Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ Pothe Thun
24/08/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដា នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិតិ្តយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន សិក្ខាសាលានេះធ្វើឡើងដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រពន្ធ័វិឌីអូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាជិកសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មានតាមបណ្តាខេត្ត និងរាជធានី។

បើតាមលោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ គឺជាពេលវេលដ៏លំបាកដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចប្រជាពលរដ្ធបាននឹងកំពុងប្រឹងតស៊ូទប់ទល់ នឹងបញ្ហាប្រឈមដែលបង្កដោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងមេរោគបផ្លែងថ្មី ហើយពេលនេះក៏ជាពេលវេលាមួយដ៏សមស្រប ដែលត្រូវផ្តល់កម្លាំងចិត្ត ពង្រឹងស្មារតី និងដាស់ទឿន ក្រើនរំលឹកអំពី ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវិដ ដោយប្រកាន់ខ្ជាប់តាមវិធានការណ៍សុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានដាក់ចុះ។ ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រោមការយកចិត្តទុកដាក់ពីលោក ជំទាវប្រធានកិត្តយស បានផ្តល់នូវជំនឿចិត្ត ក្នុងការរៀបចំសិក្ខាសាលានេះឡើង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងមេរោគបំលែងថ្មី Delta ។

លោកជំទាវ ចន្ទ័ ធី បានមានប្រសាសន៍ថា មកដល់ពេលនេះជំងឺកូវីដ-១៩ បានឆក់យកជីវិតមនុស្សអស់រាប់លាននាក់ និងបង្កឲ្យមានឱនភាពសេដ្ឋកិច្ច ព្រមទាំងវិបត្តិ សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោក។ ប្រឈមមុខនឹងសភាពការដ៏អាក្រក់នេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន បានរិះរកនូវគ្រប់វិធីសាស្ត្រ និងវិធានការណ៍ចាំបាច់និងទាន់ពេលវេលា ដើម្បីការពារ ទប់ស្កាត់ នូវការឆ្លងរីករាលដាលនូវជំងឺដ៏កាចសាហាវគ្មានថ្នាំព្យាបាលនេះ។ ដើម្បីប្រសិទ្ធភាព នៃការអនុវត្ត វិធានការទាំងនេះ រាជរដ្ឋាភិបាលក៏បានរៀបចំបន្ទាន់នូវវិធានច្បាប់នានា ក្នុងការទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ។ ទន្ទឹមគ្នានេះដែរ គ្រប់ស្ថាប័នទាំងរដ្ឋ និងស្ថាប័នឯកជន ព្រមទាំងប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍យ៉ាងសកម្មនូវវិធានការ ៣ការពារ ៣កុំ គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ តាមរយះនេះ ក្រសួងព័ត៌មានបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ជូនដល់មហាជន។ ដូចនេះ ហើយសិក្ខាសាលាថ្ងៃនេះមានគោលបំណងចែករំលែកចំណេះដឹងបន្ថែមជូនដល់ស្ត្រីអ្នកសារព័ត៌មាន ដើម្បីយកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃក្នុងបរិបទកូវីដ-១៩នេះ ព្រមទាំងអាចយកទៅតាក់តែងសរសេរក្នុងអត្ថបទសារព័ត៌មានរបស់ខ្លួន ផ្សព្វផ្សាយជា ប្រយោជន៍ដល់សាធារណជនទូទៅទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅក្នុងអង្គសិក្ខានេះដែរ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានធ្វើបទបង្ហាញទាក់ទងពីប្រវត្តិនៃការកើតមានមេរោគកូវីដ និងមានវិធានការការពារកុំអោយមានការឆ្លង តាមរយះវិធានការ ៣ កុំ ៣ ការពារ ។ កូវីដ-១៩ ត្រូវបានរីករាលដាលតាមរយះ ផ្លូវដង្ហើមតាមដំណក់ទឹកតូចៗដែលចេញពីច្រមុះ និងមាត់របស់មនុស្សដែលមានផ្ទុកវីរុស កូវីដ ដោយសារការនិយាយ ក្អក ដកដង្ហើម និងកណ្តាស់ពុំពាក់ម៉ាស។ កូវីដជានិច្ចកាលឆ្លងពីមុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមានទំនាក់ទំនងនៅជិត ប្រហែល ១.៥ ម៉ែត្រ នៅជាមួយអ្នកជំងឺកូវីដ រយះពេលយូរអាចឆ្លងតាមរយះខ្យល់បរិយាកាសជាដើម។ លោកជំទាវ បានផ្តល់ជាមតិយោបល់នានាជាច្រើនដល់សមាជិកសមាជិកា សិក្ខាកាមនៃអង្គសិក្ខាសាលា តាមការបញ្ជ្រាបការយល់ដឹង ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ និងការបំប្លែងថ្មីរបស់វា៕

Tags: សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ 

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.