Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញបសុព្យាបាលខេត្តសៀមរាប អះអាងថាជំងឺដុំពកស្បែកលើសត្វគោ-ក្របីនេះ មិនស្មុគស្មាញក្នុងការព្យាបាលទេ តែត្រូវមានការប្រុងប្រយ័ត្ន ព្រោះវាមានអត្រាស្លាប់តិចតួចដែរ

ដោយ Pothe Thun
03/09/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម សារទឹក បុសខ្យល់សត្វគោ-ក្របីនៅភូមិសន្ទៃយ៍ ឃុំដានរុន ស្រុកសូទ្រនិគម នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំសត្វពាហនៈតែងតែកើតមានជំងឺសារទឹក បូសខ្យល់ជាធម្មតា តែសម្រាប់ឆ្នាំនេះ យើងទើបតែជួបប្រទះជំងឺដុំពកស្បែកលើសត្វគោ-ក្របី ដែលវាជំងឹថ្មីសម្រាប់យើង ទើបមានវត្តមាននៅកម្ពុជា នាចុងខែឧសភាឆ្នាំ២០២១នេះ បណ្តាលឱ្យឆ្លងជាលក្ខណៈរប៉េះរប៉ោះទៅលើសត្វពាហនៈតាមបណ្តាភូមិមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលជំងឺនេះកើតមានតាំងពីឆ្នាំ១៩២៩នៅសហគមន៍អឺរ៉ុប និងតំបន់អាហ្វ្រិក ។

លោក ព្រំ វិច បានឲ្យដឹងទៀតថា ជំងឺដុំពកនេះ បើយើងឃើញវាពិតជាគួរឱ្យខ្លាចមែន ប៉ុន្តែតាមពិតជំងឺនេះ វាឆ្លងតែអម្បូរសត្វដូចគ្នា ហើយក៏មិនមានឆ្លងទៅមនុស្ស ឬសត្វប្រភេទផ្សេងៗនោះឡើយ ហើយក៏វាអាចព្យាបាលបានជាសះស្បើយ ប្រសិនម្ចាស់សត្វបានមើលថែទាំបានល្អនោះ ដែលវិធីនៃការព្យាបាល គឺការពារទប់ស្កាត់ជំងឺឱកាសនិយម និងដំបៅរលួយ ករណីសត្វក្តៅខ្លួន អាចប្រើពពួកថ្នាំបញ្ចុះកំដៅ ជាៈPracetamole អាចប្រើពពួក Dexametasone , Amoxiciline , Chlorazone, Bactrim ករណីមានដំបៅប្រើថ្នាំខៀវ(Methylen blu) និង Negazun ប៉ុន្តែបើមានអាត្រាងាប់ គឺមានចំនួនតិច ប្រមាណពី១ទៅ៥ភាគរយ ប៉ុន្តែមកដល់ពេលនេះ សម្រាប់ខេត្តសៀមរាប ជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយ ។

លោក ព្រំ វិច បានឲ្យដឹងបន្ថែមទៀតថា ជំងឺដុំពកស្បែកគោក្របីនេះ បង្កឡើងដោយវីរុសកើតមានដល់គោក្របីនិងសត្វព្រៃទំពារអៀងមួយចំនួន វាឆ្លងតាមរយៈសត្វល្អិតបឺតជញ្ជក់ឈាមពីសត្វឈឺទៅសត្វជា ដូចជាមូស រុយ តាបោម ដង្កែ ជាដើម ហើយគោក្របីវានៅក្បែរគ្នា ស៊ីស្មៅក្បែរគ្នា ដែលមានរោគសញ្ញានៃជំងឺនេះសត្វក្តៅខ្លួនពី៤០ទៅ៤១អង្សាសេ ច្រមុះស្ងួត មានលេចដុំពកតិចឬច្រើននៅក្រោមស្បែក ហើយដុំពកធំអាចរលួយជាដំបៅពី២ទៅ៣ខែ ចំពោះដុំពកតូចអាចរលាយបាត់ទៅវិញ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវទៅដល់ប្រជាកសិករដែលចិញ្ចឹមសត្វគោក្របី ពេលដែលមានសត្វឆ្លងជំងឺដុំពកលើសត្វណាមួយហើយ ត្រូវបំបែកសត្វឈឺចេញពីសត្វជា ហើយកុំព្រលែងសត្វឈឺឲ្យចេញទៅក្រៅ ត្រូវផ្តល់ទឹកចំណី បាញ់ថ្នាំសម្លាប់មេរោគក្នុងក្រោល និងសំអាតអនាម័យទាំងក្នុង និង ជុំវិញក្រោល ពិសេសត្រូវឧស្សាហ៍លាងទឹកឱ្យបានញឹកញាប់ដល់វា ករណីវាក្តៅខ្លួនខុសប្រក្រតី ត្រូវបញ្ច្រកថ្នាំប៉ារ៉ាសេតាម៉ុលឬដិកហ្សាដល់វា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កួររំលឹកថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប ជំងឺដុំពកលើស្បែកសត្វគោ និង ក្របីនេះ បានកើតមានចំនួន ៧២០ក្បាល ក្នុងនោះងាប់ចំនួន ០៦ក្បាល ៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺដុំពកស្បែកលើសត្វគោ-ក្របីមន្ត្រីជំនាញបសុព្យាបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.