Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈគ្រប់គ្រងផ្សារលើធំថ្មី ក្រុងសៀមរាបចាប់ផ្ដើមបានបាញ់ថ្នាំសម្លាប់មេរោគមុនបើកឲ្យអាជីវករចូលលក់ដូរឡើងវិញ

ដោយ Pothe Thun
13/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមលោក តាន់ ប៊ុនឈឿន ប្រធានក្រុមសន្ដិសុខ និងជាអ្នកដើរទារភាស៊ីផ្សារលើធំថ្មី ក្រុងសៀមរាប បានឱ្យដឹងថា ដើម្បីសុខភាពសុវត្ថិភាព និងដើម្បីទប់ស្កាត់ការឆ្លងជំងឹកូវីដ-១៩ គណៈគ្រប់គ្រងផ្សារ នៅថ្ងៃទី១៣ ខែសីហានេះ បានចាប់ផ្ដើមធ្វើការសំអាតផ្សារ និងបាញ់ថ្នាំសម្លាប់មេរោគ មុននឹងអនុញ្ញាតិឲ្យបងប្អូនអាជីវករចូលលក់ដូរឡើងវិញជាហ៊ានទី១។ ជាមួយគ្នានោះ សម្រាបអាជីវករដូលចូលលក់ដូរក្នុងផ្សារនេះ ត្រូវអនុវត្តឲ្យបាននូវការរក្សាគម្លាតសុវត្ថិភាព ការលក់ដូរប្ដូរវេនគ្នា ពាក់ម៉ាស់ជាប្រចាំ និងធ្វើអនាម័យប្រចាំ ក្នុងនោះអាជីវករត្រូវផ្ដល់សំណាកធ្វើតេស្ដមុនចូលលក់ដូរ ជាពិសេសអាជីវករត្រូវចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ បើមិនដូច្នេះទេ គណៈគ្រប់គ្រងផ្សារមិនអនុញ្ញាតឲ្យពួកគាត់ចូលលក់ទេ។

លោកបញ្ជាក់ថា នៅក្នុងផ្សារលើធំថ្មីមានអាជីវករលក់ដូរប្រមាណជិត ២០០០នាក់ ខណៈដែលអ្នកផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ មុនចូលលក់ដូរក្នុងរយៈពេល២ថ្ងៃ មានចំនួនជាង១ពាន់នាក់។ ជាមួយគ្នានោះលោក និងអាជីវករ ពិតជាសប្បាយចិត្ដណាស់ ក្រោយពេលអាជ្ញាធរបើកអោយលក់ដូរនៅផ្សារលើធំថ្មីនេះឡើងវិញ ព្រោះការលក់ដូរជាការដោះស្រាយជីវភាពប្រចាំថ្ងៃពួកគាត់។

គួររំលឹកថា បើតាមឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ជាមួយនឹងការបើកសាកល្បងបើកផ្សារលើធំថ្មីឡើងវិញនេះដែរ អាជីវករគឺតម្រូវប្ដូរវេនគ្នាលក់ ដោយក្នុងនោះអ្នកលក់នៅចំហៀងផ្សារអាចលក់បានមួយសប្ដាហ៍ ហើយប្ដូរទៅអោយអាជីវករម្ខាងផ្សារវិញទៀត។ ដោយឡែកចំពោះអាជីវករដែលលក់នៅខាងក្នុងផ្សារ គឺអាចលក់បានរហូត ប៉ុន្តែត្រូវរក្សាគម្លាត និងចងខ្សែព័ន្ធជុំវិញឲ្យមានត្រូវរៀបចំសណ្តាប់ធ្នាប់ល្អ និងវិធានការមួយចំនួនទៀតតាមការណែនាំរបស់អាជ្ញាធរ ដើម្បីបង្ការឆ្លងមេរោគកូវីដ-១៩ ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតា។ សម្រាប់អាជីវករមិនទាន់ដល់វេនលក់ក្នុងផ្សារ គឺពួកគាត់អាចទៅលក់នៅផ្សារបណ្ដោះអាសន្នផ្លូវ៦០ម៉ែត្រ ជិតផ្សារកុងទីន័រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបានបញ្ជាក់ទៀតថា ការបើកផ្សារឡើងវិញវាមិនពិបាកទេ ប៉ុន្តែអ្វីដែលអាជ្ញាធរចង់បាននោះ គឺចង់ឱ្យអ្នកលក់ និងអ្នកទិញមានសុវត្ថិភាព ខណៈដែលអ្នកលក់ជុំវិញផ្សារលើធំថ្មី ដែលមានប្រមាណជាង៨០០នាក់។ ប្រសិនជាការបើកសាកល្បងនេះ អាជីវករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ធ្វើឱ្យផ្សារនេះមានភាពស្មុកស្មាញ និងប្រឈមការឆ្លងកូវីដច្រើន អាជ្ញាធរខេត្តនឹងបិទផ្សារនេះបន្តទៀត ក្នុងនោះដែរ ចំពោះអ្នកដែរមិនពាក់ម៉ាស់ និងការជួបជុំគ្នាច្រើននៅតាមទីសាធារណៈបំពានការណែនាំរបស់ក្រសួងសុខាភិបាលក៍ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តនឹងធ្វើការផាកពិន័យដោយគ្មានការលើកលែងឡើយ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: បាញ់ថ្នាំសម្លាប់មេរោគ​ផ្សារលើ​ធំថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

ព្រះចៅអធិការវត្តប្រាសាទគោកចក នាំយកគ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពក្រីក្រនៅក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៦នាក់ ព្យាបាលជាសះស្បើយ២៩៣នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី១៤ ខែសីហានេះ

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៦នាក់ ព្យាបាលជាសះស្បើយ២៩៣នាក់ និងស្លាប់៤នាក់ នៅថ្ងៃទី១៤ ខែសីហានេះ

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេន និងផ្តល់ជូនមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេន និងផ្តល់ជូនមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.