Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធីបុណ្យដង្ហែបុណ្យមាឃបូជា នៅក្រុងសៀមរាប សម្រាប់ឆ្នាំនេះ មានសភាពអធឹកអធម ដោយសារ គុណវ៉ាក់សាំង 

ដោយ Pothe Thun
17/02/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះសង្ឃវត្តដំណាក់ ក្រុងសៀមរាប មានថេរដីកាថា ព្រះគុណថ្លៃនៃវ៉ាក់សាំង ដែលបានមកពីបញ្ញាញាណ នៃប្រមុខរាជរដ្ឋាភិបាល និងឱវាទវិធានការពារសុខភាពប្រជាពលរដ្ឋ ៣ការពារ និង៣កុំ ចៀសឆ្ងាយពីកូវីដ។ ឆ្នាំនេះ ព្រឹត្តិការណ៍សាសនាបានកម្រើកឡើងវិញ ជាមួយនឹងការបើកប្រទេស និងបើកដំណើរការចលនាសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

តាមថេរដីកា ព្រះតេជគុណ មហានាមោ ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ នារសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ បានឲ្យដឹងថា៖ ឆ្នាំនេះ ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ពិធីបុណ្យដង្ហែមាឃបូជា ត្រូវបានប្រារព្ធឡើងវិញ នៅក្នុងក្រុងសៀមរាប បន្ទាប់ពីមានការអាក់ខាន ប៉ុន្មានឆ្នាំកន្លងមក ដោយសារតែវិបត្តិកូវីដ-១៩។ ការរៀបចំពិធីដង្ហែបុណ្យមាឃបូជាឆ្នាំនេះ ត្រូវបានធ្វើឡើងស្របតាមការណែនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហការណ៍ផងដែរ ពីសំណាក់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ សំខាន់គឺត្រូវបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លើវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ព្រះតេជគុណ ក៏បានពន្យល់ឲ្យដឹងដែរថា ព្រះសង្ឃ អាចារ្យ គណ:កម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានស្រុះស្រួលមូលមតិគ្នា ប្រារព្ធពិធីបុណ្យមាឃបូជានេះ គឺដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗពីរ នាសម័យពុទ្ធកាល គឺ ទី១ ថ្ងៃព្រះសម្មាសម្ពុទ្ធធ្វើចតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខ ទី២គឺថៃ្ងដែលព្រះសម្មាសម្ពុទ្ធដាក់ព្រះជន្មាយុសង្ខារ មុនបរិនិព្វាន ៣ខែ ចំពោះមុខមារ នៅបាវាលចេតិយ ក្បែរក្រុងវេសាលី ហើយក៏ជាថ្ងៃ ដែលព្រះសារីបុត្រ បានសម្រេចជាព្រះអរហន្ត តែងតាំងជាព្រះអគ្គសាវ័កស្តាំ និងព្រះមហាមោគ្គលាន ជាអគ្គសាវ័កឆ្វេង។ អាស្រ័យដោយព្រឹត្តិការណ៍ដ៏អស្ចារ្យមានយ៉ាងដូច្នេះហើយ បានជាព្រះសង្ឃ ពុទ្ធបរស័ទចំណុះជើងវត្ត និងពុទ្ធមាមកជន នឹករលឹក ស្រណោះសង្វេកដល់នាសម័យកាលនោះ ទើបជ្រះថ្លាប្រារព្ធពិធីបុណ្យមាឃបូជានេះឡើង។ នៅវត្តដំណាក់ ក្រុងសៀមរាប ភ្ជាប់តាមប្រពៃណី មានរៀបចំរាប់បាត្រព្រះសង្ឃចំនួន ២៥០អង្គ កាលពីវេលាព្រឹកមុនរៀបចំពិធីដង្ហែនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណ ញាណវារោ នៅ ម៉ែន ព្រះសង្ឃគង់នៅវត្តដំណាក់ មានសង្ឃដីកាដែរថាៈ ដូចគ្នា បុណ្យមាឃបូជា ត្រូវបានធ្វើឡើងនៅតាមបណ្តាទីអារាមផ្សេងៗទៀតដែរ ហើយក៏ដូចគ្នាដែរ ពុទ្ធបរិស័ទ ដែលចូលរួមក្នុងកម្មពិធីបុណ្យ មានទម្លាប់រស់នៅតាមបែបគន្លងថ្មី នឹងដឹងច្បាស់ថា ខ្លួនបានទទួលការចាក់វ៉ាក់សាំងតាមតំណាក់កាលទៀងទាត់ ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យដោយឥតគិតថ្លៃ និងអនុវត្តបានយ៉ាងខ្ចាប់ខ្ជួនបំផុត នៃវិធានការ ៣ការពារ និង៣កុំ ដែលជាស្មារតីប្រយទ្ធប្រឆាំងជំងឺកូវីដ-១៩ ចាប់ផ្តើមពីមនុស្សម្នាក់ គឺខ្លួនយើង៕

អត្ថបទ និងរូបភាព៖ លោក ងិន គីមឡេង និងលោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Tags: បុណ្យមាឃបូជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

គ្រឹះស្ថានអង្គរ ចាប់ផ្ដើមលក់សំបុត្រទស្សនានៅតំបន់ទេសចរណ៍ចុងឃ្នៀស បឹងទន្លេសាប ក្នុងក្រុងសៀមរាប 

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមក្នុងពិធីបុណ្យ ពុទ្ធាភិសេក និងមាឃបូជា នៅវត្តស្វាយដង្គុំ រាជធានីភ្នំពេញ

Play You 100 % free Spins back in time pokies online & No-deposit Online slots

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.