Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ

ដោយ Pothe Thun
25/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ចុះអនុស្សរណៈនៃការ យោគយល់គ្នា ជាមួយ FORTUNE STUDIO ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ជេស៊ីកា ហ្វាន { Jessica Fanh } មន្រ្តីទទួលបន្ទុកក្រុមហ៊ុន FORTUNE STUDIO និងជាអតីតអនុប្រធានជាន់ខ្ពស់នៃស្ថានីយ៏ទូរទស្សន៏ Nice TV ។

ឯកឧត្តមបណ្ដិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា ឱកាសថ្ងៃនេះ គឺជាការចាប់ផ្តើមនូវដំណើរការបច្ចេកវិទ្យាថ្មីរបស់វិស័យឯកជន ដែលសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា ។ ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យបច្ចេកវិទ្យាសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានបញ្ជាក់ដែរថា អនុវត្តតាមអនុសាសន៍ ឯកឧត្តមរដ្ឋមន្ត្រី គណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ និងសម្របសម្រួលបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងព័ត៌មាន និងFortune Studio ហើយកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយនឺងមានភាពរីកចម្រើនទទួលបានផ្លែផ្កា ជាទីមោទនៈ នាពេលបន្តបន្ទាប់ខាងមុខ។

លោកស្រី Jessica Fanh តំណាងក្រុមហ៊ុន FORTUNE STUDIO បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចុះ អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ រួមមាន៖ ១.ស្តីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើប្រពន្ធ័ផ្សព្វផ្សាយអំពីហិរញ្ញវត្ថុ និងអាជីវកម្ម នៅអាស៊ីអាគ្នេយ៏, ២.ស្តីពីការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ លើមជ្ឍមណ្ឌលឧស្សាហកម្មមូលដ្ឋាន/នវានុវត្តន៏ នៃប្រពន្ធ័ផ្សព្វផ្សាយអន្តរជាតិ តាមរយៈគម្រោងទាំងពីរនេះ នឹងបង្កើតឱ្យមាននូវការកម្មវិធីព័ត៌មាន ហិរញ្ញវត្ថុ និងធុរកិច្ច និងការរៀបចំបង្កើតឱ្យមានមជ្ឈមមណ្ឌលនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិ មួយនៅកម្ពុជា ដែលនឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មានកម្ពុជា កាន់តែរីកចម្រើនថែមទៀត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍បានចាត់ទុកគម្រោងកិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ក្រសួងព័ត៌មានកម្ពុជា ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយ Fortune Studio នឹងចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយឱ្យកាន់ ល្អប្រសើរបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមចូលរួមអបអរសាទរចំពោះ Fortune Studio ដែលទទួលបានពានរង្វាន់ អន្តរជាតិសម្រាប់កម្មវិធីដែលបានផលិតជាមួយទូរទស្សន៍ជាតិកម្ពុជា។ ភាពជោគជ័យរបស់ក្រុមហ៊ុន Fortune Studio ដែលសម្រេចបានកន្លងមក ហើយក៏បានបង្ហាញអំពីគម្រោងក្នុងការអភិវឌ្ឍ និងវិនិយោគលើកិច្ចការងារជំនាញធ្វើកម្មវិធីក្នុងវិស័យព័ត៌មាន និងគម្រោងបង្កើតជាមជ្ឈមណ្ឌលព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ។ មូលហេតុ នៃ ការដែលក្រុមហ៊ុនជ្រើសរើសប្រទេសកម្ពុជាដើម្បីវិនិយោគ គឺដោយហេតុថា ប្រទេសកម្ពុជា ជាប្រទេសដែលមានគោលនយោបាយមួយច្បាស់លាស់ សេដ្ឋកិច្ចទីផ្សារសេរី និងបើកចំហរលើច្រើនវិស័យរាប់ទាំងវិស័យសារព័ត៌មានផងដែរ ៕

Tags: FORTUNE STUDIOកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ផ្តល់សម្ភារប្រើប្រាស់ដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់បែងចែកជូនពលករកម្ពុជានៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយ២០៥នាក់ នៅថ្ងៃទី២៥ ខែសីហានេះ

បងប្អូនអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ

បងប្អូនអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.