Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល៧ឆ្នាំ ការសម្រាលកូនដោយឆ្មបបុរាណ នៅមូលដ្ឋានឃុំពាក់ស្នែង លែងមានទៀហើយ

ដោយ Pothe Thun
15/03/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេល៧ឆ្នាំ ការសម្រាលកូនដោយឆ្មបបុរាណ នៅមូលដ្ឋានឃុំពាក់ស្នែង លែងមានទៀហើយ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ការសម្រាលកូនតាមផ្ទះដោយឆ្មបបុរាណ នៅជនបទ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីស្រ្ដីមានផ្ទៃពោះពួកគាត់យល់ដឹងកាន់តែច្បាស់ ពីសុខភាពមាតានិងទារក នៅពេលសម្រាលកូន។

លោក ស៊ិន ចាន់ថន ប្រធានមណ្ឌលសុខភាពនៃឃុំពាក់ស្នែង ស្រុងអង្គរធំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីថ្ងៃទី១៤ ខែមីនានេះថា មុនឆ្នាំ២០១៥ ស្រី្ដមានផ្ទៃពោះស្ទើគ្រប់គ្នានៅឃុំពាក់ស្នែង បានសម្រាលកូននៅតាមផ្ទះដោយឆ្នបបុរាណ ទៅតាមទំនៀបទម្លាប់ពីបុរាណកាលរបស់ពួកគាត់។ ការសម្រាលកូននៅតាមផ្ទះនេះ ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ទាំងម្ដាយនិងកូន ដូចជាការកាត់ស្បូនមិនត្រឹមត្រូវជាដើម ប៉ុន្ដែចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ននេះ ស្ដ្រីមានផ្ទៃពោះ លែងមានការសម្រាលកូននៅតាមផ្ទះពីឆ្មបបុរាណទៀតហើយ ដោយពួកគាត់បានទៅសម្រាលកូននៅមន្ទីរពេទ្យជាមួយពេទ្យឆ្មបដែលមានជំនាញត្រឹមត្រូវ និងមិនមានគ្រោះថ្នាក់មួយរយភាគរយ បើទោះបីពួកគាត់នៅឆ្ងាយពីមណ្ឌលសុខភាពក៍ដោយ។ ជាមួយគ្នានោះ ស្ដ្រីមានផ្ទៃពោះ ពួកគាត់ក៍បានទៅពិនិត្យផ្ទៃពោះមុនសម្រាលគ្រប់ចំនួនកំណត់ក្នុងមួយខែ៤ដង ដែលស្មើនឹង៩០ភាគរយ ទៅតាមការណែនាំពីក្រុមគ្រូពេទ្យផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបានបន្ដថា ការបញ្ឍប់បាន១០០ភាគរយនូវស្រី្ដសម្រាលកូនតាមផ្ទះនេះ បន្ទាប់ពីមានការយល់ដឹងច្រើនពីគ្រោះថ្នាក់នៃការសម្រាលកូនដោយឆ្មបបុរាណ ខណៈដែលអាជ្ញាធរបានយកចិត្ដទុកដាក់ផ្សព្វផ្សាយពីគ្រោះថ្នាក់ផ្សេងៗនៅពេលសម្រាលកូន ជាពិសេសរាជរដ្ឋាភិបាលបានផ្ដល់ជាកញ្ចប់ថវិកាលើកទឹកចិត្ដដល់ពួកគាត់ ជាពិសេសមន្ទីរពេទ្យនិងអាជ្ញាធរ បានដាក់លក្ខ័ណ្ឌនិងធ្វើកិច្ចសន្យាជាមួយស្រ្ដីមានផ្ទៃពោះ បើមិនទៅទទួលសេវានៅមន្ទីរពេទ្យត្រូវប្រឈមនិងបង់ប្រាក់ ហើយទៅទទួលសេវានៅមន្ទីរពេទ្យនិងទទួលបានសម្ភារៈថវិកាមួយកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ក៍ដូចជាសប្បុរស់ជនផងដែរ។ប៉ុន្ដែយ៉ាងនេះក្ដីលោក អំពាវដល់ស្ដ្រីមានផ្ទៃពោះ ក៍ដូចប្រជាពលរដ្ឋមានជំងឹត្រូវទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដើម្បីធានាបាននូវសុខភាពល្អ។

លោក អេង សំបាន អភិបាលរងស្រុកអង្គរធំ លោកមានប្រសាសន៍ទទួលស្គាល់ថា ពិតមានជាលែងមិនមានស្ដ្រីមានផ្ទៃសម្រាលកូននៅតាមផ្ទះហើយ ដោយសារការសម្រាលកូនដោយឆ្មបបុរាណប្រឈមនឹងក្រោះថ្នាក់ទាំងម្ដាយនិងកូន ដោយករណីនេះ អាជ្ញាធរក៍ដូជរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ដល់ពួកគាត់ ជាពិសេសការផ្ដល់ថវិកាលើកទឹកចិត្ដពេលទៅសម្រាលកូននៅមន្ទីរពេទ្យ។ លោកបានបន្ដថា អាជ្ញាធរនឹងបន្ដយកយកចិត្ដទុកដាក់ជួយឧបត្ថម្ភដល់ស្ដ្រីមានផ្ទៃ និងបន្ដផ្សព្វផ្សាយឱ្យពួកគាត់យល់បន្ថែមទៀតពីគ្រោះថ្នាក់នៃការសម្រាលកូននៅតាមផ្ទះ។លោកបន្ដ ការថែទាំសុខមាលភាពប្រជាពលរដ្ឋ មិនត្រឹមតែចំពោះស្ដ្រីមានផ្ទៃពោះនឹងសម្រាលកូននោះទេ គឺបានយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋទូទៅថែមទៀតផង។ លោកស្នើឱ្យប្រជាពលរដ្ឋដែលទៅព្យាបាលក៍ដូចពិនិត្យសុខភាពនៅមណ្ឌលសុខភាពជឿជាក់លើក្រុមគ្រូពេទ្យ បើទោះបីមណ្ឌលសុខភាពនេះនៅតាមជនបទក្ដី។

បើតាមលោក ស៊ិន ចាន់ថន ប្រធានមណ្ឌលសុខភាពឃុំពាក់ស្នែង បានបញ្ជាក់ថា មណ្ឌលសុខភាពនេះមានពេទ្យឆ្មបចំនួន ៣នាក់ និងមានស្រ្ដីមានផ្ទៃពោះទៅសម្រាលកូន នៅមណ្ឌលសុខភាព គិតជាមធ្យមចំនួន ១០នាក់ ក្នុងមួយខែ ខណៈដែលមានប្រជាពលរដ្ឋទៅពិនិត្យ និងពិគ្រោះជំងឺទូទៅចាប់ពី ១,០០០ ទៅ ១,៥០០ករណីក្នុងរយៈពេលមួយខែ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: សម្រាលកូនដោយឆ្មបបុរាណស្រុងអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ថ្ងៃរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនឹងកើតមានម្តងទៀតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២ 

ព្រឹត្តិការណ៍ថ្ងៃរះ នៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនឹងកើតមានម្តងទៀតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២ 

ពិធីទស្សនកិច្ចសិក្សា និងពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សាលាបឋមសិក្សាដូនឪ

ពិធីទស្សនកិច្ចសិក្សា និងពិធីផ្ទេរ-ទទួលសម្ភារៈគាំទ្រ និងសាលារៀនបានអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ សាលាបឋមសិក្សាដូនឪ

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.