Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

ដោយ Pothe Thun
26/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ លោក មេត លន អ្នកសម្របសម្រួលកម្មវិធីនៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ហៅកាត់ថា IOM និង សហការី បាននាំយកអំណោយរបស់គម្រោងឆ្លើយតបបន្ទាន់ដើម្បីសុខភាពពលករចំណូលស្រុករបស់អង្គការ មានជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដើម្បីសុខភាព ចំនួន ១.០០០ឃីត ដែលក្នុងឃីតនីមួយៗ មានចំនួន១៥មុខ ដូចជា ៖ កន្ទេល , មុង , ភួយ , អាវយឺត , ម៉ាស់ , អាល់កុលទឹក , ជែលអាកុល , ដបបាញ់អាល់កុល , ច្រាស់និងថ្នាំដុសធ្មេញ , សាប៊ូដុសខ្លួន និង សាប៊ូកក់សក់ មកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សម្រាប់ឧបត្ថម្ភដល់ពលករកម្ពុជាទើបវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្នាក់នៅតាមមណ្ឌលចត្តាឡីស័កចំនួន៣ក្នុងក្រុងសៀមរាប ។

លោក មេត លន អ្នកសម្របសម្រួលកម្មវិធី នៃអង្គការ IOM ប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា អំណោយទាំងងស់នេះ ជាគម្រោងឆ្លើយតបបន្ទាន់ដើម្បីសុខភាពពលករចំណូលស្រុករបស់អង្គការ ហើយអំណោយដែលប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺដើមី្បចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប សម្រាប់ឧបត្ថម្ភបន្តដល់ពលករកម្ពុជាទើបវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្នាក់នៅតាមដានសុខភាព តាមមណ្ឌលចត្តាឡីស័កក្នុងក្រុងសៀមរាប ។

លោក មេត លន មានប្រសាសន៍ទៀតថា អង្គការIOM មានគម្រោងជាច្រើន ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច សង្គម ដោយវិបត្តិកូវីដ-១៩ ដែលបានអនុវត្តក្នុងខេត្តគោលដៅចំនួន៣ មានខេត្តសៀមរាប, ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយនៅចំពោះមុខនេះ អង្គការនឹងបន្តធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍ , បន្តផ្តល់កញ្ចប់អនាម័យ និង អាហារក្រៀមទៅពលករ រួមមានការជួយពង្រឹងទៅលើជីវភាពអ្នកចំណូលស្រុក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនេះ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី យូ សុភា អភិបាលរងខេត្ត បានថ្លែងនូវកោតសរសើរចំពោះកិច្ចសហការល្អរបស់អង្គការ IOM ជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាក្នុងការបង្ការ និងការពារជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ និងសហគមន៍ហើយការផ្ដល់អំណោយនាពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ដូចជារាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា ដូចជាអាជ្ញាធរខេត្តគឺមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋយើងដែរត្រឡប់មកពីក្រៅប្រទេស ទាំងការធ្វើដំណើរ ការហូបចុកប្រចាំថ្ងៃ សម្ភារៈប្រើប្រាស់ បញ្ហាសុខភាព ជាពិសេសកន្លែងសម្រាប់បងប្អូនស្នាក់នៅសម្រាប់ចត្ថាឡីស័កផងដែរ។

លោកស្រី យូ សុភា មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប នៅកើតមានឡើងនៅឡើយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ព្រះសង្ឃក្នុងទូទាំងខេត្ត ក្នុងប្រយុទ្ឋប្រឆាំង និង ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ជាពិសេសត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់រាជរដ្ឋាភិបាល និង វិធានការនានារបស់ក្រសួងសុខាភិបាល៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: IOMអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

បងប្អូនអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ

បងប្អូនអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន២ ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន២ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.