Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប ដែលបើកសាលាពុទ្ធិកសិក្សា

ដោយ Pothe Thun
24/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទខេត្ត និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ មាស សន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តសៀមរាប បាននាំយកនូវទេយ្យវត្ថុ គ្រឿង ឧបភោគបរិភោគ និងបច្ច័យប្រគេនចំពោះព្រះសង្ឃក្នុងវត្តចំនួន១១ ក្នុងខេត្តសៀមរាប រួមមាន៖ ១.វត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប, ២.វត្តយាង ស្ថិតក្នុងស្រុកពួក, ៣.វត្តទេវៈ ស្ថិតក្នុងស្រុកបន្ទាយស្រី, ៤.វត្តគោកចាន់ ស្ថិតក្នុងស្រុកប្រាសាទបាគង, ៥.វត្តវេឡុវ័នដោកពោយគោកក្រោល ស្ថិតក្នុងស្រុកស្រីស្នំ, ៦.វត្តដំណាក់ស្ដេច ស្ថិតក្នុងស្រុកអង្គរជុំ, ៧.វត្តសុវណ្ណ បូទុម ស្ថិតក្នុងស្រុកវ៉ារិន, ៨.វត្តស្លាត ស្ថិតក្នុងស្រុកអង្គរធំ, ៩.វត្តមុទ្យាន ស្ថិតក្នុងស្រុកសូទ្រនិគម, ១០.វត្តគោកធ្លក ស្ថិតក្នុងស្រុកជីក្រែង និង ១១.វត្តបឹងមាលា ស្ថិតក្នុងស្រុកស្វាយលើ ដែលកម្មវិធីប្រគេនទេយ្យវត្ថុនេះ បានរៀបចំឡើងនៅក្នុងវត្តរាជបូណ៍ ក្រុងសៀមរាប។

លោកជំទាវ មាស សន បានមានប្រសាសន៍ថា ការប្រគេនទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យនេះ ដោយឃើញពីការលំបាករបស់ព្រះសង្ស ដែរមិនអាចចេញបិណ្ឌបាត្រនៅក្នុងបរិបទកូវីដ-១៩ និងដោយមើលឃើញថាមានប្រជាពលរដ្ឋនៅខេត្តសៀមរាប ភាគច្រើនត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ហើយមិនបានចេញក្រៅ និងមិនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តដូចធម្មតា ខណៈដែលពុទ្ធបរិស័ទកំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ដោយជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតស្រាកស្រាន្តនៅឡើយ ដែលធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ ជាពិសេសវត្តដែលបានបើកសាលាពុទ្ធិកសិក្សាតែម្តង។ ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងបន្តប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿង ឧបភោគ បរិភោគ និងបច្ច័យ ជាបន្តបន្ទាប់ដល់វត្តចំនួន១០ទៀតនៅក្នុងក្រុងសៀមរាបដែលបានបើកសាលាពុទ្ធកសិក្សាផងដែរ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ រាជាគណៈថ្នាក់ទោ និងជាព្រះគ្រូចៅអធិការ វត្តរាជបូណ៌ បានមានសង្ឃដីកាថា ស្ថិតក្នុងដំណាក់កាលមួយដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានមកវត្ត ដោយសារប្រយ័ត្នប្រយែង និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយនៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្តធ្វើបុណ្យប្រគេន ចង្ហាន់ ឬទេយ្យទានច្រើនដូចមុនៗ ហើយជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃទាំងអស់ ក៏ត្រូវសម្រួលបន្សាំទៅតាមសភាពការណ៍ផងដែរ។ ជាមួយគ្នានេះដែរ ព្រះមហាវិមលធម្ម ពិន សែម ក៍បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត ដែលបានយកចិត្តទុកដាក់ និងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ស នៅតាមវត្តដែលបានបើកសាលាពុទ្ធិកសិក្សានាពេលនេះ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ចំពោះទឹកចិត្តជ្រះថ្លា ដែលបានចូលរួមដោយចិត្តជ្រះថ្លា ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ ទៀនវស្សា ១គូរ, អង្ករ ១៥០គីឡូក្រាម, មី ១០កេស, ត្រីខ ១០យួរ, ត្រងៀត ៣គីឡូក្រាម, សាច់ក្រក ៣គីឡូក្រាម, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកបរិសុទ្ធ ១០យួរ, ប្រេងឆា ៥លីត្រ, ម្សៅស៊ុបខ្ន ៣គីឡូក្រាម, មីសួ ៣គីឡូក្រាម, ស្ករស ៣គីឡូក្រាម, អំបិល ២គីឡូក្រាម, តែ ១គីឡូក្រាម, នំធុង ១ធុង, ម៉ាស់ ៣ប្រអប់, អាស់កុល ៤ដប ,ចង្ហាន់១ស្រាក់ និងបច្ច័យ ៨០ម៉ឺនរៀល៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់ និងព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ២០៩នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ 

យុវវ័យក្នុងខេត្តសៀមរាប  អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ប្រទេសឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនៅខែកញ្ញាខាងមុខនេះ

ប្រទេសឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនៅខែកញ្ញាខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.