Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងសប្បុរសជន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួនជាង៣០គ្រួសារក្នុងឃុំកំពង់ឃ្លាំង

ដោយ Pothe Thun
03/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះចៅអធិការ និងព្រះគ្រូសូត្រនៃវត្តមួយចំនួនក្នុងស្រុកប្រាសាទបាគង និងក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកា ដែលជាអំណោយរួមគ្នារវាងព្រះសង្ឃ និង សប្បុរសជនពីក្រៅប្រទេសតាមរយៈលោក Andreas G. Flober ជាជនជាតិ អាល្លឺម៉ង់ និងភរិយា ជូនដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន៣៣គ្រួសារចំណុះជើងវត្តល្វា ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ១៥គីឡូក្រាម , ទឹកត្រីចំនួន ១យួរ , ទឹកស៊ីអ៊ីវចំនួន ១យួរ , មីចំនួន១កេស និង ថវិកាចំនួន២ម៉ឺនរៀល ព្រមទាំងអាជីករម្នាក់ក្នុងខេត្ត ឧបត្ថម្ភក្នុងមួយគ្រួសារទទួលបាន ប្រហិតត្រីចំនួនកន្លះគីឡូក្រាម និងសម្លៀកបំពាក់១កំប្លេផងដែរ ។

ព្រះគ្រូធម្មសិរីញាណ ឡម លឿម នាយកប្រតិបត្តិសមាគមជីវិត និង ក្តីសង្ឃឹម មានសង្ឃដីកាថា អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានផ្ដល់ជូននាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគពីសប្បុរសជនដែលជាមិត្តភក្តិរបស់ លោក Andreas G. Flober ដែលមករស់នៅក្នុងស្រុកខ្មែរជាង១៥ឆ្នាំហើយ ហើយគាត់ជាអ្នកបដិបត្តិ និង បង្រៀនសមាធិ និងមួយផ្នែកបានមកពីការចូលរួមរបស់ព្រះចៅអធិការ និងគ្រូសូត្រនៃវត្តមួយចំនួនក្នុងក្រុងសៀមរាប និង ចៅអធិការវត្តប្រាសាទគោកចាន់ វត្តប្រាសាទលលៃ ស្រុកប្រាសាទបាគងផងដែរ ។

លោក Andreas G. Flober មានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពដ៍លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បងប្អូនត្រូវចេះសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី និងរកដំណោះស្រាយដើម្បីជីវភាពរស់នៅ ឱ្យដូចឬឱ្យប្រសើរជាងមុនពេលមានការឆ្លងដោយជំងឺកូវី-១៩ និងរស់នៅឱ្យមានអនាម័យ តាមរយៈការសម្អាតបរិស្ថានឱ្យបានស្អាតជុំវិញលំនៅឋាន និងទូទាំងសហគមន៍ ដោយបញ្ឈប់ឬកាត់បន្ថយការដុត និងការបោះចោលនូវសំណល់ថង់ផ្លាស្ទីក និងកាកសំណល់រឹង មិនរលាយផ្សេងៗចូលទៅក្នុងទន្លេ ពីព្រោះផ្សែងឬកាកសំណល់ចេញពីផ្លាស្ទីកទាំងនោះ វាបណ្តាលឱ្យខូចប្រព័ន្ឋខ្យល់ដង្ហើម និងប្រព័ន្ឋការពារក្នុងសរីរាង្គរបស់យើង ដែលនាំឱ្យរាងកាយរបស់យើងចុះខ្សោយ មិនអាចទប់ទល់នឹងមេរោគឆ្លងនានាបានឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

មានសង្ឃដីកាក្នុងឱកាសនោះដែរ ព្រះគ្រូធម្មភិរក្ខិតវង្ស ពៅ ធេង ព្រះអនុគណស្រុក និង ជាព្រះចៅអធិការវត្តប្រាសាទបន្ទាយស្រី ស្រុកសូទ្រនិគម បានចាត់ទុកការផ្តល់អំណោយនេះ អាចជួយសម្រួលការលំបាកខ្វះខាតក្នុងជីវភាពគ្រួសារបានមួយគ្រាដែរ ហើយនេះក៏បានបង្ហាញនូវការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវក្តីស្រឡាញ់រាប់អាន និង មេត្តាករុណា ដល់គ្នាទៅវិញទៅមករវាងព្រះសង្ឃ សប្បុរសជន និងបងប្អូនជួបការលំបាក ក្នុងកាលៈទេសៈដែលយើងទាំងអស់គ្នាកំពុងជួបនូវបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ។

ព្រះគ្រូធម្មភិរក្ខិតវង្ស ពៅ ធេង មានសង្ឃដីកាទៀតថា បច្ចុប្បន្ននេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំកំពង់ឃ្លាំងយើងនេះ នៅតែកើតមានឡើងនៅឡើយ ដូច្នេះ ដើម្បីការពារនិងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជងឺនេះ ញាតិញោមទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវនូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕


អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ពលរដ្ឋមានជីវភាពខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិនពិការនិងក្រុមគ្រួសារ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ហើយ

យោធិនពិការនិងក្រុមគ្រួសារ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ហើយ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថាជំងឺដុំពកស្បែកលើសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានអត្រាស្លាប់តិចតួចដែរ

មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថាជំងឺដុំពកស្បែកលើសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានអត្រាស្លាប់តិចតួចដែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.