Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអាជ្ញាធរក្នុងស្រុកក្រឡាញ់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ទន្រ្ទានដែលប៉ះពាល់ដីព្រៃលិចទឹកនៅក្នុងតំបន់៣

ដោយ Pothe Thun
09/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សន្តិសុខ និង សង្គម
78
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ក្នុងឱកាសជួបប្រជុំជាមួយក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងនៅក្នុងក្រឡាញ់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ ទទួលបន្ទុកស្រុកក្រឡាញ់ នៃក្រុមការងារពិនិត្យ និងស្រាវជ្រាវការកាប់ទន្រ្ទានព្រៃលិចទឹក និងកាន់កាប់ដីដោយខុសច្បាប់នៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តសៀមរាប បានមានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពនោះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារថ្នាក់ខេត្តទទួលបន្ទុកអនុវត្តការងារតាមបណ្តាក្រុង-ស្រុក ទាំង០៦ ដែលជាប់នឹងបឹងទន្លេសាប ដោយក្រុមការងារនីមួយៗដឹកនាំដោយលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត ការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន ។
លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវរលាសម្រាប់ភូមិសាស្ត្រក្នុងស្រុកក្រឡាញ់នេះ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលប៉ះពាល់ដីព្រៃលិចទឹកនៅក្នុងតំបន់៣ ព្រោះថា ការកាប់ទន្ទ្រានព្រៃលិចទឹក ដើម្បីយកដីធ្វើកម្មសិទ្ធ ឬដើម្បីអាស្រ័យផល គឺជាអំពើខុសច្បាប់ ហើយចំពោះអាជ្ញាធរឃុំ ភូមិ ណាដែលបានបញ្ជក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដី នៅក្នុងតំបន់ព្រៃលិចទឹក ត្រូវចេញសេចក្តីសម្រេចមួយ ដោយត្រូវមោឃៈចោលវិញឱ្យបានលឿន ពិសេសត្រូវបន្តចុះស្រាវជ្រាវរកបុគ្គលដែល ពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹកដែលបានកើតឡើងថ្មីៗ ដោយត្រូវកំណត់អត្តសញ្ញាណ កំណត់ទំហំផ្ទៃដី ឱ្យបានច្បាស់លាល់ ព្រមទាំងត្រូវទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយចាប់ពីពេលនេះតទៅ ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប មានក្រុង-ស្រុកចំនួន០៦បានជាប់នៅបឹងទន្លេសាបក្នុងនោះមាន ស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីសុរបជាង១២៦ពាន់ហិកតា ខណៈបច្ចុប្បន្ននេះអាជ្ញាធរពាក់ព័ន្ធកំពុងតែបន្តចុះស្រាវជ្រាវរកបុគ្គលដែល ពាក់ព័ន្ធការទន្រ្ទានដីព្រៃលិចទឹកដែលបានកើតឡើងថ្មីៗ ដោយត្រូវកំណត់អត្តសញ្ញាណ កំណត់ទំហំផ្ទៃដី ដែលបានរំលោភយកដី និងយកដីប្រគល់ជូនរដ្ឋវិញ៕
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ព្រមទាំងបានស្នើដល់ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់ ៕
អត្ថបទ និង រូបភាព ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កាន់កាប់ដីដោយខុសច្បាប់ការកាប់ទន្រ្ទានព្រៃលិចទឹកលោក ពៅ ពិសិដ្ឋលោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការ

សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការជាផ្លូវការ

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.