Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ !

ដោយ Pothe Thun
17/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ និងដើម្បីឆ្លុះបញ្ចាំងលទ្ឋផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ។សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តាក្រុង ស្រុក, ប្រធានការិយាល័យចំណុះមន្ទីរ, នាយខណ្ឌ, នាយផ្នែកព្រៃឈើ, ជលផល ប្រមាណជាង៤០រូប។

ថ្លែងបើកអង្គសិក្ខាសាលា លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត មានប្រសាសន៍ថា៖ ថ្វីត្បិតតែយើងជួបបញ្ហាដោយសារវិបត្តជំងឺកូវីដ-១៩ តែសកម្មភាពតាមផ្នែក តាមវិស័យពាក់ព័ន្ឋទៅនឹងការងារកសិកម្មនៅតែបន្តអនុវត្តជាហូរហែរទោះក្នុងទ្រង់ទ្រាយតូចក្តីធំក្តីគឺនៅតែពិភាក្សា និងសហការគ្នាឱ្យដំណើរការការងារប្រព្រឹត្តិទៅដោយរលូន។ កត្តាប្រឈមជាមួយនឹងជំងឺកូវីដ-១៩ មន្ត្រីជំនាញមិនអាចជួបជុំជាមួយកសិករបានច្រើន បណ្តាលឱ្យការងារមួយចំនួនត្រូវបានរាំងស្ទះ និងយឺតយ៉ាវក្តីក៏ថ្នាក់ដឹកនាំមន្ទីរ បានជំរុញដល់មន្ត្រីចំណុះមន្ទីរទាំងអស់ បន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងពេលកន្លងមក ហើយបន្តអនុវត្តឲ្យមានប្រសិទ្ធភាព។

លោក ទា គឹមសុទ្ឋ បានលើកទឹកចិត្តដល់លោក-លោកស្រី នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តាស្រុក ក្រុងទាំង១២ លើកឡើងនូវបញ្ហាប្រឈមឱ្យបានផុលផុស ទាំងការចិញ្ចឹមសត្វ, ដំណាំស្រូវ, ដំណាំផ្សេងៗ និងបញ្ហានានា ដែលពាក់ព័ន្ឋទៅនឹងវិស័យកសិកម្ម ដើម្បីមន្ត្រីជំនាញចំណុះមន្ទីរពិនិត្យ សម្រាប់មានចំណាត់គាំទ្រ និងសហការអនុវត្តឱ្យមានប្រសិទ្ឋភាព ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មកម្ពុជា មានការវីវឌ្ឍន៍ទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឱ្យកម្ពុជាមានភាពខ្លាំងឈានទៅប្រកួតប្រជែងវិស័យកសិកម្ម ប្រទេសនៅក្នុងតំបន់ និងឈានទៅរកកសិកម្មបែបធុរ:កិច្ច ដែលកិច្ចការនេះទាមទារនូវការតាំងចិត្តខ្ពស់ទើបអនុវត្តបានជោគជ័យនិងស្របតាមតម្រូវការទីផ្សារប្រកួតប្រជែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរ បានណែនាំដល់មន្ត្រី តាមជំនាញបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងបន្តជម្រុញកំណើនផលិតកម្មកសិផលគ្រប់ប្រភេទ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងការផ្សព្វផ្សាយកសិកម្ម ដើម្បីបង្កើនទិន្នផលដំណាំ កែលម្អគុណភាពផលិតផល។ ម្យ៉ាងទៀតត្រូវឆ្លើយតបឲ្យទាន់ពេលវេលាជូនកសិករ ចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនផលិតកម្មសត្វគ្រប់ប្រភេទ, ចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យ និងសុវត្ថិភាព។

អង្គសិក្ខាសាលាបានស្តាប់ការលើកឡើងតាមរយ:សេចក្តីរាយការណ៍សង្ខេបមួយចំនួន អំពីបញ្ហាប្រឈម ការងារធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវ ,ការងារអនុវត្តថវិកាកម្មវិធី និងកិច្ចសហកាជាមួយគម្រោងនានា របស់លោក-លោកស្រី តាមបណ្តាផ្នែកវិស័យ នានា ចំណុះមន្ទីរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Tags: មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្មស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.