Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត

ដោយ Pothe Thun
25/08/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារដោយជោគជ័យក្នុងការជួសជុលខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័ន្ត
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានភាពស្រស់ស្អាត និងភាពរឹងមាំឡើងវិញ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ព័នខឿនរួតទី៣ ជ្រុងនិរតីឡើងវិញ ដែលការជួសជុលនេះ បានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២១មក ដោយរហូតមកដល់ពេលនេះអ្នកជំនាញបានបញ្ចប់ការងារជួសជុលខឿនរួតទី៣ ជ្រុងនិរតីនៃប្រាសាទបាយ័ន្តនោះដោយជោគជ័យហើយ។

បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន្ត បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហានេះថា ក្នុងដំណើការជួសជុលនេះ ក្រុមការងារផ្តោតសំខាន់ទៅលើជញ្ជាំងខឿនរបស់រួតទី៣ ជ្រុងនិរតីនេះតែម្តង បន្ទាប់មករើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀក ហែកចេញពីគ្នារួច ហើយអ្នកជំនាញបានយកទៅរៀបឡើងវិញ តាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យ លើគុណភាពដីរបស់គ្រឹះបុរាណ ខណៈដែលការងារជួសជុលនេះ ក៏ត្រូវបានប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបានខូចខាត។

ស្ថាបត្យកររូបនេះបញ្ជាក់ថា នៅក្នុងពេលជួសជុលនេះដែរ ក្រុមការងារបានជួបប្រទះបញ្ហាប្រឈមមួយចំនួនន ដោយត្រូវប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធទាំងការរើ និងជញ្ជូនថ្ម មិនអាចប្រើប្រាស់គ្រឿងយន្តបាន ព្រោះអាចនាំឱ្យមានហានិភ័យទៅដល់ប្រាសាទទាំងមូល។ ចំពោះការជួសជុលនេះដែរ ក្រុមអ្នកជំនាញ បានសហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន ដែលបានចាប់ផ្តើមការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធខឿននៅរួតទី៣ នៃប្រាសាទបាយ័ន្តឡើងវិញ កាលពីអំឡុងខែកុម្ភៈ ដើមឆ្នាំ២០២១មកម្ល៉េះ បន្ទាប់ពីពិនិត្យឃើញថា រួតទី៣ របស់ប្រាសាទមានការទ្រុឌទ្រោមជាច្រើនកន្លែង ដែលត្រូវទាមទារឱ្យមានការជួសជុល ដើម្បីថែទាំនិងអភិរក្សប្រាសាទបុរាណ ឱ្យនៅគង់វង្សសម្រាប់ផលប្រយោជន៍ដល់កូនចៅជំនាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ប្រាសាទបាយ័ន្តមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ តួប៉មនីមួយៗនៃប្រាសាទនេះ មានមុខបួនដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ទៀត សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យកាលនោះ។ កន្លងមកដោយសារកត្តាអាយុកាល អាកាសធាតុ និងដើមឈើជុំវិញនោះ បានធ្វើឱ្យរចនាសម្ព័ន្ធខឿននៅរួតទី៣ នៃប្រាសាទបានរងការខូចខាត ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ព័ន្ធ ដែលនាំយកល្បាយខ្សាច់ចេញ នាំឱ្យមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូល ទើបក្រុមអ្នកជំនាញធ្វើការជួសជុលអោយមានភាពស្រស់ស្អាតទាក់ទាញអ្នកទេសចរណ៍ផងដែរ៕

អត្ថបទ នង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទបាយ័ន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.