Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន ប្រគល់ទេយ្យទានជាគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលសង្កាត់ទឹកវិល ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែរកំពុងស្ថិតក្នុងតំបន់បិទខ្ទប់

ដោយ Pothe Thun
23/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ព្រះតេជគុណ តង់ តន ព្រះរាជាគណៈថ្នាក់ក្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានផ្តល់ជូននូវអំណោយមួយចំនួនដល់រដ្ឋបាលសង្កាត់ទឹកវិល ក្រុងសៀមរាប ដើម្បីយកទៅចែកប្រគល់ជូនទៅក្រុមគ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋកំពុងស្ថិតនៅក្នុងបិទខ្ទប់។ អំណោយទាំងនោះមាន៖ អង្ករ ៣៥០ គីឡូក្រាម, ទឹកបរិសុទ្ធ ៥០យួរ, អំបិល ២០គីឡូក្រាម, ស្ករស ១៥គីឡូក្រាម, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកផ្លែឈើ ៥កេស, ត្រីខ ១កេស, សាប៊ូ ៣០កញ្ចប់, ថ្នាំដុសធ្មេញ ៣០, មី ៤០កេស និងថវិកាចំនួន ១លានរៀលផងដែរ។

ព្រះតេជគុណ តង់ តន មានសង្ឃដិកាថា អំណោយដែលប្រប្រគល់ជូនទាំងនេះ គឺជាអំណោយបានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗ ហើយព្រះសង្សបានប្រមែប្រមូលសន្សំទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណានីមួយដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយក្នុងនាមមិត្តរួមជាតិ មិត្តរួមសាសន៍ គឺតែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។ ក្នុងនោះចាប់តាំងពីសកលលោក ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវវិបត្តិដោយសារជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍មក សាលាគណខេត្តក៍ដូចជាចៅអធិការវត្តនានា ក្នុងទូទាំងខេត្ត តែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានសហការគ្នាកៀងគររកជំនួយសប្បុរសធម៌ពីសប្បុរសជនជិតឆ្ងាយ ដើម្បីយកមកចែកជូនគ្រួសារខ្វះខាតជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ ដែលសកម្មភាពនេះ ចាត់ទុកជាការចូលរួមជួយសម្រាលការលំបាកមួយគ្រាៗ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលបានត្រាស់ទូន្មានទុក ឱ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរៈ សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ស្របពេលពិភពលោកក៍ដូចជាប្រទេសកម្ពុជាកំពុងជួបនូវទុក្ខលំបាកយ៉ាងក្រៃលែងដោយសារវិបត្តិនៃជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាល។

ក្នុងនោះដែរព្រះអង្គក៏បានអំពាវនាវដល់ប្រជាពុទ្ឋបរិស័ទ និងមហាជនទូទៅទាំងអស់ កុំមានក្តីប្រមាថ និងកុំធ្វេសប្រហែស និងមិនត្រូវភ្លេចទេ គឺចូលរួមគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួមរបស់រាជរដ្ឋាភិបាល និងការណែនាំវិធានការនានារបស់ ក្រសួងសុខាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ជា ភឿយ សមាជិកក្រុមប្រឹក្សាសង្កាត់ទឹកវិល បានថ្លែងអំណរព្រះគុណនូវការយកព្រះទ័យទុកដាក់របស់ព្រះតេជគុណ តង់ តន និងមន្ត្រីសង្ឃនៃសាលាគណខេត្តទាំងអស់ ដែលជារឿយៗតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលជួបការលំបាក និងហត់នឿយដោយសារតែជួបបញ្ហាជំងឺកូវីដ-១៩ ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគដែលទទួលបាននេះ អាជ្ញាធរនឹងចែកជូនផ្ទាល់ដល់គ្រួសារដែលកំពុងបិទខ្ទប់លំនៅឋានក្នុងទូទាំងសង្កាត់នេះ។ ជាមួយនោះក្នុងនាមក្រុមប្រឹក្សា និងអាជ្ញាធរសង្កាត់ទឹកវិល នឹងបន្តសហការគ្នាជាប្រចាំជាមួយសមត្ថកិច្ចមូលដ្ឋានធ្វើការណែនាំ អប់រំ ពន្យល់ ដល់ប្រជាពលរដ្ឋឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ក្នុងការទប់ស្កាត់ដល់ការឆ្លងជំងឺកូវីដ-១៩ ហើយប្រសិនបើមានសង្ស័យ ឬមានសុខភាពមិនប្រក្រតីសូមប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីធ្វើការពិនិត្យ និងតាមដានសុខភាពរបស់បងប្អូន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រជាពលរដ្ឋ​ក្រីក្រវត្ត​ព្រះព្រហ្ម​រ័ត្ន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

យុវវ័យក្នុងខេត្តសៀមរាប  អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.