Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី” បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ” 

ដោយ Pothe Thun
02/03/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញ ស្តីពី «បទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ» ជូនដល់មន្ត្រី-បុគ្គលិក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នាមជ្ឍមណ្ឌលអាជ្ញាធរជាតិអប្សរា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដើម្បីពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៅស្ថាប័ននោះ។

 

លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ដែលជាវាគ្មិន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងនិស្សិត លើការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់ នៃការគ្រប់គ្រងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនីតិវិធី ក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធិភាព ស្របតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់និស្សិតលើកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ លោក បន្តថា មន្ដ្រី និងបុគ្គលិកនេះ ពួកគាត់មកពីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិតមហាវិទ្យាស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្ប: សរុបចំនួន១០០នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ក្នុងវគ្គបណ្តុះបណ្តាលនេះ បានធ្វើបទបង្ហាញ ៤ចំណុចសំខាន់ៗ ដល់សិក្ខាកាម រួមមាន៖ ១- ច្បាប់គតិយុត្តិ (ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់)។ ២- សំណង់លំនៅដ្ឋានខ្មែរ(លក្ខណ:ទូទៅ នៃផ្ទះខ្មែរ ប្រភេទសំណង់ នៃផ្ទះខ្មែរ លក្ខណ:បច្ចេកទេស នៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ)។ ៣- ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ និងទី៤- គោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងការគ្រប់គ្រងលំនៅដ្ឋានប្រពៃណីក្នុងឧទ្យានអង្គរ។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងជាវាគ្មិន បានផ្តាំផ្ញើថា ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់យកចំណេះដឹងនេះ យកទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ប្រកបដោយគុណតម្លៃ និងរក្សាបាន នូវរចនាបថឱ្យបានសមស្រប៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: សំណង់ក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុងដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប 

មន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប រៀបចំពិធី“ទិវាវប្បធម៌ជាតិ”៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងជំរុញការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

មន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប រៀបចំពិធី“ទិវាវប្បធម៌ជាតិ”៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងជំរុញការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.