Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ 

ដោយ Pothe Thun
20/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឲ្យអនុវត្តផែនមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ 
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប( ២០២១-២០៣៥ ) ដោយសង្ឃឹមថា ផែនការមេនេះ នឹងក្លាយជាយន្តការដ៏មានសារ:សំខាន់ ជាយុទ្ធសាស្ត្រ សម្រាប់ការឆ្លើយតបស្ថានភាពនាបច្ចុប្បន្ន និងទៅអនាគត ដោយបានកំណត់ចក្ខុវិស័យទេសចរណ៍រយ:ពេលវែង ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុផងដែរ !

តាមប្រព័ន្ធវីដេអូដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាព័ត៌មាន Zoom នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ឯកឧត្តមគតិបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ផែនការមេនេះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តមវាយតម្លៃថា ផែនការមេ មានរយ:ពេល ១៥ឆ្នាំ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប គឺជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ដែលឆ្លុះបញ្ចាំងលើចក្ខុវិស័យវែងឆ្ងាយ នៃការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបានបំរើឲ្យការអភិវឌ្ឍន៍ខេត្តទាំងមូលផងដែរ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ កម្ពុជាបានទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ដោយសម្រេចបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជា” មាសបៃតង “។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណ:កម្មការអន្តរក្រសួង សិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានលើកបង្ហាញរបាយការណ៍ ដោយកំណត់សំគាល់ថា៖ ខេត្តសៀមរាបជាបេះដូង នៃទេសចរណ៍កម្ពុជាទាំងមូល ដូច្នេះផែនការមេនេះត្រូវបានកំណត់វិសាលភាពរួម ទាំងទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងប្រភេទទេសចរណ៍ទាក់ទាញដទៃទៀត ខណ:ដែលបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះ បានសិក្សាដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញ នៃខេត្តសៀមរាបទាំងមូលដែលមានលើសពីការទស្សនាប្រាសាទ ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែបដទៃទៀត និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ចាប់យកកាលានុវត្តភាពដែលមានលើទីផ្សារទេសចរណ៍អន្តរជាតិ។

នៅក្នុងនិន្នាការវិស័យទេសចរណ៍កម្ពុជា ឆ្នាំ២០២០កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា ក្នុងនេះក៏មានខេត្តសៀមរាបផងដែរ បានទទួលរងឥទ្ធិពលដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងរយ:ពេល២០ឆ្នាំចុងក្រោយនេះ ដោយសារតែវិបត្តិ នៃជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ គឺជាឧបករណ៍ដ៏មានសារ:សំខាន់ និងជាយុទ្ធសាស្ត្រសម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត និងដែលអាចចូលរួមគាំទ្រដល់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០-២០៥០ផងដែរ។

របាយការណ៍បានព្យាករណ៍ឆ្ពោះទៅរកឆ្នាំ២០៣៥ ដោយធ្វើការគណនា និងប្រៀបធៀបឥទ្ធិពល នៃវិស័យទេសចរណ៍លើផ្នែកសេដ្ឋកិច្ច-សង្គម និងមានសេណារីយ៉ូច្បាស់លាស់នោះ ខេត្តសៀមរាបនឹងមានសមត្ថភាពទទួលស្វាគមន៍ភ្ញៀវ ទេសចរសរុបប្រមាណជាង ១៨លាននាក់ (ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧,៥ លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណជិត ១១លាននាក់។ វិស័យនេះនឹងផ្តល់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប (៨. ស. ស.) ស្មើប្រមាណជិត ៦ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋសរុបប្រមាណ ១,៦ លាននាក់ ក្នុងនោះការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណ ៩៤ ម៉ឺននាក់៕

អត្ថបទនិងរូបភាព: លោកងិន គីមឡេង កែសម្រួលដោយ លីវ សុខុន!!!

Tags: ទេសចរណ៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ផែនការមេអភិវឌ្ឍន៍ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា ផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ

រយៈពេល៩ខែ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា ផ្តល់បច្ចេកទេសអំពីការសាងសង់លំនៅដ្ឋានចំនួន៣៩២ ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសម និងចុះហត្ថលេខាលើពិធីសារជាមួយសហព័ន្ធសន្តិភាពសកល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក (ABU)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ទទួលជំនួបសវនាការ ជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក (ABU)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.