Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរសង្កាត់ជ្រាវ ច្រានចោលការចោទប្រកាន់ថា ការចាក់ដីលុបត្រពាំងបុរាណ ក្នុងគោលបំណងពុះជាឡូតិ៍ចែកគ្នា 

ដោយ Pothe Thun
05/01/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរសង្កាត់ជ្រាវ ច្រានចោលការចោទប្រកាន់ថា ការចាក់ដីលុបត្រពាំងបុរាណ ក្នុងគោលបំណងពុះជាឡូតិ៍ចែកគ្នា 
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរសង្កាត់ជ្រាវ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានធ្វើការច្រានចោលនូវការចោទប្រកាន់តាមបណ្តាញសង្គមនានាថា អាជ្ញាធរសង្កាត់ជ្រាវ បានចាក់ដីលុបត្រពាំងបុរាណមួយកន្លែងឈ្មោះត្រពាំងស្វាយ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីពុះជាដីឡូតិ៍ចែកគ្នា។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានអះអាងថា មិនមានការចាក់ដីលុបត្រពាំងបុរាណដូចការចោទប្រកាន់នោះទេ។ លោកថា ទីតាំងដែលបានចាក់ដីលុបនោះ គឺជារណ្តៅដែលគណ:កម្មការភូមិបុស្សក្រឡាញ់ បានជីកយកអាចម៍ដីទៅចាក់ធ្វើផ្លូវ កាលពីឆ្នាំ២០០៩ ដែលរណ្តៅជីកនោះមានទំហំ២១គុណ៥២ម៉ែត្រ ។ លោកបន្តថា ការចាក់លុបរណ្តៅដីខាងលើ មួយផ្នែកសម្រាប់បំពេញធ្វើជាផ្លូវសាធារណ: និងមួយផ្នែកទៀត ដើម្បីរៀបចំផ្តល់ជាទីតាំងដល់ពលរដ្ឋ ៨គ្រួសារដែលរងផលប៉ះពាល់ពីការជីកស្តារត្រពាំងហែរផ្កា សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ទម្រាំថ្នាក់លើរកទីតាំងដោះដូរដល់ពួកគាត់ជាផ្លូវការ។
លោកចៅសង្កាត់បញ្ជាក់ថា ការចាក់លុបរណ្តៅដីខាងលើនេះ ក៏មានការចូលរួម២សហការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនផងដែរ អីចឹងទេសូមសាធារណ:ជនកុំមានការយល់ច្រឡំ។

ដូចគ្នានឹងការអះអាងរបស់អាជ្ញាធរសង្កាត់ជ្រាវនេះដែរ លោក ហៀប ង៉ា ប្រជាពលរដ្ឋក្នុងភូមិបុស្សក្រឡាញ់នេះ បានអះអាងថា ទីតាំងខាងលើនេះពិតជារណ្តៅដីរួមក្នុងភូមិ ពុំមែនជាត្រពាំងបុរាណ ដូចការលើកឡើងនោះឡើយ។ ម្យ៉ាងវិញទៀតការចាក់ដីបំពេញឡើងវិញដើម្បីផ្តល់ជាទីតាំងដល់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការជីកស្តារត្រពាំងហែរផ្កា គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ជ្រាវពិតប្រាកដ ព្រោះទីនេះពុំមែនជាត្រពាំងបុរាណនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា នៅទូទាំងសង្កាត់ជ្រាវ មានត្រពាំង និងទួលបុរាណប្រមាណជា៥២ទីតាំង ដែលទីតាំងទាំងនោះលោកបានធ្វើរបាយការណ៍ដាក់ជូនខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរួចរាល់ហើយដែរ ហើយក្នុងចំណោម ទីតាំងបុរាណដ្ឋានទាំងនោះ ក៏មិនមានឈ្មោះត្រពាំងស្វាយ ដែលគេបានលើកឡើងនេះដែរ។

ពាក់កព័ន្ធនឹងត្រពាំងស្វាយនេះដែរ បើយោងតាមឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី០៥ ខែមករានេះថា ត្រពាំងស្វាយនេះវាស្ថិតនៅជារចនាសម្ព័ន្ធរបស់ត្រពាំងហែរផ្កាដែរ។ ចំពោះការចាក់ដីចូលត្រពាំងមួយនេះ ខាងអាជ្ញាធរជាតិអប្សរា បានទាក់ទងជាមួយនឹងអាជ្ញាធរក្រុងសៀមរាប រួចហើយដែរ ដោយសុំឲ្យរក្សាទុកនូវរូបរាងដើមវិញ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: ត្រពាំងបុរាណសង្កាត់​ជ្រាវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអនុគណៈកម្មការទី៥ ដើម្បីរៀបចំផែនការសកម្មភាព សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿនចន្ទ័លីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ជួបក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿនចន្ទ័លីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺ អះអាងថា គ្មានថ្ងៃដែលលោកត្រូវសុំទោស ចំពោះអ្នកស្លាប់ដោយសារ សង្គ្រាមគ្រឿងញៀននោះឡើយ

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺ អះអាងថា គ្មានថ្ងៃដែលលោកត្រូវសុំទោស ចំពោះអ្នកស្លាប់ដោយសារ សង្គ្រាមគ្រឿងញៀននោះឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.