានដល់វត្តចំនួន៣ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
13/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោយមឱវាទ បាននាំយកទ័យទានដែរជាអំណោយរបស់ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី ប្រគេនជូនដល់ព្រះសង្សនៅវត្តចំនួន៣ ក្នុងក្រុងសៀមរាប រួមមាន វត្តព្រះព្រហ្មរ័ត្ន វត្តដំណាក់ និង វត្តរាជបូព៌ ដោយក្នុងមួយវត្តមាន៖ អង្ករ ៥០០គីឡូក្រាម និងបច្ច័យចំនួន ២,០០០,០០០រៀល។

ព្រះមហាវិមលធម្ម ពិន សែម សិរិសុវណ្ណោ ព្រះចៅអធិការវត្តរាជបូព៌ បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែរបានចាត់ក្រុមការងារមកប្រគេនទ័យទានដល់ព្រះសង្សនៅពេលនេះ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ចំពោះទឹកចិត្តជ្រះថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចូលរួមដោយចិត្តជ្រះថ្លា ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ដែលទីអារាមនានាក្នុងខេត្តសៀមរាប ពុំមានប្រារព្ធពិធីសាសនាលក្ខណៈទ្រង់ទ្រាយតូចធំណាមួយឡើយ ដែលនេះជាការចូលរួមគោរពតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល។

មានប្រាសសន៍ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្ដមទេសរដ្ឋមន្ដ្រី លោក គី វីរិន្ទ បានលើកឡើងថា ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ចេញពីវិស័យពុទ្ធសាសនាបាននោះឡើយ មានន័យថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺផ្អែកទៅលើកត្តាដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យ និងគោលនយោបាយឈ្នះៗ ក្នុងនោះក៏ត្រូវមានការចូលរួមពីពុទ្ធសាសនាដោយបណ្ដុះសីលធម៌ សតិបញ្ញា ស្មារតីការគោរពដឹងគុណ និងការបណ្ដុះបណ្ដាលធនធានមនុស្សតាមបែបពុទ្ធសាសនា។ ក្រោមម្លប់សន្ដិភាពតាមរយ:នយោបាយឈ្នះៗ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានោះដែរ លោកក៏សូមអំពាវនាវដល់ព្រះសង្ស និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានសូមចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៣ការពារ ៣កុំ និងត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈគ្រប់គ្រងផ្សារលើធំថ្មី ក្រុងសៀមរាបចាប់ផ្ដើមបានបាញ់ថ្នាំសម្លាប់មេរោគមុនបើកឲ្យអាជីវករចូលលក់ដូរឡើងវិញ

គណៈគ្រប់គ្រងផ្សារលើធំថ្មី ក្រុងសៀមរាបចាប់ផ្ដើមបានបាញ់ថ្នាំសម្លាប់មេរោគមុនបើកឲ្យអាជីវករចូលលក់ដូរឡើងវិញ

ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៦នាក់ ព្យាបាលជាសះស្បើយ២៩៣នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី១៤ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៦នាក់ ព្យាបាលជាសះស្បើយ២៩៣នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី១៤ ខែសីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.