Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ

ដោយ Pothe Thun
16/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមហ៊ុនសាប៊ូលីប៉ាយ នាំយកអំណោយរួមមានសាប៊ូចំនួន២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេសជូន ឯកឧត្តម ខៀវ កាញារីទ្ធ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំណោយសប្បុរសធម៏ រួមមានសាប៊ូចំនួន ២០កេស ទឹកសម្អាតបន្ទប់ ទឹក ១០កេស ទឹកលាងដៃ ២០កេស និងម៉ាស ៥កេស ត្រូវបានលោក ម៉ាន់ ពន្លឺពេជ្រ នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនសាប៊ូ លីប៉ាយ បាននាំយកមកប្រគល់ជូនដល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទុកចែកជូនដល់មន្រ្តីរាជការក្រសួងព័ត៌មាន។

តាមការបញ្ជាក់របស់ លោក ម៉ាន់ ពន្លឺពេជ្រ បានបញ្ជាក់ថា អំណោយទាំងនេះ គឺក្រុមហ៊ុនជូនដល់ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ទុកធ្វើការប្រើប្រាស់សម្រាប់មន្រ្តី ក្នុងក្រសួងព័ត៌មាន ឬយកទៅចែកជូនដល់ប្រជាពលរដ្ឋ ក្នុងសហគមន៏ដែលអាចប្រើប្រាស់បាន។ លោកនាយកក្រុមហ៊ុន បានធ្វើការបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ទេដែលក្រុមហ៊ុនសាប៊ូ លី ប៉ាយ នាំយកនូវសាប៊ូ ប្រើប្រាស់ចែកជូនដល់ក្រសួងស្ថាប័នផ្សេងៗទៀត ដូចជា ពេលកន្លមកជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង អភិវឌ្ឍន៏ជនបទ ក្រសួងពាណិជ្ជកម្ម ហើយសម្រាប់ឱកាសនេះ យកមកជូនដល់ក្រសួងព័ត៌មាន។

លោក ម៉ាន់ ពន្លឺពេជ្រ បានជម្រាបជូនពីគម្រោងជាជំហ៊ានទៅមុខទៀត គឺយកទៅចែកជូនដល់សាលារៀន ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងការិយាល័យអប់រំស្រុក ដែលរួមមានសាប៊ូលាងដៃ សាប៊ូម្សៅ ទឹកសម្អាតបន្ទប់ទឹក និងម៉ាសថែមទៀតផងដែរ។ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងឱកាសបើកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសក្នុងការផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវ សាប៊ូលីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានក្រុមហ៊ុន បានអោយដឹងទៀតថា ការនាំចូលរាល់ផលិតផលសាប៊ូ និងសំភារប្រើប្រាស់ទាំងនេះពីប្រទេសចិន មកលក់ក្នុងទីផ្សារប្រទេសកម្ពុជាប្រមាណជិត ២ឆ្នាំមកហើយ ក្រៅពីការរកស៊ីក្នុងសង្គម ក៏ជួយសង្គមវិញផងដែរ ដែលនេះជាទស្សនរបស់ក្រុមហ៊ុន បានប្រកាន់យក។ បច្ចុប្បន្នក្រុមហ៊ុនមានដេប៊ូចែកចាយទូទាំងប្រទេស មានបុគ្គលិកបំពេញការងារគ្រប់ផ្នែកប្រមាណ ជាង៣០០នាក់។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណចំពោះ លោក ម៉ាន់ ពន្លឺពេជ្រ នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន សាប៊ូលីប៉ាយ ដែលបានឧបត្ថម្ភ ទឹកលាងដៃ ២០កេស សាប៊ូ ២០កេស ទឹកសម្អាតបន្ទប់ទឹក ១០កេស និងម៉ាស ៥កេស ជូនដលមន្ត្រីរាជការក្រសួងព័ត៌មាន នាឱកាសនេះ ។ សូមអោយក្រុមហ៊ុនជោគជ័យក្នុងមុខរបររកស៊ី និងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៏បន្តទៅមុខទៀត៕

Tags: ក្រសួងព័ត៌មានក្រុមហ៊ុនសាប៊ូ លីប៉ាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.