Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ

ដោយ Pothe Thun
26/11/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជាផ្ទះទី៧៨ មានទំហំ៦ម៉ែត្រគុណនឹង៦ ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៥០ ម៉ែត្រ សង់លើដីផ្ទាល់ខ្លួនគាត់ទំហំ ២០ម៉ែត្រ x ៤០ម៉ែត្រ ចំណាយថវិកាសាងសង់សរុប៣.៨០០ ដុល្លារអាមេរិក ឧបត្ថម្ភដោយឯកឧត្តម ធា ស៊ីវត្ថាសមាជិកក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ហោ សាយ័ន្ត សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជូនដល់គ្រួសារក្រីក្រនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ក្រោមការផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា ផ្ទះមនុស្សធម៌១ខ្នងនេះ ត្រូវបានប្រគល់ជូនអ្នកមីង ឈ្មោះ សារ សួន អាយុ៤០ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូន៤នាក់រស់នៅក្នុងបន្ទុក ក្នុងនោះកូនចំនួន៣នាក់កំពុងសិក្សា និងកូនម្នាក់បានឈប់រៀនដើម្បីជួយធ្វើស្រែឱ្យម្តាយ ខណៈប្ដីរបស់គាត់បានមរណភាពនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ ដោយសារមានជំងឺរបេងឆ្អឺងខ្នងរ៉ាំរ៉ៃ ប៉ះពាល់ជើងទាំងពីរមិនអាចដើរបាន អង្គុយមិនកើត ដេកនៅតែនឹងកន្ទេលតាំងពីខែមីនាឆ្នាំ២០២០ ខណៈផ្ទះនេះបានសាងសង់រួចតាំងពីអំឡុងខែតុលាឆ្នាំ២០២០មកម្លេះ ក្នុងអំឡុងពេលដែលប្តីស្ត្រីនេះនៅមានជីវិត តែដោយសារ ជួប វិបត្តិ នៃជំងឺកូវីដ-១៩ ទើបមានការយឺតយ៉ាវក្នុងការធ្វើពិធីប្រគល់ជូន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ហើយអ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចំាជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាក បាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ជាមួយគ្នានេះដែរលោកជំទាវ បានណែនាំដល់អាជ្ញាធរស្រុក សូមចាត់ចែងសម្របសម្រួលដើម្បីឱ្យកុមារា ធី ធឿន ជាកូនទី២ រៀនបានថ្នាក់ទី៧ ហើយបានឈប់រៀនដើម្បីជួយធ្វើស្រែឱ្យម្តាយ ឱ្យគាត់បានបន្តការសិក្សាឡើងវិញយ៉ាង ហោចណាស់ក៏ចប់ថ្នាក់ទី៩ ឬចប់ទី១២ កាន់តែប្រសើរ ព្រោះគាត់ជាកូនប្រុសជាជន្ទល់គ្រួសារទៅថ្ងៃមុខ ព្រមទាំងជំរុញលើកទឹកចិត្តដល់កុមារារូបនេះ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងជួយទ្រទ្រង់ដល់ជីវភាពគ្រួសារនិងជួយក្នុងសហគមន៍យើងនាពេលអនាគត និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តបានត្រឹមត្រូវនូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំនិង៣ការពាររបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី ដើម្បីការពារ ទប់ស្កាត់ និង បង្ការការចម្លងជំងឺកូវីដ១៩ ។

សូមជំរាបថា៖អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះ រួមមាន៖ឃីត២ កញ្ចប់ , កន្ទេល២ , អង្ករ៦០គីឡូក្រាម , មី១កេស , ត្រីខ១យួរ , អាវយឺត៤ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល និង ប្រតិភូអមដំណើរបានឧបត្ថម្ភបន្ថែមនូវថវិកាផ្ទាល់ខ្លួនមួយចំនួនទៀតដែរ រីឯលោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី ៧៨នេះ ចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី១យួរ ឃីត១កញ្ចប់ អាវយឺត២ និងថវិកា៧ម៉ឺនរៀល ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​គ្រួសារ​ក្រីក្រ​​ផ្ទះ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.