Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ទីរវប្បធម៍ និងវិចិត្រសិល្ប:ខេត្តសៀមរាប រៀបចំពិធី“ទិវាវប្បធម៌ជាតិ”៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងជំរុញការថែរក្សានិងការពារមរតកវប្បធម៌ជាតិ

ដោយ Pothe Thun
03/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ មន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប បានរៀបចំប្រារព្ធ “ទិវាវប្បធម៌ជាតិ” ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលាវិចិត្រសិល្ប:ភូមិភាគ៤ ខេត្តសៀមរាប ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»នេះ ក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថលជាសាកល នៅក្នុងសតវត្សរ៍ទី២១នេះ យុវជនកម្ពុជាមិនត្រឹមតែត្រូវមានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាប្រកប ដោយគុណភាព និងសមធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវចូលរួមយ៉ាងពេញលេញ ក្នុងសកម្មភាពសិល្បៈវប្បធម៌ ទាំងក្នុងទិដ្ឋភាពសង្គម និងទិដ្ឋភាពសេដ្ឋកិច្ចផងដែរ។

លោកមួន សុភាព បន្តថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម រាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក្នុងគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស៖ ចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សានិងការពារមរតកវប្បធម៌ជាតិ លើកកម្ពស់មនសិការនិងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេស សិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប បន្តទៀតថា កម្លាំងយុវជន គឺជាសក្តានុពលធនធានមនុស្សដ៏សំខាន់មិនអាចខ្វះបាន នៅក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិផងដែរ ហេតុនេះសម្រាប់ទិដ្ឋភាពសង្គម យុវជនកម្ពុជាត្រូវទទួលបាននូវការលើកទឹកចិត្តនិងការបណ្តុះស្មារតីស្រឡាញ់ជាតិ និងស្រឡាញ់វប្បធម៌ ដោយត្រូវរួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌និងសិល្បៈជាតិ ចៀសវាងនូវភាពភ្លើតភ្លើនភ្លេចខ្លួន និងឈានដល់ការបំផ្លាញវប្បធម៌ជាតិដោយខ្លួនឯងផ្ទាល់ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់យុវជនកម្ពុជា ត្រូវចូលរួមឱ្យកាន់តែសកម្មឡើងថែមទៀត ក្នុងសកម្មភាពគាំទ្រ និងការផ្ដួចផ្ដើមគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានរក្សាការពារអត្តសញ្ញាណជាតិ និងស្មារតីសហគ្រិនភាពឱ្យបានកាន់តែផុសផុលឡើង ដើម្បីពង្រឹងនិងពង្រីកសេដ្ឋកិច្ចវប្បធម៌របស់ជាតិឱ្យកាន់តែមានភាពរីកចម្រើន ក្នុងស្មារតីយកចិត្តទុកដាក់រក្សាលំនឹងនៃការអភិវឌ្ឍសិល្បៈវប្បធម៌ ជាមួយនឹងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

គួររំលឹកថា ទិវាវប្បធម៌ជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយត្រូវបានរៀបចំប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដោយយោងទៅតាមបរិបទនិងអាទិភាពជាក់ស្ដែងនៃការងារវប្បធម៌និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា ៕


អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទិវាវប្បធម៌ជាតិមន្ទីរវប្បធម៍និងវិចិត្រសិល្ប:ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ទទួលជួបប្រធានសហព័ន្ឋសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន ពិភាក្សាការងារ និងលទ្ធផលការងារក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

អ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផលប្រលែងពូជត្រីដែលតំណាងឲ្យប្រទេសកម្ពុជាដែលជិតផុតពូជមួយហ្វូង ចូលទៅក្នុងបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.