Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់អាជីវករ ពាណិជ្ជករក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ

ដោយ Pothe Thun
28/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្រុងសៀមរាប ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ដើម្បីផ្សព្វផ្សាយពីច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ អាជីវករ និងសិស្សនិស្សិតនៅក្នុងខេត្ត បានយល់ដឹងឱ្យកាន់តែច្បាស់ និងទូលំទូលាយថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព ព្រមទាំងកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្ម។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលសៀមរាប ឧត្តរមានជ័យ បង្ហាញថា ច្បាប់ចំនួន៤ ដែលត្រូវបានលើកយកមកផ្សព្វផ្សាយនេះរួមមាន ៖ ១/ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ២/ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ៣/ ច្បាប់ស្ដីពីការប្រកួតប្រជែង ៤/ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ។ ច្បាប់ទាំង៤នេះ មានសារៈសំខាន់ណាស់ សម្រាប់អ្នកគ្រប់គ្នានៅក្នុងវិស័យធុរកិច្ច ដែលបង្ហាញពីភាពខុសគ្នា និងនិន្នាការប្រែប្រួលចាប់ពីពេលនេះ និងទៅអនាគត ក្នុងការប្រកបមុខរបរនានាទៅតាមបរិយាសអាជីវកម្ម។ ដូច្នេះ ការយល់ដឹងកាន់តែច្បាស់អំពីច្បាប់ ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម និងពាណិជ្ជកម្ម នឹងបញ្ចៀសការរងពិន័យ ឬមានទោសទណ្ឌផ្សេងៗ។ល។

គួររំលឹកថា ច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ចំពោះច្បាប់នេះ សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ នៅតាមបណ្ដាខេត្តភាគច្រើន នៅពុំទាន់បានយល់ដឹងច្បាស់នៅឡើយ ដូច្នេះទើបសភាពាណិជ្ជកម្មកម្ពុជា គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់បណ្ដាខេត្តទាំងនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការគាំទ្រ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បង្ហាញថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់ម្ចាស់ឬតំណាងក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដបន្ថែមពីអ្នកជំនាញ មកពីក្រសួង ស្ថាប័ន ធ្វើការបំភ្លឺពីច្បាប់ពាក់ព័ន្ធ និងបរិយាកាសក្នុងវិស័យធុរកិច្ចបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្នុងសម័យកាលដែលប្រទេសយើងកំពុងបោះជំហានទៅមុខ រាជរដ្ឋាភិបាលបានគិតគូរពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះការប្រកបអាជីវកម្មប្រកបដោយភាពស្មោះត្រង់ ការគោរពច្បាប់ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ ដូច្នេះការយល់ដឹងអំពីច្បាប់ធ្វើអាជីវកម្មរបស់ អាជីវករ ពាណិជ្ជករ អ្នកវិនិយោគ ក៏ដូចជាសាធារណជនទូទៅ គឺជាការបញ្ជៀសនូវការប៉ះពាល់ផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងការប្រកបរបររកស៊ីទទួលទានប្រចាំថ្ងៃ។

សូមជម្រាបថា សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្តចំនួន១៧ ដោយមានមន្ត្រីជំនាញ អញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំណេះដឹងផ្លូវច្បាប់សភាពាណិជ្ជកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ផ្ដល់អនុសាសន៍៣ចំនុច សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាពសម្រាប់ការងារបន្ត

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

ការជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.