Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំងបានគ្រប់មកចាក់នោះដែរ តែកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ

ដោយ Pothe Thun
25/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីលក្ខណ:ពិសេសដែលកម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។

គួរជម្រាបថា នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វាគ្មិនសំខាន់ៗ ដែលបានអញ្ជើញចូលរួមបានធ្វើបទបង្ហាញដោយលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ឱសថបណ្ឌិត អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្ត្រ និងជាសាស្ត្រាចារ្យមហាបរិញ្ញា នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានកិត្តិយសនៃសមាគមនារីសាខា ក្រសួងព័ត៌មាន បានពន្យល់បកស្រាយនូវរាល់វិធានការ ការពារ ទប់ស្កាត់ ការព្យាបាល និងវិធីសាស្រ្តនានាជាច្រើន ជាពិសេសការលើកទឹកចិត្តដល់គ្រួសារបងប្អូនដែលឆ្លងជំងឺកូវីដហើយ ត្រូវតែប្រឹងប្រែងអនុវត្តន៏តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការហាត់ប្រាណជាប់ជាប្រចាំ និងកុំអោយមានការបាក់ទឹកចិត្តអោយសោះ។ ជាមួយនោះអង្គសិក្ខាសាលា ក៏មានការបកស្រាយសំណួរ និងចម្លើយដោយ លោកជំទាវ ខៀវ ទេព រង្សី កាញារីទ្ធ និងលោកជំទាវ វេជ្ជបណ្ឌិត ឈឹម ការ៉ែនណា ទីប្រឹក្សាសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយលោកជំទាវ ក៏ជាសមាជិកកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន។

នៅក្នុងឱកាសនោះដែរ មន្រ្តីក្រសួងព័ត៌មានម្នាក់ដែលបានឆ្លងជំងឺកូវីដ-១៩ បានបង្ហាញពីអារម្មណ៏ផ្ទាល់ខ្លួន និងអាការះផ្សេងៗ នៅមុនពេលកើត និងពេលកើតក្នុងពេលព្យាបាល ក្នុងនោះ គឺត្រូវលេបថ្នាំអោយបានទៀងទាត់ ហាត់ប្រាណ បរិភោគ អាហារអោយ បានច្រើនមានកំលាំងរឹងមាំ ពិសេសបានទទួលការលើកទឹកចិត្តពីបងប្អូន និងថ្នាក់ដឹកនាំមន្រ្តីដែលបំពេញការងារជាមួយគ្នារហូតបានជាសះស្បើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីបូកសរុបលទ្ធផលនៃអង្គសិក្ខាសាលារួចមក ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ វាយតំលៃខ្ពស់ចំពោះសមាគមនារីក្រសួងព័ត៌មាន ដែលមានគំនិតរៀបចំជាសិក្ខាសាលានេះឡើង ដើម្បីអោយទាំងអស់គ្នាបានយល់កាន់តែច្បាស់ ថាជំងឺកូវីដ-១៩ នេះវាយ៉ាងមិច ហើយធ្វើការជៀសអោយបានកុំអោយាឆ្លង។ ទន្ទឹមនេះក៏ជាបទពិសោធន៏ទទួលបាន ហើយផ្សព្វផ្សាយអោយអ្នកនៅជុំវិញខ្លួនយើង បានយល់ពីការឆ្លងនៃជំងឺកូវីដ និងវិធានការ ការពារ ព្យាបាល ក្នុងកំរិតស្រាលដោយខ្លួនឯង។ កម្ពុជា មានមេដឹកនាំល្អ និងដោយសារភាពឈ្លាសវៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានទំនាក់ទំនងល្អជាបុគ្គល និងជាអន្តរជាតិ ទើបកម្ពុជាទទួលបានវ៉ាក់សាំងជំនួយផង និងទិញផង ដើម្បីយកមកចាក់បានយ៉ាងច្រើនដល់ប្រជាជន រហូតឥឡូវនេះ កំពុងចាក់ដូសទី៣ ដល់ក្រុមជួរមុខបន្ថែមទៀត។ នៅលើពិភពមានតែប្រទេស២ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងជូនប្រជាជន បានច្រើនជាងគេ គឺប្រទេសអ៊ីស្រាអែល និងប្រទេសកម្ពុជា ដែលបានទិញវ៉ាក់សាំងបានលឿន និងរហស័ជាងគេ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនដែរថា ក្រៅពីទិញវ៉ាក់សាំងមកចាក់ជូនប្រជាជន ប្រមុខរាជរដ្ឋាភិបាលបានចំណាយថវិកាអស់រាប់រយលានដុល្លា ក្នុងការជួយឧបត្តម្ភដល់កម្មករកម្មការនី រោងចក្រកាត់ដេរ ដែលជួបការលំបាក រួមទាំងប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាពខ្វះខាតដោយសារវិប្បត្តិជំងឺកូវីដ នាពេលកន្លងមកនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន និងតាមបណ្តា មន្ទីរព័ត៌មានរាជធានីខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ដោយក្នុងនោះ ឯកឧត្តមបានរៀបចំចងក្រងសៀវភៅរបស់ក្រសួងព័ត៌មានមួយ ដែលនិយាយអំពីយុទ្ធនាការប្រយុទ្ធតទល់ និងជំងឺកូវីដ-១៩ ដែលចង់បញ្ជាក់ថា មិនមែនត្រឹមតែក្រុមគ្រូពេទ្យអាវសនោះទេ គឺមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានផងដែរ។

ជាការផ្តល់ជាកិត្តិយសលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងវាគ្មិនដែលបានចូលរួមក្នុងសិក្ខាសាលានាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជូនបាច់ផ្កា និងលិខិតថ្លែងអំណរគុណ ជូនលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏នៃក្រសួងព័ត៌មាន និងលោក ជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា, លោកជំទាវ សន ម៉ារ៉ាដា, លោកជំទាវ ឈឹម គានណា, លោកជំទាវ ឡងឌី សាន់ណារ៉ា និងលោកជំទាវ ម៉ម ដាត្ថាលីណែត ៕

Tags: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ 

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.