Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !

ដោយ Pothe Thun
30/03/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្ដសៀមរាប ចាប់ផ្ដើមតុបតែលំអរ នៅតាមដងផ្លូវមួយចំនួន និងដងស្ទឹងសៀមរាប ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខាងមុខ !
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្ដសៀមរាប បានសហការជាមួយសសយកខេត្ដ បានចាប់ផ្ដើមរៀបចំតុបតែង ធ្វើពីធីសង្ក្រាន្ដសៀមរាប ដោយមានការរៀបចំតុបតែងភ្លើងព័រណ៍ ផ្កាភ្ញីតាមដងស្ទឹងសៀមរាប និងតាមដងផ្លូវមួយចំនួន ក្នុងក្រុង ដើម្បីបង្កើតកន្លែងកំសាន្តសប្បាយៗក្នុងពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះហើយ ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ពិធីសង្ក្រាន្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ មានរៀបចំជាសង្ក្រាន្ដសៀមរាប មានពីកន្លែង ទី១ ធ្វើឡើងនៅក្នុងក្រុងសៀមរាប និងទី២ នៅតំបន់ប្រាសាទបុរាណគឺប្រាសាទចៅសាយទេវតា ឯកឧត្តម មានប្រសាសន៍ដូច្នេះ កាលពីថ្ងៃទិ២៩ ខែមីនា ម្សិលមុិញ ក្នុងឱកាសចុះពិនិត្យផ្លូវក្នុងក្រុងសៀមរាប។ កម្មវិធីនៅកណ្ដាលក្រុងសៀមរាប គឺមានរៀបចំកម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្ប: នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែងផងដែរ។

ដោយឡែកកម្មវិធីនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មានុន្ន ស្ថិតនៅតាមបណ្ដោយវង្សធំនៃក្រុងអង្គរធំ ដែលមានកម្មវិធីកំសាន្ដបែបបុរាណ រួមមាន ពិធីបួងសួងសុំ សេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពួនភ្នំខ្សាច់ និងរួមមានការរៀបចំ ជាភូមិខ្ញុំ មានលេងល្បែងប្រជាប្រីយ៍ និងការសម្តែងល្ខោនបាសាក់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ -១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ ពិធីភូមិសង្ក្រាន្ត នៅក្នុងតំបន់ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ននេះ តម្រូវឱ្យអ្នកចូលរួមកំសាន្ដ ស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ដូចជាហូល ផាមួង អាវប៉ាក់ ខោចែវ ជាដើម ដើម្បីនាំគ្នាលើកតម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរ។ ការស្លៀកពាក់បុរាណនេះ កូនខ្មែរ នឹងនឹកឃើញដល់ប្រវត្ដិសាស្ដ្រវប្បធម៌ខ្មែរនាសម័យអង្គរ។តាមការកត់សំគាល់ នៅខេត្ដសៀមរាប ក្រុមប្រតិបត្ដិករទេសចរបានចាប់ផ្ដើមបើកដំណើរការនូវសេវាសណ្ឋាគារ ផ្ទះសំណាក់ជាបណ្ដើរៗហើយ សម្រាប់ទទួលផ្ញៀវទេសចរឆ្នាំថ្មីនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីនាឆ្នាំនេះ ស្របពេលដែលខេត្ដសៀមរាប មានផ្លូវថ្នល់យ៉ាងស្រស់ស្អាត មានទាំងផ្លូវថ្មើរជើង ផ្លូងកង់ ផ្លូវជនពិការផងដែរ ដែលងាយស្រួលក្នុងធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរ។ជាមួយគ្នានោះ ពិធីបុណ្យចូលថ្មីឆ្នាំ២០២២នេះ ស្របពេលដែលស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកប្រទេសឡើងវិញ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋាន៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ខេត្ដ​សៀមរាបបុណ្យចូលឆ្នាំ​ថ្មីស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តផ្តល់អនុសាសន៍មួយចំនួនប្រគេន ព្រះមន្ត្រីសង្ឃ ភិក្ខុ-សាមណេរ តាមវត្តអារាមទូទាំងក្រុងសៀមរាប និងលោកតាអាចារ្យ គណៈកម្មការវត្ត សម្រាប់ជាមូលដ្ឋាន ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 

កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប មានរបៀបវារ:ជាច្រើន ពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងបទល្មើសជលផល 

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិ ស្តីពីភាពអត់ឱននិងសន្តិភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.