Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន

ដោយ Pothe Thun
20/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រើនប្រភេទ នៅធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេន
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកស្វាយលើ ខេត្ដសៀមរាប បាននំាចូលរួមសប្បាយរីករាយលេងល្បែងកំសាន្ដប្រជាប្រិយ ដោយពួកគាត់តុបតែងខ្លួន និងស្លៀកសំលៀកបំពាក់របៀបខ្មែរបុរាណ លេងកំសាន្ដ ដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ និងដើម្បីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ទីតាំងដែលបានរៀបចំកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ ធ្វើឡើងនៅសួនផ្កាធិស័ក្ដិជើងភ្នំគូលេន ខេត្ដសៀមរាប។

ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះ បានសម្ដែងការសប្បាយចិត្ដ ចំពោះការផ្ដល់ការបង្កើតការសប្បាយដោយមានលេងល្បែងប្រជាប្រិយ នៅតំបន់ជនបទនាជើងភ្នំគូលេននេះ។ ពួកគាត់ថា ល្បែងប្រពៃណីវប្បធម៌ខ្មែរ គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន ជាពិសេសត្រូវលើកមកលេងក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ពួកគាត់បានគាំទ្រការលើកយល្បែងប្រជាប្រិយវប្បធម៌ប្រពៃណីខ្មែរមកបង្ហាញដល់យុវជនជំនាន់ក្រោយ ឱ្យពួកគាត់បានយល់ និងថែរក្សាទៅថ្ងៃអនាគត ហើយនឹងស្នើឱ្យមានការបង្កើតកម្មវិធីសង្ក្រាន្ដឆ្នាំឱ្យល្បែងប្រជាប្រិយខ្មែរគ្រប់ទីកន្លែង។

បើតាមលោក ប៉ែត រតនា ដែលជាអ្នករៀបចំកម្មវិធីនេះ បានដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ធិស័ក្ដិសួនផ្កាជើងភ្នំគូលេន បានរៀបចំសង្ក្រាន្ដឆ្នាំថ្មី បង្កើតឱ្យមានលេងល្បែងប្រជាប្រិយកំសាន្ដ រួមមាន លែងវាយក្អម លាក់កន្សែង បោះឈូង របាំត្រុត ការប្រគុំតន្ដ្រីស្គរដៃ រាំវង់ រំាក្បាច់ និងការលែងកំសាន្ដជាច្រើនទៀត ដែលជារបៀបខ្មែរ ដើម្បីផ្ដល់ការសប្បាយដល់ប្រជាពលរដ្ឋនៅទីនោះ និងដើម្បីលើកស្ទួយតំបន់ទេសចរណ៍ វប្បធម៌ធម្មជាតិ នៅជើងភ្នំគូលេន។ ការរៀបចំល្បែងកំសាន្ដជារបៀបវប្បធម៌ខ្មែរនៅតំបន់ជនបទដាច់ស្រយ៉ាងនាជើងភ្នំគូលេនេះ គឺធ្វើឡើងកំបំណង ដើម្បីរក្សាវប្បធម៌ប្រពៃណីខ្មែរ និងដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងយល់ដឹង ហើយឱ្យចូលរួមថែរក្សាវប្បធម៌របស់ជាតិខ្មែរផងដែរ។ ជាមួយគ្នានោះក៍ចង់ឱ្យអ្នកទេសចរដែលទៅកំសាន្ដ នៅសួនផ្កាជើងភ្នំគូលេន បានលេងល្បែងប្រជាប្រិយជាមួយអ្នកភូមិ ខណៈដែលពួកគាត់មិនបានចូលរួមលេងកំសាន្ដនៅក្នុងក្រុងសៀមរាបអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

គួរឲ្យដឹងដែរថា បើតាមរបាយការណ៍នៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិចំនួន ៤០០.៥៩១នាក់នោះ គឺអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣៩៧.០០០នាក់ ក្នុងនោះភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត មានចំនួនប្រមាណ ៤៥ទៅ៥០% ប្រមាណជា ១៨០.០០០-១៩០.០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ពួកគាត់បានទៅកំសាន្ដនៅ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៣៤៨.០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេន មានចំនួនប្រមាណ ២៤.៥០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២២.០០០នាក់។ ដោយឡែក ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣.៥៩១នាក់៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ធិស័ក្ដិសង្ក្រាន្ដជើងភ្នំគូលេនល្បែងប្រជាប្រិយ៍ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.