Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ 

ដោយ Pothe Thun
25/11/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ 
259
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ក្នុងស្ថានភាពថ្មីនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ ដែលអាចនិយាយបានថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស នេះគឺជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ !

នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញនោះ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ ក្រោយកិច្ចប្រជុំនោះថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ ទទួលភ្ញៀវទេសចរវាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាសៀមរាប-អង្គរ។ កិច្ចប្រជុំនេះវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឲ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកិត្តិយសរបស់ជាតិ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបផ្ទាល់តែម្តង ក្រោមការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រតិភូប្រតិបត្តិករព្រលានយន្តហោះ តំណាងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល មន្រ្តីក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ការពិភាក្សារបស់កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើនីតិវិធីប្រតិបត្តិ ធានាការពារប្រកបដោយប្រសិទ្ធភាព ការឆ្លង-ការចម្លងជម្ងឺកូវីដ-១៩ ដោយឈរលើគោលការណ៍សម្រេចឯកភាពគ្នាកន្លងមក រវាងរដ្ឋមន្រ្តីទាំង២ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។ ក្នុងនោះគឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ប័ណ្ណបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញ លិខិតបញ្ជាក់ការធ្វើតេស្ត PCR ៧២ម៉ោងមុនមកដល់គោលដៅ និងការធ្វើតេស្តរហ័សនៅពេលឆ្លងកាត់ព្រលានយន្តហោះ។ កិច្ចប្រជុំនោះ ក៏បានបង្ហាញឲ្យឃើញផងដែរ អំពីតួនាទីយ៉ាងសំខាន់របស់ក្រុមមន្រ្តីឆ្លើយតបបន្ទាន់ រួមមានក្រុមការងារចត្តាឡីស័ក និងក្រុមជំនាញប្រតិបត្តិការតេស្តរហ័ស។

តាមរយ:នៃការលើកឡើងរបស់លោកវជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានបង្ហាញឲ្យឃើញផងដែរថា បញ្ហាបង្ការមួយចំនួនត្រូវបានគិតគូររួចជាស្រេច បើទោះជាគិតថា ករណីទាំងនោះមិនគួរកើតឡើងដ៏ដោយ ដូចជាវិធានបង្ការចំពោះវត្តមានភ្ញៀវទេសចរដែលពុំបានទទួលការចាក់វ៉ាក់សាំងជាដើម។

ជាមួយគ្នានេះ នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ( ឯកឧត្តម ប៊ុន រដ្ឋា ) លើកឡើងថា កម្ពុជា គឺជាប្រទេសបានបើកប្រទេសឡើងវិញ ក្រោមមោទនភាព នៃការផ្តល់វាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រឹតភាគរយខ្ពស់ដែលពិភពលោកទទួលស្គាល់។ ការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងពេញលេញរបស់កម្ពុជា អាចថាជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ។
នៅក្នុងបទសម្ភាសន៍ ឯកឧត្តម បានបង្ហើបឲ្យដឹងថា កម្ពុជាបានកំណត់ក្នុងបញ្ជីសម្រាប់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក មកកាន់កម្ពុជាដោយមិនចាំបាច់តម្រូវឲ្យមានវីហ្សានោះឡើយ ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដែលនេះគឺជាគោលនយោបាយបើកចំហរជើងមេឃរបស់កម្ពុជា។

អត្ថបទ និងរូបភាព: លោកងិន គឹមឡេង

កែសម្រួលដោយ លីវ សុខុន!!!

Tags: ទេសចរវ៉ាក់សាំងអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកនេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកនេះ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបិទវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបិទវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.