Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩

ដោយ Pothe Thun
15/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចស ហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូអនឡាញ។

លោកជំទាវ សឿ រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៏លើកឡើងថា សម្រាប់ឱកាសនេះ គឺជាកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា និងបានផ្តល់យោបល់កែសម្រួលលើចំណុចខ្លឹមសារ ទាក់ទងនឹងវិស័យរបស់ក្រសួងស្ថាប័ននីមួយៗ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏លើកឡើងថា តាមរយៈខ្លឹមសារនៃសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC លើកទី១៩ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំណុចទី១៣ ទាក់ទងនឹងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែល មានខ្លឹមសារមួយចំនួន ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងទូរគមនគមន៏វៀតណាម ដោយភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះការអនុវត្តផែនការ កិច្ចសហប្រតិបត្តិការ ឆ្នាំ២០២១៦-២០២០ រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងទូរគមនាគមន៏វៀតណាម។ ភាគីទាំងពីរភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះការចុះហត្ថលេខាលើ “ផែនការសហប្រតិបត្តិការលើវិស័យព័ត៌មានសម្រាប់រយៈពេល ២០២១-២០២៥” ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ភាគីទាំងពីរ បានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូសារព័ត៌មានគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើការប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះបានសាទរចំពោះការបង្កើត វគ្គបណ្តុះបណ្តាលជំនាញដែលរៀបចំដោយភាគីវៀតណាម សម្រាប់អ្នកបច្ចេកទេស និងអ្នកសារព័ត៌មានក្នុងបណ្តាឆ្នាំកន្លងទៅ។ ភាគីវៀតណាម ឯកភាពក្នុងការបន្តរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកគ្រប់គ្រង់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា។ ភាគីទាំងពីរ ឯកភាពក្នុងការជម្រុញការផ្លាស់ប្តូរខ្លឹមសារកម្មវិធីផ្សាយវិទ្យុ និងទូរទស្សន៍ទៅវិញទៅមក។ បង្កលក្ខណៈងាយស្រួល ដល់គ្រប់ស្ថាប័នសារព័ត៌មាន ដើម្បីយកព័ត៌មានអំពីប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអំពីសមិទ្ធផល ដូចជា ចំណងសាមគ្គីភាពល្អនៃប្រទេសទាំងពីរ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនៃប្រទេសរបស់ខ្លួន។ ក្នុងន័យនេះភាគីទាំងពីរ នឹងពង្រីកទំនាក់ទំនងជាមិត្តភាពរវាងទីភ្នាក់ងារសារព័ត៌មាន ភ្នាក់ងារបោះពុម្ពផ្សាយ និងស្ថានីយ៍ផ្សាយ រួមជាមួយការផ្តល់អ្នកបច្ចេកទេស និងការចែករំលែកបទពិសោធន៌រវាងគ្នាទៅវិញទៅមក។

សម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិទ្យុសំលេងវៀតណាម (VOV) តាមសំណើរបស់ភាគីកម្ពុជា ភាគីវៀតណាមឯកភាព ក្នុងការជួយឧបត្ថម្ភដល់កម្ពុជា សម្រាប់គម្រោង “លើកកម្ពស់សមត្ថភាពនៃការផលិតកម្មវិធីផ្សាយ ការរក្សាទុកឯកសារ និងកម្លាំងផ្សាយរបស់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា” នឹងត្រូវបញ្ចប់នៅ ឆ្នាំ២០២២ ។

លោកជំទាវ សឿ រដ្ឋចាវី បានអរគុណចំពោះការចូលរួម ផ្តល់យោបល់កែសម្រួលលើសេចក្តីព្រាងកំណត់ហេតុត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម (JC) លើកទី១៩ ហើយរបាយការណ៍នៃកិច្ចប្រជុំ នឹងគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចសម្រាប់ត្រៀមចូលរួមកិច្ចប្រជុំពេញអង្គ JC លើកទី១៩ នៅខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ៕

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: JCក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូនដល់លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកា ១ម៉ឺនដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់លិខិតថ្លែងអំណរគុណជូនដល់លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន NNP Cambodia ដែលបានឧបត្តម្ភថវិកា ១ម៉ឺនដុល្លា ដល់កម្មវិធីគុនខ្មែរ អលស្តារ

ឯកឧត្តមអភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលផុតអាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

ឯកឧត្តមអភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលផុតអាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.