Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ បញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋស្រុកអង្គរធំ

ដោយ Pothe Thun
26/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ បញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋស្រុកអង្គរធំ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល១ខែ ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ ចំណុះអោយកងពលធំលេខ៣ ខេត្ដព្រះវិហារ បានបញ្ចប់បេសសកម្មរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយជោគជ័យ នៅលើទឹកដីស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ។

ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានកិត្តិយសនៃក្រុមការងារចុះជួយប្រជាពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប មានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៥ ខែសីហានេះថា ក្រុមការងារដែរបំពេញបេសកកម្មចាក់វ៉ាក់សាងជូនប្រជាពលរដ្ឋស្រុកអង្គរធំ មានចំនួនជាង១០០នាក់ ក្នុងនោះមានកម្លាំងយោធាមកពីកងពលអន្ដរាគមន៍លេខ៨ ខេត្ដព្រះវិហារ ចំណុះអោយកងពលលេខ៣ កម្លាំងយុវជនសសយក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ដោយពួកគាត់បានមកប្រចាំការប្រមាណជាង១ខែ១០ថ្ងៃ ដែលមកដល់ពេលនេះ ក្រុមគ្រូពេទ្យបានបញ្ចប់បេសសកម្មរបស់ខ្លួន ដោយជោគជ័យ។ ក្នុងរយៈពេលជាងកន្លះខែនេះ ក្រុមគ្រូពេទ្យបានខិតខំបំរើនការងារជូនប្រជាពលរដ្ឋយ៉ាងមមាញឹក ដោយមិនអោយមានការទាស់ចិត្ដប្រជាពលរដ្ឋនោះទេ ពោលការបំពេញបេសសកម្មលើការងារនេះចាក់វ៉ាក់សាំងនេះ ពួកគាត់បានខិតខំអស់ពីកម្លាំងកាយចិត្ដ ស្ទើរតែគ្មានពេលសំរាកឡើយ ដើម្បីធ្វើយ៉ាងណាឱ្យការចាក់វ៉ាក់សាំងនេះ សម្រេចតាមផែនការគ្រោងទុករបស់រាជរដ្ឋមាភិបាលកម្ពុជា។ ជាមួយគ្នានោះក្រុមការងារក្នុងយុទ្ធនាការនេះ គឺជាកម្លាំងបំរើការងារដោយស្ម័គ្រចិត្ដ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអស់ក្ដីបារម្ភពីការឆ្លងជំងឺដ៍សាហាវមួយនេះ។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យក្រោយបញ្ចប់បេសសកម្មនេះដែរ ឯកឧត្តម ស ថាវី ប្រធានក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងស្រុកអង្គរធំ និងជាអនុរដ្ឋលេខាក្រសួងការពារជាតិ បានបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ នៃកងពលអន្ដរាគមន៍លេខ៨ ទាំងអស់ ដែលបានខិតខំបំរើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុកអង្គរធំ ខេត្ដសៀមរាបកន្លងមក។ ឯកឧត្ដមបានបញ្ជាក់ថា ការផ្ដល់វ៉ាក់សំាងជូនប្រជាពលរដ្ឋក្នុងឃុំទាំង៤ នៃស្រុកអង្គរធំ មានប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដូសទី១ ចំនួន១៥,៤០០នាក់ និងដូសទី២ មានចំនួន១៥,០៦៨នាក់ នៅខ្វះជាង ៣០០នាក់ទៀតដែរមិនបានមកទទួលដូសទី២នេះ។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងពីរដូសនេះដែរ ក្រុមការងាររៀបចំបានយ៉ាងរលួន ដោយមួយថ្ងៃអាចចាក់ជូនពួកគាត់ប្រមាណជិតមួយពាន់នាក់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៧៥នាក់ ជាសះស្បើយចំនួន ១៣៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៦ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៧៥នាក់ ជាសះស្បើយចំនួន ១៣៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៦ ខែសីហានេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៣បន្ថែមទៀត ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៣បន្ថែមទៀត ក្នុងក្រុងសៀមរាប

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិនច្រើនអង្គភាពទៀតមកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រើន

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មានចង់អោយមានសារព័ត៌មានចិនច្រើនអង្គភាពទៀតមកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗបើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិន មកកម្ពុជាកាន់តែច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.