Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផលិតផលកែច្នៃពីផ្លែឈើស្រស់របស់កម្ពុជា កំពុងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងស្រុក

ដោយ Pothe Thun
22/11/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ផលិតផលកែច្នៃពីផ្លែឈើស្រស់របស់កម្ពុជា កំពុងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅក្នុងស្រុក
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ទីផ្សាររបស់ប្រជាកសិករ ដែលកំពុងខ្វាតទីផ្សារនៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។

បើតាមលោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា បច្ចុប្បន្នផលិតផលកែច្នៃពីផ្លែឈើដែលកំពុងមានការគាំទ្រមាន ២ប្រភេទស្មើ ៤មុខ ដូចជាដំណាប់ស្រស់ មានផ្លែមៀនច្រកកែវ និងផ្លែម្នាស់ច្រកកែវ ចំណែកដំណាប់គ្រៀម មានដំណាប់មៀន និងដំណាប់ស្វាយជាកញ្ចប់។ ផ្លែឈើដែលកែច្នៃទាំងនោះ ត្រូវបានទទួលប្រមូលទិញពីប្រជាកសិករដែលពួកគាត់ធ្វើកសិកម្មផ្ទាល់ ដូចជានៅខេត្ដប៉ៃលិន ខេត្ដបាត់ដំបង ខេត្ដបន្ទាយមានជ័យ ជាពិសេសផ្លែតាង៉ែនដែលជាផ្លែឈើខ្វះទីផ្សារក្នុងអំឡុងពេលមានបញ្ហាជំងឺកូវីដ-១៩ កន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោក ស៊ុ សុវង្ស បានបន្ថែមថា ផលិតកែច្នៃផ្លែឈើនេះ ផលិតចេញដោយសហគ្រាសដែលមានជំនួយពីអង្គការ មានគុណភាព សុវត្តិភាព តាមស្តង់ដា ជាពិសេសមានលក់នៅក្នុងផ្សារទំនើប និងព្រមទាំងមានគម្រោងផ្សារភ្ជាប់ទៅទីផ្សារក្រៅប្រទេស។ ការកែច្នៃផលិតផលផ្លែឈើនេះ បានធ្វើឱ្យប្រជាកសិករ មានការងារធ្វើ ផលិតផលផ្លែឈើមានទីផ្សារ កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ជាពិសេសជួយរកទីផ្សារដល់ប្រជាកសិករផងដែរ។

ជាមួយគ្នានោះដែរ កញ្ញា សំ ឆៃវ៉ុង តំណាងចែកចាយនៅខេត្ដសៀមាប បានឱ្យដឹងថា ដំណាប់ផ្លែឈើទាំងបួនមុខរបស់ក្រុមហ៊ុនវេហាស៍ជូស៍ មកដល់ថ្ងៃនេះ មានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងស្រុក ដូចជានៅខេត្ដបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន សៀមរាបនិង ឧត្ដរមានជ័យ ទើបធ្វើឱ្យកញ្ញាទទួលផ្ដាច់មុខ លក់បន្ដនៅក្នុងខេត្ដទាំងនោះ។ កញ្ញាបន្ដថា រូបនាងបានទទួលយកផលិតកែច្នៃនេះ ដើម្បីលើកទឹកចិត្ដដល់ផលិតផលខ្មែរ ដែលបានខិតខំបង្កើតស្នារដៃរបស់ខ្លួន និងបានចូលរួមជួយរកទីផ្សារផ្លែឈើ ដែលកំពុងខ្វះទីផ្សារបស់ពួកគាត់។ កន្លងមកនេះ ផលិតផលផ្លែឈើហូបផ្លែដូចជាផ្លែមៀនប៉ៃលិន ផ្លែមៀន ស្វាយ ខ្វះទីផ្សារនាំចេញទៅក្រៅប្រទេសដោយសារបញ្ញាជំងឺកូវីដ-១៩ ប៉ុន្ដែនៅពេលមានសហគ្រាសផលិតកែច្នៃទៅជាដំណាប់ផ្លែឈើវិញនោះ គឺធ្វើឱ្យកសិករមានទឹកចិត្ដដាំដំណាំហូបផ្លែទាំងនោះ។

សូមជម្រាបថា ក្រុមហ៊ុនកែច្នៃផ្លែឈើស្រស់វេហាស៍ជូស៍នេះ បានបង្កើតឡើងនៅឆ្នាំ២០១៩ ដោយបានមូលនិធិ ពីUSAID ហើយគម្រោង ធ្វើការលើ អ្នកប្រមូលទិញ ជាពិសេសជាមួយ សហគ្រាសខ្នាតតូច និងមធ្យម ធ្វើយ៉ាងណា ពួកគេមានលទ្ធភាព ក្នុងការផលិត និង ផ្សារភ្ជាប់ជាមួយទីផ្សារ គម្រោងមានសកម្មភាពដូចជាបណ្តុះបណ្តាល ជំនាញកែឆ្នៃផលិតផល ដែលចេញពីផ្លែឈើស្រស់ដល់កសិករ ដូចជា មៀនប៉ៃលិន ស្វាយ ម្នាស់ និងផ្លែឈើផ្សេងទៀត៕

 

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: កែច្នៃពីផ្លែឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស

កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស

អាល្លឺម៉ង់កំពុងពិចារណា «ដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង» ចំពោះប្រជាជន ដើម្បីឆ្លើយតបកំណើនអ្នកកូវីដ-១៩ យ៉ាងគំហុក

អាល្លឺម៉ង់កំពុងពិចារណា «ដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង» ចំពោះប្រជាជន ដើម្បីឆ្លើយតបកំណើនអ្នកកូវីដ-១៩ យ៉ាងគំហុក

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.