Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុវវ័យក្នុងខេត្តសៀមរាប អរគុណសម្ដេចតេជោ សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ដោយ Pothe Thun
24/08/2021
នៅក្នុង កូវីដ-១៩, ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំមកនោះ មានយុវវ័យជាច្រើននាក់នៅក្នុងខេត្តសៀមរាប បានសម្ដែងនូវការការសប្បាយចិត្ដ និងអរគុណជាអនេក ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្រាប់ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃជូនដល់ពួកគាត់។

ពួកគាត់បានឲ្យដឹងទៀតថា នេះជាសក្ខីភាពមួយ ក្នុងចំណោមសក្ខីភាពជាច្រើន ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្ដទុកដាក់លើកុមារ និងយុវវ័យដែលជាទំពាំងស្នងឫស្សី ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងធ្វើការរាតត្បាតជាសកលនោះ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចកុមារ និងយុវវ័យដែលកំពុងប្រឈមនឹងការឆ្លងជំងឺដ៍កាចសាហាវនេះ។
ពួកគាត់បានលើកឡើងបែបនេះ នៅឱកាសដែលពួកគាត់បានទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលសុខភាពក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងថា ការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១សម្រាប់កុមារនេះ មានរយៈពេល១៤ថ្ងៃ ហើយនៅទូទាំងខេត្ត មានកុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ប្រមាណជាង១២ម៉ឺននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំងដែលបានរៀបចំទុកចំនួន២២កន្លែង នៅតាមបណ្តាស្រុក-ក្រុងទូទាំងខេត្ត ក្នុងនោះនៅមណ្ឌលសុខភាពចំនួន១៧កន្លែង និងនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន៥កន្លែង។ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែសីហានេះ មានកុមារនិងយុវវ័យ ចំនួន ១៤.២៦៧នាក់ បានទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសទី១រួចហើយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមយ៉ាងសកម្ម និង បង្កលក្ខណៈគ្រប់បែបយ៉ាង នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ ពិសេសសូមអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលនៃកុមារទាំងអស់ សូមនាំកូនរបស់ខ្លួនមកទទួលយកការចាក់វ៉ាក់សាំងនេះ ឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងការពារការឆ្លងជំងឺកូវីដ-១៩ ព្រោះការទប់ស្កាត់បាន ឬមិនបាន គឺផ្តើមចេញពីស្មារតីទទួលខុសត្រូវនៃបុគ្គលម្នាក់ៗ និងគ្រួសារនីមួយៗ នៅក្នុងសង្គមជាតិទាំងមូល៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វ៉ាក់សាំងការពារជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេសឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនៅខែកញ្ញាខាងមុខនេះ

ប្រទេសឡាវ ប្រកាសបើកសាលារៀននៅទូទាំងប្រទេសឡើងវិញនៅខែកញ្ញាខាងមុខនេះ

ជប៉ុននឹងបញ្ជូនយន្តហោះបីគ្រឿង ទៅជម្លៀសបុគ្គលិកទូតខ្លួន និងមនុស្សដទៃទៀត ចេញពីអាហ្វហ្គានីស្ថាន

ជប៉ុននឹងបញ្ជូនយន្តហោះបីគ្រឿង ទៅជម្លៀសបុគ្គលិកទូតខ្លួន និងមនុស្សដទៃទៀត ចេញពីអាហ្វហ្គានីស្ថាន

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.