Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណ:អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ !

ដោយ Pothe Thun
09/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, វប្បធម៌ និង ទេសចរណ៍
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត, លោក ង៉ូវ សេងកាក់ប្រធានមន្ទីរទេសចរណ៍ខេត្ត, លោកទិព្វ ពិសិទ្ឋ នាយកទីចាត់ការផែនការ និងវិនិយោគ, លោក អ៊ឹង សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធក្នុងសាលាខេត្ត មួយចំនួនទៀត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងសហការី ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិកាលើគ្រប់វិស័យឱ្យកាន់តែមានសន្ទុះទៅមុខជាបន្តទៀត។ នៅក្នុងជំនួបនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់អំពីវិធានការ និងនីតិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសរដ្ឋបាលខេត្តសៀមរាប ក្នុងពេលបើកដំណើរការប្រទេស ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញខណ:ពេលដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថយចុះជាបន្តបន្ទាប់។

លោក ហ្គាវ៉ាហ្គុជិ មានប្រសាសន៍ថា៖ ក្នុងពេលកម្ពុជា ត្រៀមបើកប្រទេសទទួលអ្នកទេសចរឡើងវិញ សម្រាប់ភ្ញៀវទេសចរជនជាតិជប៉ុន តើត្រូវមានកាតព្វកិច្ចដូចម្តេចខ្លះ ដូចជាមុនចូល និងក្រោយបញ្ចប់ទស្សនកិច្ចតាមរមណីយដ្ឋាននានានៅកម្ពុជា ពួកគាត់អាចយកសំណាករកលទ្ឋផលកូវីដ-១៩នៅទីណា តើតម្លៃប៉ុន្មានសម្រាប់សេវាធ្វើវិភាគលើសំណាកនោះ។

ក្នុងនាមអាជ្ញាធរខេត្ត និងរដ្ឋបាលខេត្ត លោក ពៅ ពិសិដ្ឋ បានពន្យល់តបនឹងសំណួរដ៏មានសារ:សំខាន់នេះ យ៉ាងពិស្តារតែតម្លៃប៉ុន្មានសម្រាប់សេវាធ្វើវិភាគលើសំណាកនោះនឹងជូនដំណឹងជាក់លាក់នៅពេលក្រោយ។ លោកអភិបាលរងខេត្ត មានប្រសសន៍ទៀតថា៖ ដើម្បីជាឱកាសសម្រាប់ត្រៀមលក្ខណ:ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ រយ:ពេលវែង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលការសាងសង់គ្រោងនឹងបញ្ចប់ចុងឆ្នាំនេះ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ជាមួយគ្នានេះដែរ ដោយមានគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញ និងមានការយកចិតទុកដាក់របស់រដ្ឋបាលខេត្ត គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត គណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ-សង្កាត់ កងកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ រហូតមកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រានៃការស្លាប់ស្ថិតនៅកម្រិតទាបបំផុត។ ជាមួយនោះអត្រានៃប្រជាពលរដ្ឋនៅក្នុងខេត្ត និងអ្នកបម្រើការនៅតាមអាជីវកម្មទេសចរណ៍ និងជាពិសេស ប្រជាពលរដ្ឋក្នុងខេត្ត បានទទួលការចាក់វ៉ាក់សាំងសម្រេចបានរហូតដល់ប្រមាណ៩៦% នៃប្រជាជនសរុប។

លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើង ពីទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងខេត្តមួយចំនួន នៃប្រទេសជប៉ុន ជាមួយនឹងខេត្តសៀមរាប ដែលបានចុះអនុស្សរណ:ជាមួយគ្នា នាពេលកន្លងមកផងដែរ។ ជាមួយនោះជប៉ុនធ្លាប់បានផ្តល់ម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២គ្រឿងតាមរយ:សាកលវិទ្យាល័យ WASEDA ដើម្បីគ្រប់គ្រងគ្រោះអគ្គីភ័យនៅតំបន់ផ្សារចាស់។ ជំនួយពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ទៅស្រុកប្រាសាទបាគង។ ជប៉ុនជួយជួសជុលប្រាសាទបុរាណរួមមាន ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត, សាងសង់មន្ទីរពេទ្យកុមារអង្គរ, ជំនួយឧបត្ថម្ភដល់សាលារៀន ព្រមទាំងជួយបណ្ដុះបណ្ដាលផ្នែក ធនធានមនុស្ស តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងការជួយកសាងប្លង់គោលប្រើប្រាស់ដីធ្លីក្រុងសៀមរាប។ល។ ហើយថ្មីៗនេះដែរ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវសាធារណ:ប្រភេទ LED ចំនួន២,៤៥០គ្រាប់ ដែលកំពុងប្រតិបត្តិការ លើផ្លូវសំខាន់ៗក្នុងខេត្ត តាមរយ: ក្រុមហ៊ុន Minibea។ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ក្រោមឥណទានរបស់ JICA មានទឹកប្រាក់វិនិយោគសរុបប្រមាណ ៩០លានដុល្លាអាមេរិក គ្របដណ្តប់លើការងារសាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពផលិត ៦០,០០០ម៉ែត្រត្រីគុណ និងការសាងសង់បំពង់មេនាំទឹក និងចែកចាយទឹកស្អាត ប្រវែងសរុប ១៩៦គីឡូម៉ែត្រ។

សូមបញ្ជាក់ថា៖ ទាក់ទងទៅនឹងការងារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខេត្តសៀមរាប បានចងសម្ព័ន្ឋមេត្រីភាពជាមួយខេត្តក្រុងចំនួន៣ នៃប្រទេសជប៉ុនក្នុងនោះរួមមានក្រុងកូតា នៃខេត្តអាយឆិ ដោយបានចុះហត្ថលេខារួមគ្នា កាលពីខែវិច្ឆិកា ឆ្នាំ២០១០។ ខេត្តណាហ្គាវ៉ា បានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០១៥ និងក្រុងកូម៉ាត់ស៊ុយ បានចុះហត្ថលេខារួមគ្នាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតសម្ព័ន្ឋមេត្រីភាពកាលពីខែតុលា ឆ្នាំ២០១៦ ដោយផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំសង្គមកិច្ច សុខាភិបាល ការងាររដ្ឋបាលសាធារណ: វិស័យវប្បធម៌ សេដ្ឋកិច្ច បរិស្ថាននិងទេសចរណ៍៕

អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកងិន គីមឡេង

កែសម្រួលដោយ លីវ សុខុន

Tags: យអគ្គកុងស៊ុលជប៉ុនយអគ្គកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបលោក ពៅ ពិសិដ្ឋសហប្រតិបត្តិការកម្ពុជា-ជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំពិធីរំលឹកគុណអង្គរ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ខែធ្នូនេះតទៅ

ក្រសួងវប្បធម៌ ប្រារព្ធបើកព្រឹត្ដិការណ៍អបអរទីក្រុងសៀមរាបជាទីក្រុងអាស៊ាន នៅសួនច្បារមុខប្រាសាទអង្គរវត្ត !

ក្រសួងវប្បធម៌ ប្រារព្ធបើកព្រឹត្ដិការណ៍អបអរទីក្រុងសៀមរាបជាទីក្រុងអាស៊ាន នៅសួនច្បារមុខប្រាសាទអង្គរវត្ត !

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាធិបតីបើកការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ សៀមរាបថ្មី២០២១ ដើម្បីត្រៀមស្វាគមន៍ទទួលអ្នកទេសចរ ចូលមកកម្ពុជា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.