Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសម្ភារផ្សព្វផ្សាយ ដែលជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ចិន ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ដោយ Pothe Thun
27/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានទទួលអំណោយជាសម្ភារបច្ចេកទេសសម្រាប់ចម្លងប្រពន្ធ័រូបភាព វីដេអូ ពីអានណាឡូកទៅឌីជីថល ជាម៉ាស៊ីនប្រភេទចាក់កាសែត VHS B TA Cam និង DV Cam ជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា តាមរយៈឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវសម្ភារៈបច្ចេកទេសសម្រាប់ការងារផ្សព្វផ្សាយដល់ទូរទស្សន៏ជាតិកម្ពុជានៅពេលនេះ ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ភាគីមិត្តចិន ជានិច្ចកាលតែងតែឈរនៅខាងកម្ពុជា ក្នុងការគាំទ្រទាំងផ្នែកឧបករណ៏ សម្ភារៈបច្ចេកទេស និងការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួងព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលចិន ឯកឧត្តម WANG WENTIAN មានប្រសាសន៏លើកឡើងពីចំណងមិត្តភាព និងកិច្ចសហការគ្នារវាងចិន និងកម្ពុជា មានតាំងពីយូរណាស់មកហើយ ដែលជាចំណងនៃកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅ ជាចំណងមិត្តភាព ជាចំណងបងប្អូនយ៉ាងរឹងមាំលើគ្រប់វិស័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសំដែងនូវការស្វាគមន៏យ៉ាងជ្រាលជ្រៅ ចំពោះរាល់កិច្ចសហប្រតិបត្តិការ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់គម្រោងនៃដំណើរការនៃកិច្ចអភិវឌ្ឍន៏ របស់ក្រសួងព័ត៌មានកម្ពុជានៅក្នុងកម្រិតណាមួយដែលស្ថានទូតចិនអាចចូលរួមក្នុងកិច្ចសហប្រតិបត្តិការបាន។ ជាមួយនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានកោតសរសើរចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លើទស្សនៈក្នុងវិស័យសារព័ត៌មាន ទស្សនៈអំពីស្ថានការណ៏ ទូទៅទាំងនៅកម្ពុជា និងអន្តរជាតិ ជាពិសេសតែងតែបានឆ្លើយបំភ្លឺទៅលើមតិសាធារណជន ចំពោះបញ្ហាការបំភៃ្ល បំភ្លើស និងការប្រឆាំងនានា ពីស្ថាប័នព័ត៌មាន ដើម្បីពន្យល់ដល់សាធារណជនអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា។ ឯកឧត្តមសង្ឃឹមជឿជាក់ថា នៅពេលបញ្ចប់នូវស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈដំណើរទស្សនកិច្ចសិក្សាដកពិសោធន៏ និងសិក្ខាសាលានានា ដល់មន្រ្តីព័ត៌មានក្រសួងព័ត៌មាន និងមន្រ្តីកម្ពុជា។ ក៏ប៉ុន្តែស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដក៏ដោយ តែប្រទេសចិនបានផ្តល់ការ សិក្សាតាមប្រពន្ធ័អនឡាញ ដែលកំពុងធ្វើនាពេលបច្ចុប្បន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអះអាងបញ្ជាក់ថា សម្ភារទាំងនេះ ទោះបីបន្តិចបន្ទូចក៏ពិតមែន តែប្រៀបបានដំណើរមួយនៅកណ្តាលសមុទ្រ ដែលអ្នកដំណើរត្រូវការទឹកសាប ហើយសម្រាប់សម្ភារៈទាំងនេះ ជាទឹកសាបសម្រាប់តម្រូវការរបស់ ទូរទស្សន៏ជាតិកម្ពុជាយកមកប្រើប្រាស់។
សម្ភារបរិក្ខាបច្ចេកទេស អេឡិកត្រូនិចនេះ ជាការផ្ទេរ ឬចម្លង រូបភាពវីដេអូ ដែលបានប្រើប្រាស់កន្លងមក ហើយបានត្រូវរក្សាទុកនៅឃ្លាំងឯកសារ ទូរទស្សន៏ជាតិកម្ពុជា តាំងពីយូរមកជាប្រភេទប្រពន្ធ័ចាស់ៗ មានន័យថាធ្វើការចម្លង រូបភាពពី Analog ទៅជារូបភាពប្រភេទ Digital វិញ ដែលស្រួលក្នុងការយកប្រើប្រាស់ និងរក្សាទុកបានយូរអង្វែង រាល់ឯកសារដែលបានចម្លងចេញមកនេះ៕

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង

អ្នកបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង

អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.